Sunday, September 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​ទេសរដ្ឋមន្ត្រី លី ធុជ ស្នើសុំ​ឲ្យ​ប្រទេស​កាណាដា បន្ត​ជួយ​ដល់​វិស័យ​សកម្មភាព​មីន នៅ​កម្ពុជា​

​ភ្នំពេញ​៖ លោក​ទេសរដ្ឋមន្ត្រី លី ធុជ តំណាង​រាជរដ្ឋាភិបាល​កម្ពុជា បាន​អញ្ជើញ​ចូលរួម ក្នុង​កម្មវិធី​អបអរសាទរ ខួប​លើក​ទី​១៥២ នៃ​បុណ្យជាតិ​កាណាដា នៅ​សណ្ឋាគា Raffle le Royal រាជធានី​ភ្នំពេញ នៅ​ល្ងាច​ថ្ងៃទី​៣ ខែកក្កដា ឆ្នាំ​២០១៩ ហើយ​បាន​ស្នើសុំ​ឲ្យ​បន្ត​ជួយ​ដល់​វិស័យ​មីន ដើម្បី​សម្រេចបាន នូវ​គោលដៅ​កម្ពុ​ជាមួយ​គ្មាន​មីន នៅ​ឆ្នាំ​២០២៥​ខាងមុខ​។​

​នៅក្នុង​ឱកាស​នោះ លោក​ទេសរដ្ឋមន្ត្រី បាន​ថ្លែងថា កម្ពុជា និង​កាណាដា កំពុង​រីករាយ​ជាមួយ​ចំណង មិត្តភាព​ដ៏​យូរអង្វែង និង​កិច្ចសហប្រតិបត្តិការ​ល្អ ដែល​ឆ្លុះបញ្ចាំង​ពី​ទំនាក់ទំនង ដ៏​សំខាន់​រវាង​ប្រទេស និង​ប្រជាជន​ទាំងពីរ ទាំង​ក្នុង​វិស័យ​ទ្វេភាគី និង​ចម្រុះ​ភាគី រាប់បញ្ចូល​ទាំង​ការផ្លាស់ប្តូរ​ដំណើរ​ទស្សនកិច្ច សន្តិសុខ និង​ការការពារ កិច្ចសហប្រតិបត្តិការ​ពាណិជ្ជកម្ម និង​ការវិនិយោគ និង​កិច្ចសហប្រតិបត្តិការ ក្នុង​វិស័យ​សកម្មភាព​មីន​។

​នៅក្នុង​ឱកាស​នោះ លោក​ទេសរដ្ឋមន្ត្រី បាន​ថ្លែង​នូវ​អំណរគុណ ដល់​រដ្ឋាភិបាល​កាណាដា ដែល​បាន​នឹង​កំពុង ជួយ​ដល់​វិស័យ​មីន និង​បាន​ស្នើសុំ​ឲ្យ​បន្ត​ជួយ​ដល់​វិស័យនេះ ដើម្បី​សម្រេចបាន នូវ​គោលដៅ​កម្ពុជា មួយ​គ្មាន​មីន នៅ​ឆ្នាំ​២០២៥​ខាងមុខ​៕​ ដោយ​៖​កូ​ឡាប​

×