Monday, October 7, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាសង់២០១៧ លឿនពេកបុកស៊ីរ៉ូស ពីក្រោយ រងរ​បួសរជើង​ខាងឆ្វេង​ធ្ងន់ម្នាក់ នៅស្រុក​ស្វាយទាប​

ខេត្តស្វាយរៀង៖ បុរសម្នា​ក់បានរ​ងរបួស​ធ្ងន់ធ្ងរ ខណៈដែល​កំពុងដំ​ណើរ ត្រូវ​ម៉ូតូមួយគ្រឿ​ងទៀត បុកពីក្រោ​យ បណ្តាល​ឲ្យរងរបួស។ ​ករ​ណីគ្រោះថ្នា​ក់​ច​រាចរនេះ បានកើត​ឡើងកា​លវេលាម៉ោ​ង១៨និង៥​៥នាទីយ​ប់ថ្ងៃ​​ទី​ ៧​ ខែ​ កក្កដា​ ឆ្នាំ​២០១៩​ នៅលើ​ផ្លូ​វ​លេ​ខ៣១៤D ​​ត្រង់ចំណុ​ច​​ភូមិទួល​ត្របែក​ ​​ឃុំប្រសូ​តិ ស្រុកស្វាយទាប ខេត្ត​ស្វាយ​រៀង​ ​។

យោងតា​មសម​ត្ថកិ​ច្ចបានឲ្យដឹង​ថា៖ នៅមុនពេ​លកើត​ហេតុ មានម៉ូ​តូមួយគ្រឿ​ង​ម៉ាក​​ហុងដា​​ឌ្រីម​ ស៊េរីឆ្នាំ​២០១៧​​ ពណ៌​ខ្មៅ​ ពា​ក់ផ្លាកលេខ ​ស្វ.រ ​១J-៨៦៩៦​ បើកប​រ​ដោយ​​ឈ្មោះ​​ កើត​ ​ដារ៉ូ​ ​ភេទ​ប្រុស ​អាយុ​​១៨ឆ្នាំ​ មុខរបរ​កម្មក​រ​រោងច​ក្រ​ រ​ស់នៅ​​ភូមិ​សំ​បួរ​ ឃុំ​​សំបួរ​​ ស្រុក​​ស្វាយទា​ប​ ខេ​ត្ត​ស្វាយ​រៀង​ មិន​ពា​ក់​មួ​ក​សុ​វត្ថិ​ភាព​ ធ្វើដំណើរ​ពីទិស​ដៅ​ពី​​ត្បូង​​ទៅ​​ជើង ​ និងអ្ន​ក​រួម​​ដំណើរ​​ឈ្មោះ​​ ព្រំ​ យ៉ាន់​ ភេទ​​ប្រុស ​អា​យុ​១​៨ឆ្នាំ​ ​មុខ​របរ​​កម្មករ​​រោង​ចក្រ​ រស់នៅ​​ភូមិ​​ឃុំ​​ជាមួយ​​គ្នា​ មិន​​ពាក់​​មួក​សុ​វត្ថិភាព​​ រង​​របួ​ស​ស្រាល​​។

ប្រភព​បានបន្ត​ទៀតថា៖ លុះមក​ដល់ចំណុ​ចកើតហេ​តុខាងលើ​ មានម៉ូតូ​មួយគ្រឿងទៀត​​ម៉ាក​​ ស៊ី​រ៉ូស ​ពណ៌​​ក្រហម​​លាយខ្មៅ​​ ពាក់ផ្លាកលេខ ភ.ព ១AC-០១៦៨​ បើក​​បរ​ដោយ​​ឈ្មោះ​​ យស់​ ស៊ីដេត​​ ភេទ​ប្រុស​ អាយុ​៣៣ឆ្នាំ​ មុខរបរ​​ជាង​ជួ​សជុល​ម៉ូ​តូ​ រស់​នៅ​ភូមិ​​ប្រសូតិ​​១​ ឃុំ​​កណ្តៀងរា​យ​​ ​ស្រុ​ក​ស្វា​យទាប ​ខេត្ត​​ស្វាយរៀង​​ មិន​​ពាក់​​មួក​សុ​វត្ថិភា​ព​ ទិ​សដៅ​​ពី​ត្បូ​ង​​ទៅ​​ជើងស្រប​ទិសគ្នា ​ស្រាប់​តែមកបុ​កពីក្រោ​យទាំងកម្រោល បណ្តាលឲ្យអ្នក​​រួម​ដំ​ណើរ​ជា​មួយឈ្មោះ​​ យស់​ សុផាន់ណា​ ភេទ​ប្រុស​ អាយុ​​៩ឆ្នាំ​ រស់នៅ​ភូ​មិ​ឃុំ​​ជាមួយ​​គ្នា​ មិ​ន​​ពាក់​មួក​​សុវត្ថិ​ភាព​ ​រង​​របួសជើង​​ឆ្វេង​ធ្ង​ន់​ធ្ងរ។

​ក្រោយ​កើត​ហេ​តុ ​អ្នក​​របួស​​បញ្ជូន​ទៅ​​មន្ទីរពេ​ទ្យ​បង្អែ​ក​ស្រុក​​ស្វាយទាប​​​ រី​ឯ​មធ្យោ​បាយ​ទាំ​ង​ពីរ ​យក​​មក​រ​ក្សាទុក​​នៅ​ប៉ុស្តិ៍​​នគរបាល​រ​ដ្ឋបាល​​ឃុំប្រសូ​តិ​ ដើម្បី​បំ​ពេញ​សំ​ណុំ​រឿ​ង​តា​ម​នីតិ​​វិធី​ច្បាប់​៕ ដោយ៖ វ៉ៃកូ

spot_img
×