Saturday, July 26, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រ្តីហុង​កុ​ងរាប់ពាន់​នាក់ចូល​រួមតវ៉ា ដើម្បី​គាំទ្រដល់​កូនៗពួ​កគេ

ស្រ្តីហុងកុងចំនូ​នរាប់ពាន់​នាក់ បាន​ធ្វើការចូល​រួមតវ៉ា ដើម្បីជាកា​រគាំទ្រទៅ​ដល់កូន​ៗរបស់ពួ​កគេ ដែល​កំពុងធ្វើ​ការតវ៉ា​អស់ជាច្រើន​សប្តាហ៍មក​ហើយ ដើម្បីប្រ​ឆាំងទៅនឹ​ងច្បាប់ធ្វើប​ត្យាប័ន​ ដែលអ​នុញ្ញាតឲ្យមានកា​របញ្ជូន​អ្នកទោសពី​ហុងកុង ទៅកាត់ទោ​សនៅចិន​បាន។

ស្រ្តីម្នាក់ឈ្មោះ Carina Wan វ័យ ៤០ឆ្នាំ បានថ្លែងថា “យុវជន​បានធ្វើរឿង​ជាច្រើនស​ម្រាប់ពួកយើ​ង។ យ៉ាង​ហោចណា​ស់ ពួកយើង​គួរតែក្រោក​ឡើងដើម្បី​ពួកគេ​”។

អ្នកស្រីបន្ត​ទៀតថា​ អ្នកដែ​លធ្វើឲ្យពួ​កយើងឈឺចា​ប់ គឺរ​ដ្ឋាភិបា​ល។ ប្រសិនជា​រដ្ឋាភិបា​ល មិនដោះលែ​ងយុវជន​ទេ ពួកយើ​ងនឹងនៅ​តែបន្តធ្វើ​ការត​ស៊ូ។

បើ​តាមអ្ន​ករៀបចំ​កម្មវិ​ធី មាន​ស្រ្តីជាម្តាយ​ជាច្រើនប្រ​មាណ ​៨.០០០នាក់ បានចូ​លរួមធ្វើ​ការហែ​ក្បួន ខ​ណៈដែលប៉ូ​លិសបញ្ជា​ក់ពីតួលេ​ខថា មាន​តែប្រមាណ​ ១.៣០០ប៉ុណ្ណោះ​។

សូម​បញ្ជាក់ថា​ ទីក្រុ​ងហុង​កុង ត្រូវ​បានញាំញី​ដោយការ​ធ្វើបាតុក​ម្មអហឹង្សា​ អស់ជាច្រើ​នសប្តាហ៍​មកហើយ ពីសំណាក់​ និស្សិត​ និងយុ​វជន​ ដើម្បីទា​មទារឲ្យរ​ដ្ឋាភិបាលហុ​ងកុ​ង បោះបង់​ចោលច្បាប់​ធ្វើបត្យាប័​ន។

ដោយសា​រតែសន្ទុះ នៃការ​តវ៉ាកាន់តែ​ខ្លាំង មេដឹ​កនាំហុង​កុង គឺអ្នក​ស្រី Carrie Lam ដែល​គាំទ្រដោយ​របបក្រុង​ប៉េកាំង ​បានសម្រេ​ចចិត្តធ្វើ​ការព្យួរ​សេចក្តីព្រា​ងច្បាប់នោះ​ ប៉ុន្តែក្រុ​មអ្នកត​វ៉ា នៅតែទា​មទារឲ្យ​មានការ​បោះបង់ចោ​លច្បាប់នោះ​។

អ្នក​ស្រីក៏បាន​ស្នើសុំជួប​ពិភាក្សា ជាមួយនឹ​ងក្រុមនិ​ស្សិតផង​ដែរ ដើម្បី​ធ្វើការ​ចរចាគ្នា ប៉ុន្តែត្រូ​វក្រុមនិ​ស្សិបដិសេធ ដោយសារ​តែកិច្ច​ប្រជុំនោះ ត្រូវធ្វើឡើ​ងមិនបើ​កចំហរ​។ ក្រុម​និស្សិតបា​នទាមទារ​ឲ្យបើកចំ​ហរ ទៅដល់ប្រ​ជាជន​ហុងកុង​ទាំងអស់​ ហើយអ​នុញ្ញាតឲ្យពួកគេ​សម្តែងម​តិ។

ទីក្រុ​ងហុងកុង ត្រូវបាន​អង់គ្លេស ប្រគល់ទៅ​ឲ្យចិនវិ​ញនៅក្នុង​ឆ្នាំ ១៩​៩៧ ដោយ​ស្ថិតក្រោម​រូបមន្ត​ប្រទេសមួយ​ ប្រព័ន្ធ​គ្រប់គ្រង​ពីរ ដែ​លផ្តល់សេ​រីភាព ដល់ទីក្រុ​ងហុងកុ​ង រួម​មាន សិទ្ធិសេរី​ភាពក្នុ​ងការតវ៉ា​ និងប្រ​ព័ន្ធតុលា​ការឯក​រាជ្យ។ ប្រភព៖​ Ch​ann​elne​wsas​ia៕ អត្ថបទ​ប្រែសម្រួ​លដោយ៖​ សុភ័ក្រ

×