Friday, March 28, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​ទេព ធី​រិ​ទ្ធ​ ​ក្រឡាបញ្ជី នៃ​សាលាឧទ្ធរណ៍ ត្រូវ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ចាប់ខ្លួន ករណី​ប្រព្រឹត្ត​អំពើពុករលួយ​

(​ភ្នំពេញ​)៖ អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​ស៊ើបអង្កេត​យ៉ាង​ដិតដល់​រហូត​ឈានដល់​ការចាប់ខ្លួន​ក្រឡាបញ្ជី​ម្នាក់​នៃ​សាលាឧទ្ធរណ៍​ពាក់ព័ន្ធ​នឹង​ករណី​អំពើពុករលួយ​ដោយ​នាំខ្លួន​មកកាន់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដើម្បី​សួរនាំ​ចាត់វិធានការ ។ ប៉ុន្តែ​ទោះយ៉ាងណា​អង្គភាព​ប្រឆាំង​អំពើពុករលួយ​មិនបាន​បញ្ជាក់ថា​ក្រឡាបញ្ជី​រូបនោះ​ពាក់ព័ន្ធ​អំពើពុករលួយ​ក្នុង​សំណុំរឿង​អ្វី​នោះទេ​។​

​លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) បានបញ្ជាក់​ប្រាប់​បណ្តាញ​សារព័ត៌មាន​ឱ្យដឹង​នៅ​យប់​ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០១៩​នេះ​ថា អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​នាំខ្លួន​ក្រឡាបញ្ជី​នៃ​សាលាឧទ្ធរណ៍​ម្នាក់ យកទៅ​សួរនាំ​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​។​

​ក្រឡាបញ្ជី នៃ​សាលាឧទ្ធរណ៍ ដែល​ត្រូវ​នាំខ្លួន​នេះ ឈ្មោះ ទេព ធី​រិ​ទ្ធ អាយុ​៤៦​ឆ្នាំ ដែល​ត្រូវបាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ឃាត់ខ្លួន នៅ​ព្រឹក​ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០១៩​នេះ​។​

​លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង មិនទាន់​បញ្ជាក់ ពី​អំពើពុករលួយ ដែលនាំឱ្យ​មានការ​ឃាត់​ខ្លួន​ក្រឡាបញ្ជី ទេព ធី​រិ​ទ្ធ នៅឡើយ​ទេ​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​