កំពង់ស្ពឺ ៖ កម្លាំងនគរបាលស្រុកសំរោងទង ឃាត់ខ្លួនមុខសញាប្រើប្រាស់និងរក្សាទុកសារធាតុញៀនត្រូវបានឃាត់ខ្លួន ជាកម្មករសំណង់ ០៨នាក់ បញ្ជូនមកការិយាល័យជំនាញចាត់ការតាមនីតិវិធី។
មុខសញ្ញាសង្ស័យពាក់ព័ន្ធករណីប្រេីប្រាស់និងរក្សាទុកសារធាតុញៀន ត្ត្រូវបានកម្លាំងនគរបាលស្រុកសំរោងទងស្រាវជ្រាវបង្ក្រាបាននៅចំណុចក្បែរទីតាំងបបញ្ជាការដ្ឋានកាំភ្លើងធំ ទន្លេកន្ទិល(រោងជាងសំណង់)ជនសង្ស័យ ០៨នាក់ រួមមានឈ្មោះ មឿន ឆៃយុទ្ធ ប្រុស ២៣ឆ្នាំ ភូមិត្រពាំងជួន ឃុំសំរោងទង ស្រុកសំរោងទង មេខ្លោង ឈ្មោះ ឡុង ថុន ប្រុស២២ឆ្នាំ នៅភូមិស្នួលកោង ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបងកម្មករសំណង់ ឈ្មោះ ឈឺន សុធារ៉ា ប្រុស ១៩ឆ្នាំ ភូមិតាមាស ឃុំគៀនកែស្រុកថ្មគោល ខេត្តបាត់ដំបង កម្មករសំណង់ ឈ្មោះ ឡាយ លឹមហេង ប្រុស ២៤ឆ្នាំ ភូមិស្ដុំប្រវឹក ឃុំស្ដុំប្រវឹក ស្រុករុក្ខគឺរី ខេត្តបាត់ដំបង កម្មករសំណង ឈ្មោះ សែម រ៉ា ប្រុស៣៤ឆ្នាំ ភូមិសំរោង ឃុំតាឡាច ស្រុកទ្រាំង ខេត្ត តាកែវ កម្មករសំណង់ ឈ្មោះ ម៉ៅ សុីអូន ប្រុស២១ឆ្នាំ ភូមិបឹងព្រីង ឃុំបឹងព្រី ស្រុកថ្មគោល ខេត្តបាត់ដំបង កម្មករសំណង ឈ្មោះ រ៉េន បូរី ប្រុស ៣២ឆ្នាំ ភូមិលំពែងព្រៈរាម ឃុំត្រពាំងគង ស្រុកសំរោងទង មេកាសំណង់ និងឈ្មោះ មឿន ប្រសាត ប្រុស ១៧ឆ្នាំ ភូមិទួលតាឯក ឃុំស្វាយប៉ោ ស្រុកបាត់ដំបង ខេត្តបាត់ដំបង កម្មករសំណង់។
ក្នុងកិច្ចប្រតិបត្ដិការសមត្ថកិច្ចនគរបាលធ្វើការដកហូតបានវត្ថុតាងមួយចំនួនរួមមានម៉ូតូ០២គ្រឿង ទូរស័ព្ទ ០៥គ្រឿង ថ្នាំញៀន ០៣កញ្ចប់មធ្យម ដាវ ០២ដេីម និងសម្ភារៈប្រេីប្រាស់មួយចំនួនទៀត។
តាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក ឃុត សុផល អធិការនគរបាលស្រុកសំរោងទង ដោយបានកិច្ចសហការល្អពីកងកម្លាំងយោធាដែលនៅក្នុងទីតាំងខាងលេី សមត្ថកិច្ចបង្ក្រាបជាក់ស្ដែងទទួលបានលទ្ធផល១០០% បច្ចុប្បន្នមុខសញាខាងលើស្រុកបានបញ្ជូនទៅការិយាល័យប្រឆាំងគ្រឿងញៀនខេត្ដ កសាងសំណុំរឿងចាត់ការតាមនិតិវិធីច្បាប់៕ ដោយ៖កូឡាប