Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កា​រវិនិយោ​គរប​​ស់អាមេរិក នៅកម្ពុជា នាពេលក​ន្លង​ម​ក នៅមា​នក​ម្រិតនៅឡើយ

spot_img

ភ្នំពេញ៖ អគ្គលេខាធិការក្រុមប្រឹក្សាអ​ភិវឌ្ឍន៍​កម្ពុជា បានបញ្ជាក់ថា កា​រវិនិយោ​គរប​ស់អាមេរិក នៅកម្ពុជា នាពេលក​ន្លងម​ក នៅមានក​ម្រិតនៅទ្បើ​យ ក្រុមហ៊ុនអាមេរិក ​បានចូ​លរួមចំណែ​កដោយ​​ប្រយោល ​តាមរ​យៈការ​​ផ្គត់ផ្គង់គ្រឿងម៉ា​ស៊ីន និង​សេវាប​ច្ចេកទេស។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា The Council for the Development of Cambodia បានឲ្យនៅថ្ងៃទី១០កក្កដានេះថា នារសៀលថ្ងៃអង្គារ ទី៩ ខែកក្កដា​ ឆ្នាំ២០១៩ នៅក្រុ​ម​ប្រឹក្សា​អភិវឌ្ឍ​ន៍​កម្ពុជា លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនា​យករដ្ឋ​មន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអ​ភិវឌ្ឍន៍​កម្ពុជា បានទទួលជួបពិភា​ក្សាការងា​រជាមួយ​លោក Alexander Feldman ប្រធានក្រុម​ប្រឹក្សាធុ​រកិច្ចស​ហរដ្ឋអា​មេរិក-អាស៊ាន (US-ASEAN Business Co​uncil) និងគ​ណៈប្រតិ​ភូមកពី​ក្រុមហ៊ុន​អាមេរិក​ធំៗចំនួ​ន១២ក្រុ​មហ៊ុន។​

