(ភ្នំពេញ) ៖ ជនជាតិកូរ៉េខាងត្បូង២នាក់ នាំចូលប្រាក់ដុល្លារខុសច្បាប់ចំនួន ២.២០០.០០០ តាមច្រកព្រលានយន្តហោះសៀមរាបនៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ ២០១៩ ជើងហោះហើរលេខ UO-706 (HKG-REP) មកពីទីក្រុងហុងកុង ប្រទេសចិន ចូលមកសៀមរាប។
កម្លាំងការិយាលយ័គយនិងរដ្ឋាករប្រចាំ អាកាសយានដ្ឋានអន្តរជាតិសៀមរាប បាន ត្រួតពិនិត្យ និងឃាត់ជនជាតិកូរ៉េខាងត្បូង ចំនួន ០២ នាក់ ដែលមានឈ្មោះ ដូចខាងក្រោម ៖1- YOON WONGI, M, DOB: 07/10/1986, PN: M54310302, 2- SONG HYUNHOO, M, DOB: 24/09/1975, PN: M41060548 ពួកគេទាំង២នាក់បាន នាំចូលប្រាក់ដុល្លារខុសច្បាប់ចំនួន ២.២០០.០០០$ (ពីរលានពីរសែនដុល្លារអាមេរិក)។ ដែលជនជាតិកូរ៉េខាងត្បូងទាំង០២នាក់ខាងលើ នាំយកមកពីទីក្រុងហុងកុង ប្រទេសចិន។
ជនជាតិកូរ៉េទាំង០២នាក់ខាងលើត្រូវបានប្រគល់ជូន ក្រុមប្រតិបត្តិការទី១ (សៀមរាប) នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ។
ចំណែកឯប្រាក់ដុល្លារចំនួន ២.២០០.០០០$ រក្សាទុកបណ្តោះអាសន្ន នៅការិយាល័យគយ និងរដ្ឋាករប្រចាំការក្នុងអាកាសយានដ្ឋានអន្តរជាតិសៀមរាប ដើម្បីបន្តនីតិវិធី៕ ដោយ៖កូឡាប