Saturday, May 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកនាយករដ្ឋបាលខណ្ឌព្រែកព្នៅ រំសាយការងារមិនវាស់ព្រំដី ព្រោះអ្នកភូមិទម្លាយរឿងឲ្យអ្នកកាសែតជួយតាមដាន

រាជធានីភ្នំពេញ៖ ប្រជាពលរដ្ឋមួយចំនួនរស់នៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បានឲ្យដឹងថា ករណីទំនាស់ព្រំដី និងផ្លូវចូលផ្ទះ របស់ប្រជាពលរដ្ឋស្ថិតនៅភូមិស្វាយចេក សង្កាត់គោករការ ខណ្ឌព្រែកព្នៅ ដែលមានសាវតា​រឿង គឺផ្លូវចាស់មាន ៣ម៉ែត្រកន្លះ ដល់ដីឡូត៍ខាងមុខ ដែលបានលក់ឱ្យម្ចាស់ក្រោយ ហើយពេលនេះគេគ្រោងសង់របង ដោយទុកផ្លូវឱ្យតែ១ម៉ែត្រ ៩០សង់ទីម៉ែត្រ។

ត្រង់ចំណុចនេះ ប្រជាពលរដ្ឋ បញ្ជាក់ថា (ដីពីមុនអត់ទាន់មានប្លង់រឹងទេ ប៉ុន្តែក្រោយមកអ្នកក្រោយមកទិញ ក៏បានទៅធ្វើប្លង់រឹងចេញមក ក៏កើតរឿងអ៉ីចឹងទៅ?)។

ផ្តើមពីបញ្ហានេះ ប្រជាពលរដ្ឋ ដែលជាអ្នកនៅខាងក្រោយដីកំពុងមានទំនាស់ចំនួន ៣គ្រួសារ គឺពួកគាត់ វានគាត់សុំឱ្យទុកផ្លូវដូចទំហំកាលពីមុនវិញ។ ហើយត្រូវឱ្យអ្នកទិញដីខាងមុខ ត្រូវធ្វើផ្លូវ ដោយយកតាមប្លង់ទន់ ដែលបានគូរដោយដៃ និងបានយល់ព្រមព្រៀងគ្នា នៅមុនពេលធ្វើប្លង់រឹងនោះវិញ)។

ជាការកត់សម្គាល់ នៅក្នុងទំនាស់ព្រំដីខាងលើនេះដែរ ក៏មានកោះហៅភាគីពាក់ព័ន្ធ មកសម្របសម្រួល នៅថ្នាក់មូលដ្ឋាន ប៉ុន្តែមិនត្រូវគ្នា រហូតដល់សម្របសម្រួលអាជ្ញាធរខណ្ឌព្រែកព្នៅ ទើបនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩នេះ ខាងអាជ្ញាធរខណ្ឌព្រែកព្នៅ ក៏បានណាត់ភាគីទំនាស់ពាក់ព័ន្ធ មកពិនិត្យដោះស្រាយ ដល់ទីតាំងផ្ទាល់ ដោយមានវត្តមានលោក ស៊ឹម សុផង់ នាយករដ្ឋបាលខណ្ឌព្រែកព្នៅ ជាអ្នកដឹកនាំក្រុមការងារ ចុះមកវាស់វែងវែងប៉ុន្តែនៅពេលដឹកនាំមន្ត្រីមកដល់ទីតាំងទំនាស់ ហើយក្រុមការងាររៀបចំនឹងវាស់វែងផ្លូវ ឬព្រំដីនោះ ក៏មិនបានមើលព្រំផ្លូវចាស់ ឬក៏សួរនាំប្រជាពលរដ្ឋអាអ្នកភូមិឲ្យបានត្រឹមត្រូវទេទេ តែបែរជាដាក់បន្ទុកលើអ្នកភូមិពួកគាត់ថា «មុននឹងភាគីម្ចាស់ដីខាងមុខធ្វើប្លង់ ហេតុម្ដេច ក៏មិនទៅធ្វើការតវ៉ា ប៉ុន្តែដល់តែប្លង់រឹងចេញមកហើយ ទើបបានមានបញ្ហា។ ចំណោទនេះ ក៏ត្រូវបានប្រជាពលរដ្ឋអ្នកភូមិ ឆ្លើយតបថា មិនបានដឹងរឿងធ្វើប្លង់ចេញទៅជាខុសរឿងទទេៗអញ្ចឹងទេ»។

