ការថែទាំធ្វើឲ្យស្បែកស ជួនកាលពុំមែនមានតែពីគ្រឿងសំអាងប៉ុណ្ណោះទេ តែនៅត្រូវបានកំណត់ដោយរបបទទួលទានរបស់អ្នក ។
ស្ត្រីអាស៊ីមានទស្សនៈថា ស្បែកកាន់តែសរលោងកាន់តែស្រស់ស្អាត និងទាក់ទាញ ។ ប៉ុន្តែមនុស្សភាគច្រើនពុំដឹងថា ពណ៌សម្បុរស្បែកក៏ត្រូវបានកំណត់មួយផ្នែកធំ ដោយអាហារដែលអ្នកទទួលទានប្រចាំថ្ងៃ ។ ដោយការទទួលទានផ្លែឈើ ៩ មុខ ខាងក្រោមនេះជាប្រចាំ អ្នកនឹងឃើញស្បែករបស់ខ្លួនប្រែប្រួលយ៉ាងច្បាស់ ក្រោយរយៈពេលតែ២ខែ ។
១.គីវី
ឈរដំបូងក្នុងបញ្ជីអាហារជួយឲ្យស្បែកស្អាត , គីវីមានផ្ទុកយ៉ាងច្រើននូវបរិមាណវីតាមីន C និងសារជាតិរារាំងមិនឲ្យស្បែកប្រែជាស្រអាប់ពណ៌ ។ ស្ត្រីដែលមានបញ្ហាជាំ និងអាចម៍រុយ ចូរបរិភោគគីវីជាប្រចាំនឹងទទួលបានផលដ៏មិនគួរឲ្យជឿ ។
២.ល្ហុង
ពុំត្រឹមតែមានរសជាតិផ្អែមឆ្ងាញ់ ល្ហុងនៅមានលទ្ធភាពធ្វើឲ្យស្បែកអ្នកសភ្លឺឡើងរាល់ថ្ងៃ ដោយវាសម្បូរអង់ហ្ស៊ីម និងវីតាមីនA ជួយបង្កើតកោសិកាជាថ្មីនិងធ្វើឲ្យស្បែកប្រសិទ្ធភាព ។
៣.ក្រូចថ្លុង
ជាផ្លែឈើដ៏អស្ចារ្យសម្រាប់ការបញ្ចុះទម្ងន់ ក្រូចថ្លុងនៅមានប្រសិទ្ធភាពធ្វើឲ្យស្បែកភ្លឺនិងប្រឆាំងភាពចាស់ ដោយសារផ្ទុកវីតាមីន C ជាច្រើន ។
៤.ស្ត្រប៊ឺរី
ស្ត្រប៊ឺរី សម្បូរអាស៊ីត tartaric វីតាមីន និងសារជាតិរ៉ែ មានប្រយោជន៍សម្រាប់សុខភាពនិងសម្ផស្ស ។ បរិមាណស្ត្រប៊ឺរី ពុំត្រឹមតែបន្ថយស្នាមជាំខ្មៅលើស្បែក តែថែមទាំងជួយបង្កើនភាពរឹងមាំរបស់ស្បែក។
៥.ទំពាំងបាយជូរ
ទំពាំងបាយជូរជាផ្លែឈើជួរមុខ ក្នុងលទ្ធភាពប្រឆាំងអុកស៊ីតកម្មសម្រាប់ស្បែក ។ ពេលបរិភោគមិនត្រូវចោលសំបក និងគ្រាប់ព្រោះវាជាកន្លែងប្រមូលផ្តុំច្រើនបំផុតនៃសារជាតិប្រឆាំងអុកស៊ីតកម្ម និងផ្ទុកបរិមាណវីតាមីន E ច្រើនជាង៥៩ដង ប្រៀបនឹងសាច់ ។
៦.ឆឺរី
ក្នុងឆឺរី សម្បូរ carotene ជាតិដែក និងវីតាមីន C ផ្តល់ប្រយោជន៍សម្រាប់ស្បែក ជួយឲ្យស្បែកសភ្លឺ និងក្មេងខ្ចី ។
៧.ផ្លែប៉ោម
ផ្លែប៉ោម ជាឱសថសម្រាប់សុខភាព និងស្បែក។ វាអាចជួយកម្ចាត់ជាតិពុលក្នុងរាងកាយ បញ្ចុះទម្ងន់ បញ្ចុះខ្លាញ់ថ្លើម ។ ចំពោះស្បែក ផ្លែម៉ោមមានប្រសិទ្ធភាពធ្វើឲ្យស្បែកមានសំណើម និងហាប់ណែន ។
៨.ប៉េងប៉ោះ
ក្នុងចំណោមអាហារ ប៉េងប៉ោះត្រូវបានចាត់ទុកជាកំពូលអាហារជំនួយស្បែកឲ្យស សក់ស្អាត ។ សម្បូរដោយបរិមាណវីតាមីន A , C , B6 វាពុំត្រឹមតែជួយឲ្យរាងកាយមាំមួនប៉ុណ្ណោះទេ តែនៅធ្វើឲ្យស្បែកភ្លឺទន់ល្មើយ ។
៩.ក្រូចឆ្មារ
ក្រៅពីទទួលទានទឹកក្រូចឆ្មារ អ្នកអាចប្រើវាដើម្បីលាបលើផ្ទៃមុខ ដែលអាចជួយឲ្យស្បែកសផង និងភ្ជិតរន្ធញើសផង ៕