Sunday, December 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្ទុះ​ប៊ី​ដុង​ថ្នាំ​គីមី​លាយ​ប​ញ្ជូ​ល​គ្នា របួសធ្ងន់​៤​នាក់​

​ប៉ៃលិន​ ៖ ករណី​ផ្ទុះ​ប៊ីដុង​ថ្នាំ​គីមី​លាយ​ប​ញ្ជូ​ល​គ្នា ដើម្បី​បង្កើតជា​អ័រម៉ូន​ឬ​ជី​សាន​(​ភាសា​ថៃ​) សម្រាប់​ដាក់​ដើម​តា​ង៉ែ​ន​ឲ្យ​ចេញ​ផ្លែ បណ្តាល​ឲ្យ​ផ្ទុះ​ធ្វើ​ឲ្យ​មនុស្ស​ចំនួន​៤​នាក់ រងរបួស​ធ្ងន់​-​ស្រាល ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ប៉ៃលិន​ភ្លាមៗ​។​

​បើ​យោងតាម​របា​យារ​ណ៍​របស់​មន្ទីរ​ព័ត៌មាន​ខេត្ត​ប៉ៃលិន ដែល​​សូម​គោរព​រាយការណ៍​ជូន​លោក ​ខៀវ កា​ញា​រី​ទ្ធិ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ឲ្យ​បាន​ជ្រាបថា កាលពី​វេលា​ម៉ោង ១៩ និង ៣០​នាទី​យប់​ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ​២០១៩ មាន​ករណី​ផ្ទុះ​ប៊ី​ដុង​ថ្នាំ​គីមី​លាយ​ប​ញ្ជូ​ល​គ្នា ដើម្បី​បង្កើតជា​អ័រម៉ូន​ឬ​ជី​សាន​(​ភាសា​ថៃ​) សម្រាប់​ដាក់​ដើម​តា​ង៉ែ​ន​អោយចេញ​ផ្លែ បណ្តាល​ឲ្យ​ផ្ទុះ​ធ្វើអោយ​មនុស្ស​ចំនួន​៤​នាក់ រងរបួស​ធ្ងន់​-​ស្រាល ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ប៉ៃលិន​ភ្លាមៗ ។ ​ហេតុ​ការ​ខាងលើនេះ បានកើត​ឡើង​នៅ​ភូមិ​អូរ​ពឺត សង្កាត់​ទូល​ល្វា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។​

​តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា ​៖ មុនពេល​កើតហេតុ​ជនរងគ្រោះ ដែលជា​ម្ចាស់ផ្ទះ បានចាប់ផ្តើម​ធ្វើ​ជីលាយ​ផ្សំ​ជីគីមី​ប​ញ្ជូ​ល​គ្នា បង្កើតជា​អ័រម៉ូន ឬ​ភាសា​ថៃ​និយាយថា​(​សាន​) ដើម្បី​យកទៅដាក់​ដើម​តា​ង៉ែ​ន​ឲ្យ​ចេញ​ផ្លែ បន្ទាប់ពី​លាយ​ប​ញ្ជូ​ល​គ្នា​ហើយ ជនរងគ្រោះ ដែលជា​ម្ចាស់ផ្ទះ បាន​យកមក​កូ​ក្រឡុក ដើម្បី​ឲ្យ​ចូល​សាច់​តែមួយ ពេលនោះ​ស្រាប់តែ​បង្ក​ឲ្យ​ផ្ទុះ​លាន់​ឭ​ដូច​ផ្ទុះ​គ្រាប់មីន បណ្តាល​ឲ្យ​ជនរងគ្រោះ​ជា​ម្ចាស់ផ្ទះ​សន្លប់​តែម្តង ព្រមទាំង​បង្ក​ឲ្យ​មនុស្ស​ពីរ​ទៅ​បីនាក់​ផ្សេងទៀត​រងរបួស​ជាមួយគ្នា​ដែរ ។ ប្រភពព័ត៌មាន បាន​បន្តថា​៖ ក្រោយពេល​កើតហេតុ​គេ​ឃើញ​វត្ថ​មាន​ឯកឧត្តម ចេ​ន ញ៉ា​ន់ អភិបាលរង​ខេត្ត​ប៉ៃលិន និង​អធិការ​ក្រុងប៉ៃលិន បាន​ដឹកនាំ​មន្ត្រី​ក្រោម​ឪ​វាទ ព្រមទាំង​មន្ត្រី​ស៊ីម៉ាក់ ចុះមក​ត្រូតពិនិត្យ​ជាក់ស្តែង នៅនឹងកន្លែង ។

