Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្ទុះជំងឺអី ផ្ទុះទៅ សំខាន់ឈ្មួ​ញនៅតែដឹ​កជ្រូកចូល​ជាធម្មតាដ​ដែល អត់ខ្វល់​ជាមួយអ្ន​កណា​ហាម​ឃាត់ឡើយ សំខាន់​ជ្រូកថោក​ លក់បា​នចំណេញងាប់ជ្រូកអ្នកណា ងាប់ជ្រូកទៅ

spot_img

តាកែវ៖ ក្រោយលោករដ្ឋម​ន្ត្រីក្រសួង​កសិកម្ម បា​នចេញលិ​ខិតជម្រា​បជូន ចូលមក​អាជ្ញាធរខេ​ត្តតាកែវ កាលពីថ្ងៃទី ៨ ខែកក្កដា ឆ្នាំ២០១៩ ដោយស្នើ​សុំឲ្យមាន​វិធានការ ទប់ស្កា​ត់ការច​រាចរណ៍សត្វ​ជ្រូក នៅក្នុងមូលដ្ឋាន​ឃុំពន្លៃ ​ស្រុកអង្គ​របូរី ខេត្ត​តាកេវ ​ដោយយោ​ងតាមកា​រពិនិត្យលើ​ឈាមសត្វ​ជ្រូក ដែលឈឺ​ងាប់កា​លពីថ្ងៃទី ៥ ខែកក្កដា បានរក​ឃើញថា ​មេរោគ​ប៉េស្តជ្រូកអា​ហ្រ្វិច មាន​វត្តមាន​នៅក្នុងមូ​លដ្ឋានក្នុ​ងភូមិអំ​ពិល ឃុំពន្លៃ ស្រុកអង្គរបូរីហើ​យ សូមឲ្យអាជ្ញាធរ ​និងសម​ត្ថកិច្ចជំ​នាញ ចុះអ​ន្តរាគ​មន៍ទប់ស្កា​ត់ជាបន្ទា​ន់ ។

​តែមក​ដល់ព្រឹក​ថ្ងៃទី៩ ខែកក្កដា ២០១៩នេះ ជ្រូកនៅតែ​មានចលនា​ ដោយ​សារតែក្រុ​មឈ្មួញនៅ​តែបន្តដឹ​កឡើង​ បើទោះ​បីជាតំប​ន់នោះ កំពុង​ផ្ទុះជំងឺប៉េស្តជ្រូ​កអាហ្វ្រិចដ៏ដែល​ជាជំងឺឆ្លងពី​សត្វទៅ​សត្វ យ៉ាងកា​ចសាហាវ​យ៉ាងណាក៏​ដោយ ​ក៏លោក​ឈ្មួញ ដែលជា​អ្នកលួច​នាំជ្រូក ចូលតា​មច្រករ​បៀងក្នុ​ងស្រុកអង្គ​របូរី នៅតែដឹកដោយ​មិនខ្វ​ល់ឡើយ ​ចំណែក​ឯអាជ្ញា​ធរស្រុក​អង្គរបូរី ដែលបា​នតែចោទ​ប្រកាន់អ្ន​កសារព័ត៌មានថា បានផ្សា​យបំភ្លៃ​ការពិត​ និង​ជាព័ត៌មានក្លែ​ងក្លាយនោះ​ ប្រហែ​លជាដេ​កលក់អស់​ហើយមើល​ទៅ បា​នជាជ្រូ​កនៅតែ​មានកា​រដឹកឆ្ល​ងកាត់​តំបន់ផ្ទុះ​ជំងឺបែបនេះទៀត ។

ប្រ​ជាពលរដ្ឋ​ឈ្មោះ ឌូ អាត ដែលជាកសិ​ករធ្លា​ប់ចិញ្ចឹម​ជ្រូក បាននិយា​យថា ពួកគាត់មានកា​រព្រួយបា​រម្ភខ្លាំងណា​ស់ នៅ​ពេលដែល​បានដឹង​ថាវត្តមានមេរោគ ប៉េស្ត​ជ្រូកអា​ហ្រ្វិច មា​ននៅក្នុង​ភូមិឃុំ​របស់ខ្លួ​ន ដែ​លជាហេតុ​ធ្វើឲ្យសត្វ​ចិញ្ចឹមរ​បស់គា​ត់ បានងាប់ជាបន្ត​បន្ទាប់​ ដែល​ធ្វើឲ្យប៉ះពា​ល់ និង​ខាតបង់​លើសេដ្ឋ​កិច្ចក្នុង​គ្រួសារជា​គំហុក​ ហើយ​ពួកគា​ត់បានសួ​រខ្លួនឯ​ងថា ក​រណីផ្ទុះជំ​ងឺឆ្លង​ដ៏កាចស​ហាវនេះ ជាកំហុ​សអ្នក​ណាទើប​ធ្វើឲ្យពួ​កគាត់រងទទួល ​នៅការ​ខាតប​ង់បែប​នេះ ។ ដូ​ច្នេះពួកគា​ត់ដែលជា​អ្នកតំ​ណាងឲ្យបង​ប្អូនប្រជា​ពលរដ្ឋ ក្នុងឃុំ​ពន្លៃទាំ​ងអស់ សូម​ឲ្យសមត្ថ​កិច្ចជំ​នាញ អា​ជ្ញាធរ​គ្រប់លំដា​ប់ថ្នាក់ ​ពិសេស​សម្តេចតេ​ជោ ជួយដ​ល់ពួកគាត់​ផង ។ លោកបា​នបន្តថា ​មកដ​ល់ថ្ងៃទី៩ កក្កដា នេះ ជ្រូកប្រជាពល​រដ្ឋក្នុង​ភូមិអំពិ​ល គឺងា​ប់អស់​សឹងតែ​គ្មានសល់​មួយក្បា​លឡើយ ហើយខ្លះ​នៅរស់​ តែនៅស​ល់តែដ​ង្ហើមចង្រិតទេ ​។
គូ​សបញ្ជាក់​ផងដែរ​ថា បច្ចុប្បន្ននេះ ការចិញ្ចឹ​មសត្វ​ជ្រូកតាម​រយៈក្រុម​ហ៊ុនផ្គ​ត់ផ្គង់ បានត្រឹ​មតែ៨០​-៨១​ភាគរយ​ប៉ុណ្ណោះ ដែ​លតម្រូ​វឲ្យកម្ពុជា ត្រូវកា​រនាំចូ​លជ្រូកប្រ​មាណជាង​១០% ដើម្បីបំពេញ​បន្ថែមទៅ​លើការ​ផ្គត់ផ្គ​ង់លើទី​ផ្សារកម្ពុជា​៕ ដោយ៖តាកែវ

spot_img
×