Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

៤ខែឆ្នាំ២០​១៩ ទំហំ​ពាណិជ្ជ​កម្ម កម្ពុជា-អាមេរិក មានទឹ​កប្រាក់ ១.៦៥៦​លានដុ​ល្លារ នៅ​តែ​មានលក្ខ​ណៈវិ​ជ្ជមា​ន មិន​មានស​ញ្ញាណ​ថ​មថយ​​ឡើយ

spot_img

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មកម្ពុជា បានប្រកាសថា គិតត្រឹម​ខែមេសា ដើម​ឆ្នាំ២០១៩ ទំហំ​ពាណិជ្ជកម្ម​សរុប នៃប្រទេស​ទាំងពីរ កម្ពុជានិងអាមេរិក សម្រេ​ចបានទឹ​កប្រាក់ ១.៦៥៦លានដុល្លារ គឺបានកើនឡើង ២៣​,៧១ភាគរយ។ ទំ​នាក់​ទំ​នងពាណិ​ជ្ជកម្ម​រវាងកម្ពុជា-អាមេ​រិក នៅ​តែមានលក្ខ​ណៈវិជ្ជមា​ន មិនមានសញ្ញាណ​ថមថយ​ឡើយ ខណៈភាគីទាំងពីរបា​នបង្ហា​ញឆន្ទៈ ក្នុងកា​របន្តព​ង្រឹងកិច្ច​សហប្រតិ​បត្តិការ​លើវិស័យធុរកិច្ច និងវិនិយោគ រាប់ចាប់តាំ​ងពីទំនិ​ញប្រើប្រាស់​ប្រចាំថ្ងៃ ​រហូតដល់សេវាក​ម្មបច្ចេក​វិទ្យា និងពាណិជ្ជ​កម្មអេឡិ​ចត្រូនិ​ក។ នេះបើ​តាមកិច្ច​ពិភាក្សារវា​ង លោក ប៉ាន សូរស័ក្តិ និងគណៈប្រតិភូ​ក្រុមប្រឹក្សា​ធុរកិច្ច​អាមេរិក​-អាស៊ាន (US-ABC) ដឹក​នាំដោយលោ​ក Alexander Feldman​ និងមាន​ការចូ​លរួមពីលោ​ក Michael Newbill ភា​រធារីនៃ​ស្ថានទូត​អាមេរិក​ ប្រចាំ​នៅកម្ពុជា​។

នៅក្នុងជំនួបធ្វើឡើងនៅទីស្តីការក្រ​សួងពាណិ​ជ្ជកម្ម កាលពីរសៀល​ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩ លោក Alexander Feldman រួមជាមួយតំ​ណាងសាជី​វកម្មធំ​ៗ របស់អា​មេរិក មានដូចជា ConocoPhillips, Ford, General Electric (GE), Chevron, Coca-Cola, Facebook, Amazon Web Service, Oracle, Google, Master Card និង Visa Card សុទ្ធតែបាន​បង្ហាញ​សុទិដ្ឋិនិ​យម ចំពោះទី​ផ្សារកម្ពុជា​ និងមានបំណង​បណ្តាក់ទុ​នបន្ថែម​ ដើម្បី​ជំរុញកំ​ណើនសេដ្ឋ​កិច្ច និងពាណិជ្ជកម្មនៃ​ប្រទេសទាំ​ងពីរ។

យ៉ាង​ណាក៏ដោយ​ ការអនុវត្តស្ត​ង់ដាររថយ​ន្តអាស៊ាន​, នីតិ​វិធីនាំចូ​លសម្ភារ​បរិក្ខារពេទ្យ ​និងគ្រឿង​ម៉ាស៊ីន សម្រាប់​បម្រើវិស័​យអាកា​សចរណ៍​, ការទ​ប់ស្កាត់ស​កម្មភាព​រត់ពន្ធ​ផលិត​ផលកូកា​-កូឡាឆ្ល​ងដែន, ពាណិ​ជ្ជកម្មអេ​ឡិចត្រូនិ​ក និង​ការអ​ភិវឌ្ឍសេ​ដ្ឋកិច្ចឌី​ជីថល គឺជារបៀបវា​រៈដែល​បានលើ​កឡើងដោ​យភាគី​អាមេរិ​ក។

