Thursday, May 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្លាប់​ទាំង​៣​នាក់​ម្តាយ​និង​កូន ប្តី​នៅក្នុង​ផ្ទះ ដោយសារ​ប្តី​កំណាច​ចាប់ ចង​រួច​ចាក់​សាំង​ដុត​ផ្ទះ​

(​សៀមរាប​)៖ ប​ប្តី​កំណាច​ឃោរឃៅ​មានទំនាស់​ក្នុង​គ្រួសារ បាន​ចាប់​ប្រពន្ធ និង​កូនតូច ចង​ក្នុង​ផង​ក្នុងផ្ទះ​រួច​ចាក់​សាំង​ដុត​បណ្តាល​ឲ្យ​ឆេះ​ស្លាប់​ទាំង​៣​នាក់ ក្នុង​ក្នុង​ភ្នក់ភ្លើង កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០១៩ នៅ​ចំណុច ភូមិ​ស្វាយ ឃុំ​ខ្នាត ស្រុក​ពួក ខេត្តសៀមរាប​។​

​លោក​វរសេនីយ៍ឯក ទេព ពុំសែន អធិការនគរបាល​ស្រុក​ពួក បានឱ្យដឹងថា ករណី​ហិង្សា​ដ៏​សែន​ព្រៃផ្សៃ​នេះ ផ្តើមចេញពី​ជម្លោះ​ក្នុង​គ្រួសារ ហើយ​ន​ហើយ​នៅមុន​ពេល​កើតហេតុ​គ្រួសារ​មួយ​នេះ បាន​ឈ​បាន​ឈ្លោះប្រកែក​គ្នា ពេល​ប្រពន្ធ​បីកូន​ខ្ចី​ទើប​មាន​អាយុ​២​ខែ​រត់​ទៅផ្ទះ​សាច់ញាតិ​បំណង​ឱ្យគេ​ជួយ​បញ្ចប់រឿង​ជម្លោះ ជនសង្ស័យ​ដែលជា​ប្តី​កំណាច​បាន​ទិញ​សាំង​២​ដប ឡើងទៅ​លើផ្ទះ​កើតហេតុ ចាប់​ចាប់​ប្រពន្ធ​ចង​ចាក់សោ​ពី​ខាងក្នុង​ហើយក៏​ដុត​ផ្ទះ​បណ្តាល​ឲ្យ​ស្លាប់​ទាំង​៣​នាក់​ក្នុង​អណ្តាតភ្លើង​តែម្តង​។​

​លោក​អធិការ​ឱ្យដឹងទៀតថា ផ្ទះ​ដែល​រង​ការវាយប្រហារ​ដោយ​អណ្តាតភ្លើង​ជា​របស់​ម្ចាស់​ឈ្មោះ ជី មុំ អាយុ​៥៧​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ​មុយ រ​រឿ​ត អាយុ​៥៨​ឆ្នាំ​។ ចំណែក​ជនបង្ក​ឈ្មោះ​គង់ ចំណាន ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជា​កម្មករសំណង់ ប្រពន្ធ​ឈ្មោះ​ជី ស្រីមុំ អាយុ​៣៣​ឆ្នាំ និង​កូនតូច​ឈ្មោះ​មេត្តា ភេទ​ប្រុស អាយុ​២​ខែ ពួកគេ​ទាំងបី​នាក់​បាន​ស្លាប់​ក្នុង​គំនរ​ភ្លើង​។​

​ផ្ទះ​ដែល​រង​ការឆាបឆេះ​មាន​ទំហំ​៨​គុណ​១០​ម៉ែត្រ​ថ្ម​ក្រោម​ឈើ​លើ និង​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​ខូចខាត​ទាំងស្រុង​។ ករណីនេះ​ក្រុម​រថយន្ត​ពន្លត់​អគ្គិ​ស​ភ័យ​បានចេញ​អន្តរាគមន៍​ផងដែរ ៕​ ​ដោយ​៖​កូ​ឡាប​

×