Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេច​តេ​ជោ ហ៊ុន សែន ជំរុញ​ឲ្យ​តំណាង​ក្រុមហ៊ុន​វិនិយោគ​អន្តរជាតិ​ចំនួន​៦ ដើម្បី​កៀរគរ​អ្នកវិនិយោគ ឬ​ក្រុមហ៊ុន​ពី​បរទេស ដើម្បី​មក​បណ្ដាក់ទុន​នៅក្នុង​ប្រទេស​កម្ពុជា​

spot_img

​ហ្សឺ​ណែវ​ ៖ ​នៅ​ព្រឹក​ថ្ងៃទី​៤ ខែកក្កដា ឆ្នាំ​២០១៩ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​តំណាង​ក្រុមហ៊ុន​វិនិយោគ​អន្តរជាតិ​ចំនួន​៦ ក្នុងឱកាស​ដែល​សម្ដេច​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​នៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​
(WTO) ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស​។

​នៅក្នុង​ជំនួប​នេះ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ស្វាគមន៍​ដល់​តំណាង​ក្រុមហ៊ុន​ទាំងអស់នេះ​បាន​មកជួប​សម្តេច​នាពេលនេះ ដែល​សម្ដេច​តែងតែ​ឆ្លៀតឱកាស​ជួប ទោះបីជា​មានការ​មមាញឹក​យ៉ាងណាក៏ដោយ ដើម្បី​កៀរគរ​អ្នកវិនិយោគ ឬ​ក្រុមហ៊ុន​ពី​បរទេស ដើម្បី​មក​បណ្ដាក់ទុន​នៅក្នុង​ប្រទេស​កម្ពុជា​។ នៅក្នុង​ជំនួប​នេះ ក្រុមហ៊ុន​ទាំង​៦​បាន​អរគុណ​ចំពោះ​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ដែល​បានអនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​របស់លោក​ទាំងអស់​ចូលជួប​សំដែង​ការគួរសម និង​ពិភាក្សា​ការងារ​នា​ព្រឹក​នេះ​។

​តំណាង​ក្រុមហ៊ុន​អន្តរជាតិ​ក៏បាន​លើកឡើង​ពី​ការរីកចម្រើន​នៅក្នុង​ប្រទេស​កម្ពុជា​ពិសេស​កំណើនសេដ្ឋកិច្ច ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេ​ជោ ជា​នាយករដ្ឋមន្ត្រី ដែល​ធ្វើអោយ​ក្រុមហ៊ុន​របស់លោក​មានកា​រ​ចាប់អារម្មណ៍​ចង់​មក​ធ្វើការ​វិនិយោគ​ទៅលើ​វិ​ស័​សុខាភិបាល ជាពិសេស​មានបំណង​ចង់​កសាង​មន្ទីរពេទ្យ​ថ្មី និង​មជ្ឈមណ្ឌល​ថែទាំ​សុខភាព​នៅក្នុង​ប្រទេស​ក​ម្ពុ​ជា​។​ជាពិសេស​ទៅទៀត​ពួកគាត់​ក៏មាន​ការចាប់អារម្មណ៍​ទៅលើ​វិស័យ​ថាមពល វិស័យ​បច្ចេកវិទ្យា​ផងដែរ​។

​នៅក្នុង​ជំនួប​នេះ តំណាង​ក្រុមហ៊ុន​បាន​គូសបញ្ជាក់ថា​គាត់​បានរៀបចំ​គម្រោង​រួចហើយ​ទាក់ទង​នឹង​វិស័យ​សុខាភិបាល​ដែល​គាត់​បានរៀបចំ​នូវ​គម្រោង​វិនិយោគ​លើទឹក​ប្រាក់​ប្រមាណ​ជា​ប្រមាណ​ជា ៤០​លាន​ដុល្លារ​។ លើសពីនេះទៅទៀត​គាត់​មានបំណង​ចង់​ចូលរួម​ក្នុងការ​បណ្ដុះបណ្ដាល និង​កសាង​សមត្ថភាព​លើ​វិស័យ​សុខាភិបាល​នេះ​។​

