ក្រោយពេលកូនប្រុសពៅដោយសារលើសទម្ងន់ផង និងកើតជំងឺលើសឈាមផង បណ្តាលឲ្យភ្នែកខាងស្តាំត្រូវខ្សោយមើលពុំសូវច្បាស់ រីឯកូនស្រីត្រូវសង្សារដែលស្រឡាញ់គ្នារាប់ឆ្នាំ បោះបង់ចោលដោយសារជាតិពេក ស្ត្រីជាម្តាយក៏ជាមនុស្សធាត់ម្នាក់ដែរ នោះបានសម្រេចចិត្តនាំកូនទាំង២ ទៅកាន់ខេត្តផ្សេងអនុវត្តវិធីបញ្ចុះទម្ងន់ដ៏តឹងរ៉ឹង ។
បានដឹងថា ទម្ងន់សរុបរបស់៣នាក់ ម្តាយកូននេះគឺឡើងដល់ជិត ៥០០kg និងត្រូវបានប្រសិទ្ធនាមជា “គ្រួសារធាត់” របស់ចិន ។
មុននេះកូនប្រុសជាអ្នកបើកគ្រឿងយន្តឈូសឆាយមានប្រាក់ចំណូលគួរសមអាចគួបផ្សំជាមួយឪពុកផ្គត់ផ្គង់ជីវភាពគ្រួសារមានគ្នា៤នាក់ បានសមរម្យ ។ ប៉ុន្តែដោយសារធាត់ពេក ហើយភ្នែកខាងស្តាំកាន់តែព្រិល ហេតុនេះគេត្រូវបង្ខំចិត្តលាឈប់ពីការងារ ចាប់ពីពេលនោះអំរែកសេដ្ឋកិច្ចធ្លាក់ទាំងស្រុងទៅលើឪពុកវ័យចំណាស់ ។ វេជ្ជបណ្ឌិតឲ្យដឹងថា គេកើតជំងឺលើសឈាមបណ្តាលឲ្យហូរឈាមនៅភ្នែក ដូច្នេះចាំបាច់ត្រូវបញ្ចុះទម្ងន់ដើម្បីគ្រប់គ្រងសម្ពាធឈាមរបស់ខ្លួន ។
ក្រោយការពិភាក្សាគ្នាចុះឡើងៗ ចុងក្រោយគ្រួសារនេះឯកភាពឲ្យស្ត្រីជាម្តាយនាំកូនប្រុសស្រីទៅកាន់មជ្ឈមណ្ឌលបញ្ចុះទម្ងន់នៅខេត្តផ្សេងពីផ្ទះ ។
នៅទីនេះ ៣នាក់ម្តាយកូនត្រូវកាត់បន្ថយបរិមាណអាហារទទួលទាន , ត្រូវហ្វឹកហាត់រាល់ថ្ងៃ ដើម្បីដុតបំផ្លាញកាឡូរីក្នុងរាងកាយ ទន្ទឹមនោះត្រូវប្រើថ្នាំជំនួយមួយចំនួន និងឆ្លងកាត់កម្មវិធីបញ្ចុះទម្ងន់ពិសេសៗ ។ អ្នកទាំង៣ ប្តេជ្ញាចិត្ត និងព្យាយាមទាល់តែបានសម្រេច សង្ឃឹមថា ឆាប់បានវិលត្រឡប់ទៅជួបសាច់ជុំសាច់ញាតិនៅស្រុកកំណើតវិញ ៕ women volleyball