ការឆ្មក់ចូលផ្ទះបនមួយនៅទីក្រុង Carson (រដ្ឋ Nevada អាមេរិក) ធ្វើឲ្យមនុស្សពុំតិចនាក់ទេ ដែលស្រឡាំងកាំង ព្រោះស្រីផ្កាមាសនៅទីនោះមានប្រភពចេញពីទាហានផងដែរ ។
Moonlit Bunny Ranch ជាផ្ទះបនមួយធ្វើសកម្មភាពចំហរស្របច្បាប់នៅទីនេះ ។ មានកន្លែងជាច្រើននៅ Nevada បានទទួលស្គាល់របរលក់ខ្លួន ជាកិច្ចការធម្មតាមួយ ប៉ុន្តែ “របរ”នេះ តម្រូវឲ្យប្រព្រឹត្តទៅក្នុងផ្ទះបនស្របច្បាប់ ។
នៅ “ឋានសួគ៌” នេះ មានផ្ទុកនូវរឿងរ៉ាវជាច្រើន ធ្វើឲ្យគេស្រឡាំងកាំងក្នុងនោះមានរឿងសមត្ថភាព និងប្រភពដើមរបស់ពួក “ទេពអប្សរ” នៅទីនោះ ។ ផ្ទះបននេះប្រមូលផ្តុំនូវសមត្ថភាពសង្គមផ្សេងៗគ្នា រួមមានទាំងអាហារអាមេរិក អ្នកធ្វើការងារការិយាល័យ គ្រូបង្រៀនសិស្សស្រីៗមេផ្ទះ… ។ល។
ទាហានស្រីអាមេរិកម្នាក់
មនុស្សពុំតិចទេ ដែលចោទសួរថា ហេតុអ្វីក៏មានយុទ្ធនារីមានវត្តមាននៅទីនេះដែរ? ។ ដោយសារស្ថានភាពខ្វះខាត កម្រិតកំពូលក្នុងកងទ័ពមិនតុល្យភាពចំពោះការចំណាយផ្ទាល់ខ្លួន ទាហានស្រីទាំងនោះបានចោលរបរចាស់លោតចូលច្រកទ្វារនេះ ។
ចំពោះពួកគេធ្វើជាស្រីពេស្យាជាការងារនិងជាផ្លូវក្រាលព្រំងាយដើរជាងងាយទទួលបានចំណូលខ្ពស់ ហើយក៏ឆាប់រហ័សទៀត ។
នៅក្នុងផ្ទះបនស្របច្បាប់ ពួកគេពុំរងទទួលនូវស្ថានភាពធ្វើបានពីថៅកែ ឬពួកជើងកាងទេ គេគ្រាន់តែត្រូវទូទាត់សោហ៊ុយ ដល់សេវានានាជាអាទិ៍៖ ស្រោមអនាម័យ ថ្លៃឈ្នួលបន្ទប់ កម្រៃទាក់ទងអតិថិជន ឬប្រឹក្សាយោបល់ (ប្រសិនមាន) ។
នោះគេហៅថា ទូទាត់អប្បរមាឲ្យផ្ទះបន ។ រីឯលុយមួយភាគធំជារបស់ពួកគេ ។ ក្នុងនោះគេត្រូវបង់ពន្ធឲ្យរដ្ឋដូចពលករដទៃ ត្រូវបង់ពន្ធលើប្រាក់ចំណូល ។
ផ្ទះបន Moonlit Bunny Ranch
ធ្វើជាស្រីផ្កាមាសក្នុងផ្ទះបនស្របច្បាប់ “អតីតយុទ្ធនារី” ទាំងនោះនៅបានស្លៀកពាក់សិចស៊ី តុបតែងខ្លួនតាមចំណូលចិត្ត ។ គេពុំចាំបាច់ហ្វឹកហាត់ ហូរញើស ហត់នឿយ… ។ល។ ពិសេសគឺពុំត្រូវគោរពវិន័យទ័ពដ៏តឹងរ៉ឹង ។
ពួកគេនៅទទួលបានការត្រួតពិនិត្យសុខភាពជាប្រចាំ ព្រោះជាសំណូមពរសំខាន់ចំពោះផ្ទះបនដែលតែងចង់រក្សា “យីហោ” របស់ខ្លួន ។
ក្នុង “អតិថិជន” ម្នាក់ៗ គេអាចរកកម្រៃបានប្រមាណ ១០០ដុល្លារ ប្រៀបនឹងការធ្វើជា “យុទ្ធនារី” នោះពិតជាមានគម្លាត…ឆ្ងាយណាស់! ៕