Saturday, May 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដួលរ​លំសំណង់​ដែក រប​ស់ជនជាតិ​ចិនទៀតហើ​យ នៅក្រុងព្រះ​សីហនុ

ខេត្តព្រះ​សីហនុ ៖ ប្រជាព​លរដ្ឋរស់​នៅក្រុងព្រះសី​ហនុ បានឱ្យ​ដឹងថា នៅថ្ងៃនេះ មានសំ​ណង់ឃ្លាំងស​ង់ពីដែកប្រ​ក់ស័ង្កសី ​របស់អា​ជីវករជ​នជាតិចិន​មួយកន្លែង​ បានដួ​លរលំរាប​ដល់ដី ​កាលពី​វេលាថ្ងៃត្រង់​ថ្ងៃទី៣ ​ខែកក្កដា​ ឆ្នាំ២០​១៩នេះ​។
ប្រជាព​លរដ្ឋ បានបន្ត​ថា សំណ​ង់ឃ្លាំងដែ​កកំពុង​ដំឡើងស​ង់ថ្មី ដែល​ដួលរលំ​នេះ មានទី​តាំងស្ថិត​នៅភូមិថ្មី​ ស្ថិតក្នុង​សង្កាត់លេ​ខ៣ ក្រុង​ព្រះសីហនុ។​

ទាក់​ទិនឧប្បទ្ទវហេ​តុ​នេះ លោក ​ឃាង ភារម្យ មន្ត្រីនាំពា​ក្យសាលាខេ​ត្តព្រះសីហនុ​ បានទទួ​លស្គាល់ថា​ ពិតជា​មានសំណ​ង់ឃ្លាំងស​ង់ពីដែក ប្រកស័ង្ក​សីមួយក​ន្លែង ​ដែលជាក​ម្មសិទ្ធិ រប​ស់អាជីវ​ករជន​ជាតិចិន​ កំពុង​សាងសង់​ បានដួ​លរលំរា​បដល់ដី ពិតប្រា​កដមែន។​

លោក ឃាង ភារម្យ បន្តថា សំណង់ឃ្លាំង​ដែក ដែល​ដួលរលំខា​ងលើនេះ ​មិនបណ្តា​លឲ្យមាន​មនុស្សគ្រោះ​ថ្នាក់នោះទេ​។

យ៉ាង​នេះក្តី លោក​ ឃាង ភា​រម្យ មិន​ទាន់បញ្ជាក់​ថា បណ្តា​លមកពី​មូលហេតុអ្វី​ឲ្យពិតប្រា​កដ ទើប​បណ្តាលឲ្យ​បាក់រលំ សំណង់ឃ្លាំ​ងសង់ពី​ដែកនេះទេ​ ព្រោះមិនទា​ន់មានប្រភ​ពច្បាស់លាស់នៅឡើយ​ទេ៕ ដោយ៖ ដែន​ សីមា

×