Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នើ​ឲ្យ​បន្ត​ជួយ​ប្រទេស​កម្ពុជា​ជា​បន្តទៀត​ក្នុង​ការធ្វើសមាហរណកម្ម​ពាណិជ្ជកម្ម​

spot_img

​ហ្សឹ​ណែវ​ ៖ ​ក្នុងឱកាស​ជួបពិភាក្សា​ការងារ​ជាមួយ​នាយក​ប្រតិបត្តិ​នៃ​ក្របខ័ណ្ឌ​ពង្រឹង​សមាហរណកម្ម​ពាណិជ្ជកម្ម សម្ដេច​បានស្នើ​ធ្វើយ៉ាងណា​ឲ្យ​បន្ត​ជួយ​ប្រទេស​កម្ពុជា​ជា​បន្តទៀត​ក្នុង​ការធ្វើសមាហរណកម្ម​ពាណិជ្ជ​កម្មនេះ ។​

​នៅ​រសៀល​ថ្ងៃទី​៣ ខែកក្កដា ឆ្នាំ​២០១៩​ដដែល​នេះ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​លោក​បណ្ឌិត រតនា​ការ អា​ឌី​ការី (Ratnakar Adhikari) នាយក​ប្រតិបត្តិ​នៃ​ក្របខ័ណ្ឌ​ពង្រឹង​សមាហរណកម្ម​ពាណិជ្ជកម្ម​។

​នៅក្នុង​ជំនួប​នោះ​លោកនាយក​ប្រតិបត្តិ​បាន​មានប្រសាសន៍ថា លោក​មានការ​ចាប់អារម្មណ៍​អំពី​កំណើន​សេដ្ឋកិច្ចកម្ពុជា​ដែល​ទទួលបាន​ក្នុង​រង្វង់ ៧%​ក្នុង​រយៈពេល​ជាង​២​ទសវត្ស​នេះ ហើយ​លោក​ក៏​សូម​អបអរសាទរ​ដល់ក​ម្ពុ​ជា​ផងដែ​េ​។ នាយក​ប្រតិបត្តិ​ចង់ដឹង​អំពី​បទពិសោធន៍​របស់​ប្រទេស​កម្ពុជា​ហើយ​លោក​ក៏បាន​គូសបញ្ជាក់ថា​សេដ្ឋកិច្ច​៧%​កន្លងមកនេះ​គឺ​លើសពី​ទិសដៅ​អភិវឌ្ឍន៍​ចីរភាព​ដែល​បានកំណត់​កន្លងទៅនេះ ហើយ​ជាពិសេស​ទៀត លោក​ក៏បាន​គូសបញ្ជាក់​ផងដែរ​ថា កន្លងមកនេះ​គឺ​នៅក្នុង​ក្របខណ្ឌ​ដែល​បាន​គាំទ្រ​ប្រទេស​កម្ពុជា​គឺ​៖​ទី​១​ទៅលើ​យុទ្ធសាស្ត្រ​សមាហរណកម្ម​ពាណិជ្ជកម្ម​ប្រទេស​កម្ពុជា ដែល​សម្ដេច​តេ​ជោ​បានប្រកាស​នៅ​ពេល​សម្ដេច​ថ្លែង​នូវ​សុន្ទរកថា​ក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ​ឡើងវិញ​ជាស​កល​លើ​ជំនួយ​ពាណិជ្ជកម្ម​សម្រាប់​ឆ្នាំ​២០១៩​។

​លោកនាយក​ប្រតិបត្តិ​បាន​មានប្រសាសន៍​បន្តទៀតថា នេះ​ជា​លើក​ទី​៤​ហើយ នៃ​ការសិក្សា​យុទ្ធសាស្ត្រ​កាលពី​ឆ្នាំ​២០០៦ ដែល​យើង​បាន​ផ្ដល់នូវ​ការឧបត្ថម្ភ​គាំទ្រ​គាំទ្រ​រហូតមក ហើយ​កន្លងមកនេះ​កម្ពុជា​គឺ​បាន​ការកសាង​សមត្ថភាព​ផ្នែក​ពាណិជ្ជកម្ម​ជាពិសេស​លើ​វិស័យ​មួយចំនួន​ដូចជា វិស័យ​ទេសចរណ៍​ជាដើម ក្នុងការ​ធ្វើយ៉ាងណា​ពង្រីក​វិស័យ​ទេសចរណ៍ ហើយ​អ្វីដែល​កម្ពុជា​បាន​អនុវត្ត​កន្លងមកនេះ គឺ​ចេញ​ជា​លទ្ធផល​គួរ​ឲ្យ​កោតសរសើរ​ជាពិសេស​ក្នុងការ​នាំចេញ​អង្ករ​ផងដែរ ។ លោកនាយក​ប្រតិបត្តិ​ក៏បាន​មានប្រសាសន៍ថា​ដើម្បី​បន្ត​ជំរុញ ជាពិសេស​សម្រាប់​ថវិកា​មួយចំនួន​គាំទ្រ​ដល់​យុទ្ធសាស្ត្រ​សមាហរណកម្ម​ពាណិជ្ជកម្ម​ប្រទេស​កម្ពុជា​នៅពេល​ខាងមុខនេះ​។ លោកនាយក​ប្រតិបត្តិ​បាន​កោតសរសើរ​ចំពោះ​សម្ដេច​តេ​ជោ​ដែល​កន្លងមក​បាន​ចូលរួម​យ៉ាងសកម្ម​ក្នុង​ការធ្វើសមាហរណកម្ម​ពាណិជ្ជ​កម្មនេះ​។​

