កំពត៖ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពត បានឲ្យដឹងថា កងរាជអាវុធហត្ថខេត្តកំពត បានឃាត់ខ្លួនជនជាតិចិន៣នាក់ ជាបណ្តោះអាសន្ន នៅកងរាជអាវុធហត្ថខេត្តកំពត ដើម្បីចាត់ការតាមនីតិវិធី ពាក់ព័ន្ធករណីរំលោភចូលក្នុងរបងលំនៅដ្ឋាន ក្នុងចំការ និងរ៉ុករករ៉ែ ដោយគ្មានការអនុញ្ញាត។
ប្រភពដដែល បានបន្តថា នៅវេលាម៉ោង 14និង37នាទី ថ្ងៃទី5 ខែកក្កដា ឆ្នាំ2019 កម្លាំងជំនាញការិយាល័យបទល្មើស
ព្រហ្មទណ្ឌ នៃមន្ទីរយុត្តិធម៌អាវុធហត្ថខេត្តកំពត សហការជាមួយមូលដ្ឋានកងរាជអាវុធហត្ថស្រុកទឹកឈូបាន ធ្វើការឃាត់ខ្លួនជនជាតិ
ចិន ចំនួន3នាក់ ដូចមាន ឈ្មោះខាងក្រោមៈ 1- JIANJIANDONG ភេទប្រុស អាយុ 34 ឆ្នាំ ជនជាតិ ចិន 2- ZHENG BAO JU
ភេទ ប្រុស អាយុ 51 ឆ្នាំ ជនជាតិ ចិន និង3- LIU JIN CAI ភេទប្រុស អាយុ 47 ឆ្នាំ ជនជាតិ ចិន ។ ការឃាត់ខ្លួនពួកជនជាតិចិនទាំង៣នាក់នេះ ករណីរំលោភចូលក្នុងរបងលំនៅដ្ឋាន ក្នុងចំការ និងរ៉ុករករ៉ែ ដោយគ្មានការអនុញ្ញាត កាលពីវេលាម៉ោង 14 និង37 នាទី ថ្ងៃទី 5 ខែកក្កដា ឆ្នាំ2019 នៅចំណុចភូមិកូនសត្វ ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ន នៅអាវុធហត្ថខេត្តកំពត ដើម្បីចាត់ការតាមនីតិវិធី៕ ដោយ៖បញ្ញាស័ក្តិ