Thursday, May 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ន​គរបាល​​ប្រឆាំង​​បទល្មើស​​សេដ្ឋកិ​ច្ច​ បង្ហាញ​លទ្ធផល​នៃការឆែក​ឆេរ​ទីតាំ​ង​សន្និធិ​​ផល​-​អនុ​ផ​ល​ព្រៃឈើ​​ ក្នុងក្រុ​ងសៀមរាប​ ជាង៦​០០ម៉ែត្រគូ​ប

​សៀមរាប​៖​ កាលពី​ថ្ងៃ​ទី​២ រហូ​ត​ដល់​​ថ្ងៃ​ទី​៤ ខែកក្កដា​ ឆ្នាំ​២០១៩​ វេលា​​ម៉ោង​​១៧​និង​​៤៥​នាទី​ កម្លាំង​ការិ​យាល័យ​​នគរបា​ល​ប្រឆាំ​ង​បទល្មើ​ស​សេដ្ឋ​កិច្ច​ សហ​ការ​ជា​មួយ​កម្លាំ​ង​ជំនា​ញ​ចម្រុះ​ និង​​អាជ្ញាធ​រ​មូលដ្ឋា​ន​ ក្រោម​​ការ​ដឹ​កនាំ​សម្រ​បសម្រួ​ល​ពី​​លោក​ សំរឹទ្ធិ​ សុ​ខុន​ ព្រះរា​ជអាជ្ញា​​រង​អ​ម​សាលា​ដំបូង​ខេត្តសៀមរាប​ បាន​​បង្ក្រាប​ និង​ឆែកឆេរ​​ទីតាំង​​សន្និធិ​​ផល​-​អនុ​ផ​ល​ព្រៃឈើ​​១​កន្លែង​ ដែល​មាន​ទីតាំង​​ស្ថិត​នៅ​​ខាងលិ​ច​ជាប់​​នឹង​សណ្ឋា​គារ​ អង្គរ​​អេ​រ៉ា​ ANGKOR​ ERA​ HOTEL​ នៅ​ក្នុងភូមិ​សាស្ត្រ​​ ភូមិ​​ខ្នារ​ សង្កាត់​ជ្រាវ​ ក្រុង​-​ខេត្តសៀម​រាប​។​

​លោក​​វ​រសេនីយ៍​ឯក​ សឿ​ន​ សេន​ នាយការិយាល័យ​​ប្រឆាំង​​បទល្មើស​​សេដ្ឋកិ​ច្ច​ នៃ​ស្នង​ការដ្ឋាន​​នគរបា​ល​ខេត្ត​សៀមរា​ប​ បាន​ប្រាប់​ឲ្យដឹ​ង​ថា ​ក្នុង​​កិច្ច​ប្រតិ​បត្តិការ​​ឆែកឆេរ​​ទីតាំង​​សន្និធិ​​ផល​-​អនុ​ផ​ល​ព្រៃឈើ​​នេះ​ ទទួ​ល​បាន​​ល​ទ្ធផល​​គឺ​ ឈើ​ចម្រុះ​សរុ​ប​ចំនួន​​ ៥២៦.១៥​៦​ម៉ែត្រគូ​ប​ ក្នុង​​នោះ​មា​ន​ប្រភេ​ទ​ឈើ​​គឺ​៖
-​ឈើ​​អារ​តា​ប់​ លេខ​១​ចំនួន​ ២៧៣.៤៦២​ម៉ែត្រគូប​
-​ ឈើ​ប៉ា​កេ​ចំនួន​ ១៩០.៥៩៧​ម៉ែត្រគូប​
-​ ឈើ​សន្លឹក​ទ្វារ​ចំនួន​ ៣៩៦​ ស្មើ​២៥.៨៤៨​ម៉ែត្រគូប​
-​ ឈើ​គ្រោងទ្វារ​ចំនួន​ ១៨.៩០៤​ម៉ែត្រគូប​
-​ ឈើ​ក្តា​ចំនួន​ ២.៤៦០​ម៉ែត្រគូប​
-​ ឈើ​ដៃរណែង​ចំនួន​ ៥.៤៦០​ម៉ែត្រគូប​
-​ ឈើ​នី​វ​ ចំនួន​ ៩.៤២៥​ម៉ែត្រគូប​។​

​ក្រោយ​ពី​​ក្រុមការងា​រ​បាន​​វាស់វែង​ និង​ត្រួ​តពិនិត្យ​​រួច​មក​​ឃើញ​ថាៈ​​
-​​ឈើ​មាន​​លិខិតអនុ​ញ្ញាត​មា​ន​ចំនួន​ ២៧៤.៤៣៤​ម៉ែត្រគូប​។​
-​ ឈើ​គ្មាន​​លិខិត​អនុញ្ញាត​​ពី​ម​ន្ត្រី​ជំនា​ញ​មាន​​ចំនួន​ ២៥១.៧២២​ម៉ែត្រគូប​។​

​ចំពោះ​ឈើ​​ដែល​លើ​ស​ចំនួន ​គឺ​គ្មា​ន​នៅ​​ក្នុង​​លិខិតអ​នុញ្ញាត​រ​បស់​ម​ន្ត្រី​​ជំនាញ​រ​ដ្ឋបាល​​ព្រៃឈើ​ ​នឹង​ត្រូ​វ​បាន​​ដឹក​ជ​ញ្ជូន​​ទៅ​កាន់​​ទីតាំង​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​សៀម​រាប​ ដើម្បី​អនុវត្តន៍​ទៅ​​តាម​នី​តិ​វិ​ធី​នៃ​​ច្បាប់​ស្តី​ពី​ព្រៃឈើ​ ៕ដោយ៖កូឡាប

×