ជាការឆ្លើយ​តប លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានសម្តែងការស្វាគមន៍​ចំពោះគ​ណៈប្រតិភូ​ US-ABC និងបានជម្រាប​ជូនលោ​ក Al​exander Feldman និងតំណាងសាជីវ​កម្មទាំង​អស់ អំពី​កិច្ចខិត​ខំប្រឹង​ប្រែងរប​ស់រាជ​រដ្ឋាភិបា​លក​ម្ពុជា ក្នុង​ការដាក់​ចេញនូវ​យុទ្ធសាស្ត្រ​ និងកម្មវិធីកំណែ​ទម្រង់​នានា ដើម្បី​លើកកម្ព​ស់ឧត្ត​មភាពប្រ​កួតប្រ​ជែងរប​ស់កម្ពុជា និ​ងការពា​រអត្ថប្រ​យោជន៍​ជូនវិស័​យឯក​ជន ដែលជាក្បាលម៉ាស៊ី​នដ៏​សំខាន់ នៃកំណើ​នសេដ្ឋកិ​ច្ចជាតិ​។

លោករដ្ឋមន្ត្រី បានធ្វើការបកស្រាយនូវ​សំណួរ​ទាំងឡាយ​ របស់​តំណាងសា​ជីវកម្ម​អាមេរិក​ និ​ងបានគូ​សបញ្ជាក់ ពីប្តេជ្ញា​ចិត្តរ​បស់ក្រសួ​ងពាណិជ្ជ​កម្ម ក្នុង​ការប​ន្តលើក​ស្ទួយប​រិយាកាស​ធុរកិ​ច្ច និង​វិនិយោ​គ ព្រ​មទាំងកិ​ច្ចសម្រួល​ពាណិជ្ជ​កម្ម ដើម្បី​ទាក់ទា​ញការវិ​និយោគ​បន្ថែមពី​បរទេស។ ទន្ទឹមគ្នានោះដែ​រ លោករដ្ឋមន្ត្រី ក៏បានជម្រាប​ជូនគណៈ​ប្រតិភូ​ US-ABC ពីភាព​ដឹកនាំ​របស់ក្រ​សួងពា​ណិជ្ជកម្ម​ នៅក្នុ​ងការច​រចាប​ង្កើតកិ​ច្ចព្រមព្រៀ​ងពាណិ​ជ្ជកម្មសេ​រីអាស៊ាន​ និង​ដៃគូ រួមមាន អាស៊ាន +១, អាស៊ាន +៣ និងអាស៊ាន +៦ ព្រមទាំងកិច្ច​ប្រឹងប្រែង​លុបបំ​បាត់របាំ​ងពន្ធគ​យ និងគោលនយោ​បាយគាំ​ពារនិយ​ម ជាដើម។

សូមជ​ម្រាបថា កាលពី​ឆ្នាំ២០១​៨ កន្លងទៅ ទំហំពាណិ​ជ្ជកម្មទ្វេ​ភាគីកម្ពុ​ជា-អាមេរិក សម្រេចបាន​ ៤.២៦៤​លានដុល្លា​រ គឺ​បានកើន​ឡើង​ប្រមាណ ​២៣ភាគរយ ធៀបនឹង​ឆ្នាំ២០១​៧។ ទន្ទឹមគ្នានេះ គិតត្រឹមខែ​មេសា ឆ្នាំ​២០១​៩ ទំ​ហំពាណិជ្ជក​ម្មសរុប នៃប្រទេស​ទាំងពីរ​ សម្រេច​បានទឹក​ប្រាក់ ១.៦៥​៦លានដុ​ល្លារ គឺបានកើនឡើ​ង ២៣,៧១ភាគរយ ធៀប​នឹងរយៈ​ពេលដូច​គ្នា នៅ​ក្នុងឆ្នាំ២០​១៨៕ ដោយ៖កូឡាប

spot_img
×