បើតាម​លោក​វរសេនីយ៍ទោ យ៉ែម សារិទ្ធ អធិការនគរបាល​ក្រុងប៉ៃលិន បាន​មានប្រសាសន៍​ឲ្យ​ដឹងថា​៖ មូលហេតុ ដែល​បណ្តាល​ឲ្យ​មាន​ករណី​ផ្ទុះ​ផ្អើល​ទូទាំង​ក្រុងប៉ៃលិន​នេះ គឺ​ដោយសារតែ​ជនរងគ្រោះ​ជា​ម្ចាស់ផ្ទះ បាន​យក​ថ្នាំ​គីមី​លាយ​ប​ញ្ជូ​ល​គ្នា បង្កើតជា​អ័រម៉ូន​ឬ​ជី​សាន​(​ភាសា​ថៃ​) ច្រក​ដាក់​ក្នុង​ពី​ដុង រួច​ក្រឡុក ទើប​បណ្តាលអោយ​ផ្ទុះ​រងរបួស​តែម្តង ។​លោក​អធិការ បាន​បន្តថា​៖ ជនរងគ្រោះ​ទី​១​ឈ្មោះ ធី​ម រឹម ភេទ​ប្រុស អាយុ​៤១ ឆ្នាំ មុខរបរ លក់ដូរ ជា​ម្ចាស់ផ្ទះ រស់នៅ​ភូមិ​អូរ​ពឺត សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន (​របួសធ្ងន់​)​ទី​២​ឈ្មោះ អ៊ុត សុវណ្ណ ភេទ​ប្រុស អាយុ​៤១​ឆ្នាំ មុខរបរ ជាង​កាត់​កញ្ចក់ រស់នៅ​ភូមិ​អូរ​ច្រា​កើត សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន (​របួសធ្ងន់​),​ទី​៣​ឈ្មោះ ធី​ម រតនា ភេទ ប្រុស អាយុ​០៨​ឆ្នាំ មុខរបរ​សិស្ស រស់នៅ​ភូមិ​អូរ​ពឺត សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន (​រងរបួស​ស្រាល​)​និង​ទី​៤​ឈ្មោះ ខាត់ សា​ឡែ​ន ភេទ​ស្រី អាយុ ១៤​ឆ្នាំ មុខរបរ​សិស្ស រស់នៅ​ភូមិ​អូរ​ពឺត សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន (​រងរបួស​ស្រាល​) ផងដែរ​។

​បច្ចុប្បន្ន​ជនរងគ្រោះ ដែល​រងរបួស​ធ្ងន់ ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​បន្ត នៅ​មន្ទីរពេទ្យ​ខេត្តបាត់ដំបង ចំណែក​ជនរងគ្រោះ ដែល​របួសស្រាល គឺ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ប៉ៃលិន ។​

​សូមបញ្ជាក់ថា​៖ ចំពោះ​ករណីនេះ​ក៏មាន​ការលើកឡើង​ពី​មន្ត្រី​ជំនាញ​ផងដែរ​ថា ថ្នាំ​គីមី​ដែល​ជនរងគ្រោះ​យកមក​លាយ​ប​ញ្ជូ​ល​គ្នា ជា​ប្រភេទ​ថ្នាំ​ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត​បាន ហើយ​ប្រសិនជា​យើង​មិនចេះ​ជំនាញ​ច្បាស់លាស់​នោះ សូមកុំ​ប្រថុយ​លាយ​បញ្ជូន​គ្នា​ឲ្យ​សោះ ព្រោះ​អាច​គ្រោះថ្នាក់​ជាយថាហេតុ​ដូច​ករណី​ខាងលើ​ផងដែរ ៕​ ដោយ​៖​កូ​ឡាប​

 

×