Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាកលវិទ្យាល័យ Waikato ប្រទេស New Zealand នឹង​ជួយ​ទ្រទ្រង់​ដល់​វិទ្យាស្ថាន​ជាតិ​ទេសចរណ៍​កម្ពុជា​

spot_img

(​ទីក្រុង Hamilton) ៖ នៅ​ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០១៩ លោក​រដ្ឋមន្ត្រី ថោង ខុន បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោកស្រី Allison Kirkman សាកលវិទ្យាធិការរង និង​លោក Christ Ryan នៃ​សាកលវិទ្យាល័យ​វៃ​កា​តូ (University of Waikato) អំពី​កិច្ចសហប្រតិបត្តិការ​បណ្តុះ​បណ្តាល​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍ និង​ការអភិវឌ្ឍ​ធនធានមនុស្ស​ក្នុង​វិស័យ​ទេសចរណ៍​។​

​លោក​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​ពី​សារសំខាន់​ភាពជា​ដៃគូ​នៃ​កិច្ចសហការ​រួមគ្នា​ក្នុងការ​បណ្តុះបណ្តាល និង​អភិវឌ្ឍ​ធនធានមនុស្ស​ក្នុង​វិស័យ​ទេសចរណ៍ ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ទីផ្សារការងារ​នាពេល​អនាគត ពិសេស​ចូលរួម​សម្រេច​នូវ​ទិសដៅ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​ធនធានមនុស្ស​ក្នុង​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​។​

​ជា​កិច្ច​ឆ្លើយតប ភាគី​សាកលវិទ្យាល័យ​វៃ​កា​តូ បាន​គាំទ្រ​ដល់​សំណើ​ជាក់ស្តែង​របស់​ក្រសួងទេសចរណ៍​កម្ពុជា ដែល​រួមមាន​៖

១៖ ការផ្តល់​បច្ចេកទេស និង​អ្នកស្រាវជ្រាវ​ដើម្បី​ជួយ​ដល់​វិទ្យាស្ថាន​ជាតិ​ទេសចរណ៍​។

២៖ ការអភិវឌ្ឍ​វិស័យ​អេកូ​ទេសចរណ៍ និង​សហគមន៍​ទេសចរណ៍​នៅ​កម្ពុជា​។

៣៖ ការបណ្តុះបណ្តាល​ជំនាញ​គ្រប់គ្រង​ទេសចរណ៍ និង​បដិសណ្ឋារកិច្ច ព្រមទាំង​ការគ្រប់គ្រង និង​វិភាគ​ទិន្នន័យ​ស៊ីជម្រៅ (Big Data Analysis System) សម្រាប់​វិស័យ​ទេសចរណ៍ និង​ជំនាញ​ចាំបាច់​ផ្សេងៗ​ទៀត​។

៤៖ ការផ្តល់​អាហារូបករណ៍​ដល់​យុវជន សិស្ស និស្សិត​កម្ពុជា​សិក្សា​នៅ​សកល​វិទ្យាល័យ​វៃ​កា​តូ​។

៥៖ ការបង្កើតឱ្យមាន​កម្ម​វិធី​ផ្លាស់ប្តូរ​កម្មសិក្សា​រវាង​មន្ត្រី​ជំនាញ និង​សិស្ស និស្សិត​ជំនាញ​ទេសចរណ៍ រវាង​សកល​វិទ្យាល័យ​វៃ​កា​តូ ជាមួយ​កម្ពុជា​ផងដែរ​។​

​ដោយឡែក នៅ​ព្រឹក​ថ្ងៃ​ដដែល​នេះ គណៈប្រតិភូ​កម្ពុជា​ក៏បាន​ទស្សនកិច្ច​នៅ​សាលា​បណ្តុះបណ្តាល​ជំនាញ​គ្រប់គ្រង និង​វិជ្ជាជីវៈ​ទេសចរណ៍ (New Zealand Management Academy) ដោយបាន​ជួបពិភាក្សា​ការងារ និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​លើ​ការបណ្តុះបណ្តាល​ជំនាញ​ទេសចរណ៍​ផងដែរ ដែល​នៅ​ទីនោះ​ប្រតិភូ​ក៏ត្រូវ​បានទទួល​បដិសណ្ឋារកិច្ច​ស្វាគមន៍​ដោយ​ក្រុម​សិល្បៈ​របស់​សាលា ដែល​ច្រៀង​ចម្រៀង​ជនជាតិដើម​នៅ​ទីក្រុង​នោះ​ដ៏​ពីរោះ និង​ស្និទ្ធស្នាល​បំផុត​៕​ ដោយ​៖​កូ​ឡាប​

spot_img
×