​ការឆ្លើយតប សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា សម្ដេច​គាំទ្រ​រាល់​ការវិនិយោគ​ក្នុងប្រទេស​កម្ពុជា ជាពិសេស​ការកសាង​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ថ្មី ដូចជា​មន្ទីរពេទ្យ​ជាដើម​នេះ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ ក្នុងការ​បណ្ដុះបណ្ដាល​ធ​ន​ធាន​មនុស្ស​និង​រួមទាំង​វិស័យ​ថាមពល​នេះ​។ សម្ដេច​តេ​ជោ​នាយក​មន្ត្រី ក៏បាន​អរគុណ​ចំពោះ​ក្រុមហ៊ុន​ដែល​បាន​ចាប់អារម្មណ៍​ចង់ទៅ​បណ្ដាក់ទុន​នៅក្នុង​ប្រទេស​កម្ពុជា​លើ​វិស័យ​ផ្សេងៗ ជាពិសេស​លើ​វិស័យ​សុខាភិបាល​នេះ​។ ដូច្នេះ​សម្តេច​បាន​គូសបញ្ជាក់ថា​កន្លងទៅនេះ ប្រជាជន​កម្ពុជា​តែងតែ​ទៅ​ព្យាបាល​នៅឯ​ក្រៅប្រទេស​ដូចជា ប្រទេស​វៀតណាម ប្រទេស​ថៃ និង​ប្រទេស​សិង្ហ​បុរី​ជាដើម​។ សម្តេច​តេ​ជោ​បានបញ្ជាក់​បន្ថែមថា ប្រសិនបើ​មាន​អ្នកវិនិយោគ​ទៅ​ដាក់ទុន​លើ​វិស័យ​សុខាភិបាល​នៅឯ​ប្រទេស​កម្ពុជា​នោះ វា​ជា​រឿង​ល្អ​ដោយសារ​អាច​ផ្ដល់​សេវា​ផ្នែក​សុខាភិបាល​នេះ ដល់​ប្រជាពលរដ្ឋ​ខ្មែរ និង​អាចមាន​ជំនឿ​ទុកចិត្ត​ពី​ប្រជាពលរដ្ឋ​ខ្មែរ​ផងដែរ​។ តេ​ជោ​ក៏បាន​គូសបញ្ជាក់​ផងដែរ​ថា បច្ចុប្បន្ននេះ​ដោយសារតែ​កម្ពុជា​មានកំ​ណើ​ន​ភ្ញៀវទេសចរ ច្រើន ដូច្នេះ​វិស័យ​សុខាភិបាល​ដែល​បង្កើត​នៅ​ប្រទេស​កម្ពុជា​នោះ មិន​ត្រឹមតែ​សម្រាប់​ព្យាបាល​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ប៉ុណ្ណោះ​ទេ ក៏ប៉ុន្តែ ក៏​អាច បម្រើសេវា​កម្ម​ផ្នែក​សុខាភិបាល​នៅ​ដល់​ភ្ញៀវទេសចរ​ដែល​មក​ទស្ស​នា​ប្រទេស​កម្ពុជា​ផងដែរ​។​

​លើសពីនេះទៅទៀត សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា សូម​ឲ្យ​ក្រុមហ៊ុន​អ្នកវិនិយោគ​ទាំងអស់​ទៅ​សិក្សា​ក៏ដូចជា​ទៅ​ទស្សនកិច្ច​នៅក្នុង​ប្រទេស​កម្ពុជា ដើម្បី​ធ្វើការ​ពិភាក្សា​ការងារ​ជាក់ស្ដែង និង​ដើម្បី​អាចធ្វើ​ការវិនិយោគ​ក្នុងប្រទេស​កម្ពុជា​តែម្ដង​លើ​វិស័យ​ដែលមាន​បំណង​ចង់​វិនិយោគ​នោះ​នោះ ជាពិសេស​លើ​ផ្នែក​បណ្ដុះបណ្ដាល​ធនធានមនុស្ស សម្ដេច​បាន​មានប្រសាសន៍ថា​ប្រសិនបើ​អាច​ចាប់​ជា​ដៃគូ​ជាមួយ​សាលារៀន ដែលមាន​ស្រាប់​នៅ​ប្រទេស​កម្ពុជា​ទាំង​សាលា​រដ្ឋ​និង​សាលា​ឯកជន​គឺ​កាន់តែ​ប្រសើរ​។

​ជា​ចុងក្រោយ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​គូសបញ្ជាក់ថា សម្ដេច​ស្វាគមន៍​ដល់​បណ្ដា​ក្រុមហ៊ុន​វិនិយោគ​ទាំងអស់ ហើយ​សម្តេច​បាន​ជំរុញ​ធ្វើយ៉ាងណា​ឲ្យ​គាត់​យកចិត្តទុកដាក់​ដា​ក់​ការបណ្ដុះបណ្ដាល​ផង ជាពិសេស​លើ​វិស័យ​ដែល​ក្រុមហ៊ុន​ចង់ទៅ​វិនិយោគ​នោះ​៕​ ដោយ​៖​កូ​ឡាប​

spot_img
×