​ជាការ​ឆ្លើយតប សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​មានប្រសាសន៍​អញ្ជើញ​លោកនាយក​ប្រតិបត្តិ​ឲ្យ​ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា​នៅពេល​ខាងមុខ​ហើយ​សម្តេច​ក៏បាន​អរគុណ​ចំពោះ​នាយក​ប្រតិបត្តិ​និង​ស្ថាប័ន​របស់លោក​ដែល​បាន​ជួយ​ដល់​ប្រទេស​កម្ពុជា​ក្នុង​ការរៀបចំ​អភិវឌ្ឍ​នៃ​យុទ្ធសាស្ត្រ​សម្រាប់​សមាហរណកម្ម​ពាណិជ្ជកម្ម​នេះហើយ​សម្ដេច​ក៏បាន​គួសបញ្ជាក់​ថា​កន្លងមក​កម្ពុជា​បានទទួល​ការគាំទ្រ​ប្រមាណ​៥៧​លាន​កន្លះ​ដើម្បី​ជំរុញ​ការងារ​របស់​ប្រទេស​កម្ពុជា​ក្នុងការ​សម្រួល​ដល់​ការរៀបចំ​យុទ្ធសាស្ត្រ​សមាហរណកម្ម​ពាណិជ្ជកម្ម​របស់​ប្រទេស​កម្ពុជា​នេះ ហើយ​ប្រទេស​កម្ពុជា​បាន​បន្ត​បច្ចុប្បន្នភាព ជាពិសេស​លើ​ពាណិជ្ជ​កម្មនេះ និង​ជាពិសេស​ក្នុងការ​ជំរុញ​ធ្វើ​យុទ្ធសាស្ត្រ​សមាហរណកម្ម​ពាណិជ្ជកម្ម​ក្នុងប្រទេស​កម្ពុជា​។

​សម្តេច​តេ​ជោ​បាន​បញ្ជាក់ថា​គឺ​យើង​បានរៀបចំ​យុទ្ធសាស្ត្រ​នៃ​ការធ្វើ​ពាណិជ្ជកម្ម​កម្ពុជា​នៅ​២០០១ មកម្ល៉េះ ពិសេស​ក្នុង​ការរៀបចំ​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រដ្ឋាភិបាល​ដែល​ទទួលបាន​ជោគជ័យ​កន្លងមក​។ សម្ដេច​តេ​ជោ​ចង់ឃើញ​បន្ទាប់​ទៀត​គឺ ការពង្រឹង​នៃ​សមាហរណកម្ម​ប្រជាជន ពីព្រោះ​កន្លងមក​ប្រទេស​កម្ពុជា​ឆ្លងកាត់​ការលំបាក​ជាច្រើន ក៏ប៉ុន្តែ​ប្រទេស​កម្ពុជា​បាន​តស៊ូ​ជំនះ​ឧបសគ្គ​ជា​បន្តបន្ទាប់​ជាពិសេស​ការរៀបចំ​ដាក់ចេញ​នូវ​នយោបាយ​ឈ្នះ​ឈ្នះ​ក្នុង​ឆ្នាំ​១៩៩៨ មក​រហូតដល់​កម្ពុជា​បាន​ចូល​ជា​សមាជិក​នៃ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​នៅ​ឆ្នាំ​២០០៤​។ សម្តេច​តេ​ជោ​ក៏បាន​អរគុណ​នាយក​ប្រតិបត្តិ ដែល​បាន​ផ្ដល់ជំនួយ​ជាពិសេស​ក្នុង​ការជួយ​ការធ្វើ​យុទ្ធសាស្ត្រ​សមា​រណកម្ម​ពាណិជ្ជកម្ម​ប្រទេស​កម្ពុជា​នេះ​ឆ្នាំ ២០១៩-២០២៣​។

​សម្តេច​តេ​ជោ​បាន​គួសបញ្ជាក់​ថា យើង​នៅមាន​សក្តានុពល​ជាច្រើន​ទៀត​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន​ជាពិសេស​ក្នុង​ការជំរុញ​ពាណិជ្ជកម្ម​ផ្ទៃក្នុង​របស់​អាស៊ាន ដោយសារ​បច្ចុប្បន្ន​សេដ្ឋកិច្ច​សេរី​រវាង​អាស៊ាន និង​បណ្ដា​ប្រទេស​ដែលជា​ដៃគូ​សន្ទនា​របស់​អាស៊ាន​ក៏​អាចធ្វើ​សមាហរណកម្ម​ផងដែរ​។ ដូច្នេះ​ត្រូវតែ​ជំរុញ​ពាណិជ្ជកម្ម​ជាមួយ​បណ្ដា​ប្រទេស​ដែលជា​ប្រទេស​ដៃគូ​សន្ទនា​ដូចជា​ប្រទេស​ចិន​ជាដើម និង​ប្រទេស​ដទៃទៀត​ក្នុង​តំបន់​អាស៊ាន​។

​សម្តេច​តេ​ជោ​បាន​បញ្ជាក់ថា​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​នៅតែ​ក្លាយជា​អង្គការ​ដែលមាន​ស្ថិរភាព ហើយ​អ្វីដែល​សំខាន់​គឺ​យើង​នៅតែ​បន្ត​ប្រើប្រាស់​យន្តការ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​នេះ ហើយ​សម្ដេច​ក៏បាន​ស្នើ​ធ្វើយ៉ាងណា​ឲ្យ​បន្ត​ជួយ​ប្រទេស​កម្ពុជា​ជា​បន្តទៀត​ក្នុង​ការធ្វើសមាហរណកម្ម​ពាណិជ្ជ​កម្មនេះ ហើយ​មិន​ត្រឹមតែ​សម្រាប់​ប្រទេស​កម្ពុជា​ទេ ក៏ដូចជា​ប្រទេស​ដ៏ទៃទៀត​ផងដែរ​៕​ ដោយ​៖​កូ​ឡាប​

spot_img
×