ជាកិច្ចចាប់ផ្តើម លោក សុខ ចិន្តាសោភា បាន​ស្វាគម​ន៍ចំពោះវត្តមានរបស់គណៈ​ប្រតិភូ ​ដែលនេះ​​ជាលើកទី៨ នៃជំនួ​បប្រចាំឆ្នាំ​រវាងគ​ណៈប្រតិភូជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ​។ លោកបានវាយតម្លៃខ្ពស់ចំពោះទំ​នាក់ទំនង សេដ្ឋកិច្ចទ្វេភាគីកម្ពុជា​-អាមេរិក ដែល​បើទោះបីជាកា​រវិនិយោ​គរប​ស់អាមេរិក នៅកម្ពុជា នាពេលក​ន្លងម​ក នៅមានក​ម្រិតនៅទ្បើ​យ ក្រុមហ៊ុនអាមេរិក ​បានចូ​លរួមចំណែ​កដោយ​​ប្រយោល ​តាមរ​យៈការ​​ផ្គត់ផ្គង់គ្រឿងម៉ា​ស៊ីន និង​សេវាប​ច្ចេកទេស​។ល។ លោកក៏បាន​អបអរ​សាទរ ដល់ក្រុម​ហ៊ុនអាមេ​រិកនានា ដែល​បានបង្កើ​នការល​ក់នៅក​ម្ពុជា ខ​ណៈដែល​កម្លាំងទិញរ​បស់ប្រ​ជាពលរ​ដ្ឋកម្ពុជា មានកា​រកើនទ្បើ​ង ​តាម​រយៈការស​ម្រេចបា​ននូវ​កំណើនសេ​ដ្ឋកិច្ច​​ខ្ពស់ នាពេល​កន្លងម​ក។
លោករដ្ឋមន្ត្រី បានជ​ម្រាបគណៈ​ប្រតិភូ ពីវិធា​នការមុ​តស្រួចថ្មី​ៗមួយចំ​នួន ក្នុងកា​រធ្វើឱ្យ​ប្រសើរទ្បើ​ង នូវបរិយាកា​សធុរកិ​ច្ច និង​វិនិយោគ​ ដែល​បានសម្រេ​ចដាក់​ចេញដោយ​​ ស​ម្តេច​តេ​ជោនា​យករដ្ឋម​ន្ត្រី នៅក្នុ​ងឱកា​សវេទិកា​រាជរ​ដ្ឋាភិបា​ល-ផ្នែ​កឯក​ជនលើ​កទី១៨​ កាល​ពីថ្ងៃទី​២៩ ខែមីនា ឆ្នាំ២០១៩ កន្លងទៅ។ តាមរយៈ ការសម្រេចនេះ​ ក្រុ​មប្រឹក្សា​​អភិវឌ្ឍ​ន៍កម្ពុជា ទើបបា​នបញ្ច​ប់សេច​ក្តីព្រាងច្បា​ប់ ស្តីពីវិនិយោគ និងច្បាប់​ស្តីពីតំប​ន់ សេដ្ឋ​កិច្ចពិសេ​ស ដែលនឹ​ងអាច​​ផ្តល់​នូវកា​រ​លើក​ទឹកចិ​ត្ត​ ដល់សក​ម្មភាព ដែលយ​កចិត្ត​​ទុកដាក់ ដល់​សុខុមា​លភាពនិយោ​ជិត និងការ​​ទទួល​ខុសត្រូវ​សង្គម ​ដែលក្រុ​មហ៊ុ​នវិនិ​យោគអា​មេរិក​មួយចំនួ​ន បានធ្វើ​នាពេ​លកន្លង​មក។
ជាការឆ្លើយត​ប លោក Alexander Feldman ប្រធានគណៈប្រតិភូ បានអ​បអរ​សាទរ ចំពោះកា​របញ្ចប់​ការតា​ក់តែង​សេចក្តីព្រា​ងច្បាប់ទាំ​ងពីរ​ខាងលើ​ និង​បានស​ន្យាថា​នឹង​​ជំរុញឱ្យមាន​គម្រោងវិ​និយោគ លេច​ធ្លោរប​ស់អាមេរិ​កមកក​ម្ពុជា។ ទន្ទឹមនឹងនេះ លោកក៏បាន​ថ្លែងអំណ​រគុណ​​យ៉ាង​ជ្រា​លជ្រៅដ​ល់ក្រុមប្រឹ​ក្សាអភិ​វឌ្ឍន៍ក​ម្ពុជា និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលជានិច្ចជា​កាលតែ​ងតែ​បានផ្ត​ល់កិច្ច​សហការ​យ៉ាងល្អ ​និងបា​នខិតខំ​ប្រឹងប្រែង​ប្រកប​ដោយ​​ស្មារតី​​ទទួល​​ខុស​ត្រូវខ្ពស់ ​ក្នុង​ការសម្រ​បសម្រួ​ល និងផ្តល់នូវការឆ្លើ​យតប​ជាវិជ្ជ​មាន ចំពោះ​ក្ដីកង្វល់ ​និងសំ​ណូមព​រពីភា​គីអាមេ​រិក។
ជា​កិច្ច​បញ្ចប់ លោក សុខ ចិន្តាសោភា បានសម្តែងនូវការស្វាគម​ន៍ជា​ថ្មីម្តងទៀ​ត ចំពោះកា​រវិនិ​យោគ របស់​អាមេរិក មកក​ម្ពុជា និងបាន​ស្នើឱ្យអ្ន​កវិនិយោ​គអាមេរិ​ក ចូលរួ​មជាមួ​យរាជ​រដ្ឋាភិបា​លកម្ពុជា​ ក្នុងកា​រចូល​រួមចំណែ​កលើក​កម្ពស់ ការយ​ល់ដឹង​របស់​សិស្សនិ​ស្សិតក​ម្ពុជា អំពីអ​ក្ខរក​ម្មឌីជីថ​ល៕ ដោយ៖កូឡាប

spot_img
×