ប្រជាពលរដ្ឋអះអាងបន្តថា ខណៈដែលពួកគាត់កំពុងនិយាយស្រាប់តែពេលនោះ មន្ត្រីក្រុមការងារដឹកនាំដោយ លោក ស៊ឹម សុផង់ នាយករដ្ឋបាលខណ្ឌព្រែកព្នៅ បានឃើញអ្នកកាសែត ក៏បានចុះទៅយកព័ត៌មានដល់ទីតាំងទំនាស់ដែរ ក៏បានបកមកនិយាយថា តើអ្នកណាហៅអ្នកកាសែតមកទីនេះ..? រួចក៏បានស្ដីឱ្យអ្នកភូមិរឿង ហៅឲ្យអ្នកកាសែត ចុះមកទីតាំងកើតមានទំនាស់ដីព្រំផ្លូវ ហើយហេតុម្តេចក៏អ្នកកាសែតមកក៏មិនជូនដំណឹងទៅអាជ្ញាធរឲ្យបានដឹថជាមយន..!។

បន្ទាប់ក្រោយមក លោកនាយករដ្ឋបាលខណ្ឌព្រែកព្នៅ លោក ស៊ឹម សុផង់ នាយករដ្ឋបាលខណ្ឌព្រែកព្នៅ ក៏បានស្រែកថា លោករំសាយការងារនេះ មិនធ្វើការទេ ក៏នាំគ្នាដើរឡើងរថយន្ត បើកចេញទៅបាត់ស្រមោលឈឹថតែម្តង នាំឱ្យអ្នកភូមិដែលខកខានរត់កង់បី និងខាតការងារផ្សេងៗទៀត ព្រោះតែម្រង់ចាំស្តាប់ការសម្របសម្រួលរកដំណោះស្រាយលើករណីទំនាស់ដីព្រំផ្លូវនោះ បានចោទជាសំណួរ និងវាយបកដោយសំឡេងព្រមៗគ្នាថា តើពួកមន្ត្រីអស់លោកទាំងអស់គ្នសនេះ មកធ្វើការបំរើរាស្រ្ត ឬបែបណា បានជាមានរិយាបទបែបនេះ នៅចំពោះមុខប្រជាពលរដ្ឋទៅវិញ?។

ទាក់ទងករណីនេះ លោក សុខ សម្បត្តិ អភិបាលខណ្ឌព្រែកព្នៅ មិនទាន់អាចទសក់ទង ដើម្បីបំភ្លឺបាននៅឡើយទេតាមទូរស័ព្ទ នៅរសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩នេះ។

ព្រមជាមួយគ្នានេះ ក្រុមការងារ របស់គេហទំព័រយើង ក៏បានបន្តទំនាក់ទំនងលោក សុខ សម្បត្តិ ថែមទៀត តាមបណ្ដាញសង្គម WhatsApp ក៏ប៉ុន្តែមិនទាន់អាចទាក់ទងបានទេ។

ដោយឡែក លោក ខុន វាសនា ប្រធានអន្តរវិស័យខណ្ឌព្រែកព្នៅ បានឱ្យដឹងថា ករណីខាងលើនេះ នឹងមានការកោះហៅភាគីទាំងពីរមកដោះស្រាយជាថ្មីម្ដងទៀតនៅពេលក្រោយ ព្រោះការដែល លោក ស៊ឹម សុផង់ នាយករដ្ឋបាលខណ្ឌព្រែកព្នៅ បានដឹកនាំមន្ត្រីការងារចុះទៅដល់ទីតាំងដីទំនាស់នោះ ហើយបម្រុងធ្វើការចុះវាស់វែងនោះ ប៉ុន្តែត្រូវភាគីម្ខាងទៀត ថាមិនចូលរួមពេលឃើញអ្នកកាសែត អ៉ីចឹង ក៏លោកត្រឡប់វិញភ្លាមៗទៅ។

ចំពោះកាយវិការដ៏ចម្លែកនេះ ត្រូវប្រជាពលរដ្ឋច្រានចោល ដោយអះអាងថា ភាគីទាំងពីរនោះ និយាយាស ហេតុអ្វីបានជា លោកនាយករដ្ឋបាលខណ្ឌព្រែកព្នៅ បែរជាឃើញអ្នកកាសែតមកដល់ ហើយងាកមកស្តីបន្ទោសប្រជាពលរដ្ឋពួកគាត់ រឿងហៅអ្នកកាសែត ឲ្យចុះមកដល់ដីទំនាស់បែបនេះ តើមានរឿងអ្វីត្រូវលាក់បាំងអ្នកកាសែតែត? ហើយស្រែកច្រឡោតខឹងតឹងសរសៃក ហើយប្រកាសមិនធ្វើការរំសាយក្រុមការថារបែបនេះទៅវិញទេ។ ហើយក៏ហៅគ្នីគ្នាឡើងជិះរថយន្ត បើកទចេញបាត់ នៅវេលាម៉ោងជាង១០ ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩​នេះ៕ ដោយ៖ ដែន សីមា

×