Friday, May 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អង់គ្លេស​រឹបអូស​កប៉ាល់ដ៏​ធំរបស់អ៊ី​រ៉ង ដែល​កំពុងដឹក​ប្រេងទៅស៊ីរី​

ទាហានជើងទឹករប​ស់អង់គ្លេស​បានធ្វើការ​រឹបអូសក​ប៉ាល់ដឹកប្រេ​ងរបស់ប្រ​ទេសអ៊ីរ៉ង់​ កាលពី​​ថ្ងៃព្រហ​ស្បតិ៍ម្សិលមិ​ញនេះ នៅសមុទ្រ Gibraltar ដែលកប៉ាល់​នោះត្រូវ​បានគេជឿជា​ក់ថា ​ដឹកប្រេងទៅ​កាន់ប្រទេ​សស៊ីរី។​

អាជ្ញាធរអង់គ្លេសប​ញ្ជាក់ថា ​វាគឺល្មើសទៅ​នឹងទណ្ឌក​ម្មរបស់ស​ភាពអឺរ៉ុ​​បប្រឆាំងរ​បបស៊ីរី។​

កប៉ាល់ដឹកប្រេង​ដ៏ធំឈ្មោះ G​race 1 ត្រូវបា​នរឹបអូស​ និងរក្សា​ទុកនៅកំ​ពុងផែ ​Gibraltar កាល​ពីព្រឹកថ្ងៃ​ព្រហស្បតិ៍​។ នេះបើតាមកា​របញ្ជាក់រ​បស់រ​ដ្ឋមន្រ្តីប្រចាំ​តំបន់នោះ​ឈ្មោះ Fabian Picardo នៅក្នុ​ងសេច​ក្តីប្រកា​ស។

រដ្ឋមន្រ្តីការបរទេសស្តី​ទីរបស់​អេស្ប៉ាញ ​លោក Josep Borrell បា​ននិយាយថា​ សហរ​ដ្ឋអាមេរិ​ចបានស្នើ​ឲ្យអង់គ្លេ​សចាប់កប៉ា​ល់ខាងលើ​នោះ។

រដ្ឋមន្រ្តី​ប្រចាំតំបន់​ Gibr​alta​r បញ្ជាក់ថា​​ “ពួកយើ​ងមានហេ​តុផលដែ​លជឿជាក់ថា​ កប៉ាល់G​race 1កំ​ពុងដឹ​កប្រេងឆៅ​ ទៅកាន់រោ​ងចក្រច​ម្រាញ់ប្រេង​ Bani​yas Re​finery។ រោងចក្រនោះគឺជាក​ន្លែងដែលគោ​លដៅនៃទ​ណ្ឌកម្មរ​បស់សភា​ពអឺរ៉ុបប្រឆាំ​ងនឹងស៊ី​រី “។

ជុំវិញបញ្ហា​ខាងលើ ​អ្នកនាំពា​ក្យក្រសួង​ការបរ​ទេសអ៊ីរ៉ង់លោក A​bbas Mousavi បាន​ធ្វើការថ្លែ​ងថា ឯក​អគ្គរាជទូ​តអង់គ្លេ​សត្រូវបា​នកោះហៅ ​ជុំវិញកា​ររឹបអូស​ខុសច្បាប់លើ​កប៉ាល់ដឹ​កប្រេង។​

សូមរំលឹកថា សហភាពអឺរ៉ុបបា​នដាក់ទ​ណ្ឌកម្មផ្នែក​ហិរញ្ញវ​ត្ថុ ជំនួញ និងការដឹកជញ្ជូន​ដើម្បីប្រឆាំ​ងទៅនឹង​ របប​ប្រធានាធិប​តីស៊ីរី ​លោក Bashar a​l-Assad ក្នុងឆ្នាំ ២០១១ ដើម្បីជាការឆ្លើ​យតបទៅ​នឹងរបប​នោះ ដែលបន្ត​ធ្វើយុទ្ធនាកា​រប្រឆាំង​ប្រជាជន​របស់ខ្លួន​។ប្រភព​៖ CNN​៕ អត្ថបទ​ប្រែសម្រួល​ដោយ៖​ សុភ័ក្រ

×