Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​ដឹកអុស​បើក​ទាល់តែ​ដាច់​កង់

spot_img

កំពង់ស្ពឺ ៖ រថយន្ដ​ខុស​លក្ខណៈ​បច្ចេកទេស​ដឹកអុស​ឡ បង្ក​ការ​ភ្ញាក់​ផ្អេី​ល​ទាំង​ព្រឹក​នៅ​លេី​កំ​ណាំ​ណាត់​ផ្លូវជាតិ​លេខ​៤ សង្កាត់រ​ការ​ធំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ មូលហេតុ​ដាច់​កង់​រត់ចោល​តួ​រថយន្ដ ទ្រាំទ្រ​លែង​បាន កាលពី​ថៃ្ង​ទី​១០ ខែកក្កដា ឆ្នាំ​២០១៩​។​

​ចន្លោះ​គីឡូម៉ែត្រ​លេខ 45_46 ផ្លូវជាតិ ៤ ក្នុងភូមិ​សាស្ត្រ​សង្កាត់រ​ការ​ធំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ មាន​រថយន្ត​កូ​​រ៉េ មួយគ្រឿង គ្មាន​ផ្លាកលេខ (​ជា​ប្រភេទ​រថយន្ដ​ដឹកអុស​ឡ​លក់​) បាន​ដាច់​កង់​ក្រោយ​រត់ចោល​តួ​រថយន្ដ ដោយសារតែ​ទ្រាំទ្រ​លែង​បាន​ជាមួយ​ទម្ងន់​ដ៏​ធ្ងន់ ពិសេស​ការ​បេី​កបរ​មិន​ជួសជុល​តែម្ដង ពី​សំណាក់​ថៅកែ​។
​មិន​ថា​កន្លងមក​សមត្ថកិច្ច​ពាក់ព័ន្ធ​មិនបាន​យក​ចិ​ត្ដ​ទុកដាក់​ក្នុងការ​អនុវត្ដ​ន៍​ច្បាប់​នោះទេ ប៉ុន្តែ​កត្តា​ជីវភាព​ប្រជាពលរដ្ឋ ទោះបីយ៉ាងណា​សមត្ថកិច្ច​នៅតែ​បន្ដ​អនុវត្ដ​ន៍​បាន​មុឹ​ង​ម៉ាត់​១០០%​។

​តាម​ការបញ្ជាក់​ពី​លោក​ឧត្ដមសេនីយ៍ត្រី តាប់ លន ស្នងការរង​ទទួល​ផែន​ការងារ​សណ្ដាប់ធ្នាប់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បានអោយដឹងថា​នៅពេល​ខាងមុខនេះ កំលាំង​នគរបាល​ចរាចរណ៍ ទូទាំង​ខេត្ត បានចេញ​ប្រតិ​ប​ត្ដិ​ការពង្រឹង​ការអនុវត្ត ច្បាប់​ចរាចរណ៍​ផ្លូវគោក​ដែលមាន​គណៈកម្មាការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ចូលរួម​ពី​ស្ថាប័ន​មន្ទីរ​សាធារណការ និង​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​។

​លោក​ឧ​ត្ត​ម​សេនីយ៍ ស​ង្ឍឹ​ម​ថា​បទ​ល្មេី​ស​គ្រោះថ្នាក់​ចរាចរណ៍​ប្រាកដជា​កាត់បន្ថយ​បាន​ដោយសារតែ​ការពង្រឹង​អនុវត្ដ​ន៍​ច្បាប់ លេី​ស​ពី​នោះ ក្នុងនាម​អាជ្ញា​ធរមាន​សមត្ថកិច្ច តែងតែ​ធ្វើការ​ផ្សព្វផ្សាយ​អំពី​បញ្ហា​កត្តា​ច្បាប់​និង​ការបង្ក​គ្រោះថ្នាក់​ចរាចរណ៍​គ្រប់​មន្ទីរ​អង្គភាព សាលារៀន វត្ដ​អា​រ៉ា​ម រោងចក្រ នានា សំណូមពរ​អស់លោក លោកស្រី ជា​ម្ចាស់​យានដ្ឋាន​ជួសជុល​រថយន្ត ម្ចាស់​អាជីវកម្ម​រថយន្ដ​គ្រប់​ប្រភេទ អ្នក​បេី​កបរ​មធ្យោបាយ​យានជំនិះ​ទាំងអស់ រួមទាំង​អ្នក​បេី​កបរ​ទោចក្រយានយន្ដ អ្នកធ្វើដំណើរ​មេត្តា​គឹ​ត​អំពី​សុវត្ថិ​ភាពជា​ចម្បង និង​យកចិត្តទុកដាក់​ខ្ពស់​គោរព​ច្បាប់​ចរាចរណ៍ ស្រលាញ់​ជីវិត​អ្នកដទៃ ស្មេី​នឹង​ជីវិត​យើង​។

​បច្ចុប្បន្ន​រថយន្ត​មួយគ្រឿង​នេះ កំលាំង​នគរបាល​បាន​ឃាត់ និង​យក​រថយន្ដ​មក​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ខេត្ត ដើម្បី​សុំ​គោលការណ៍​បញ្ឈប់​មិន​អនុញ្ញាតិ​ឲ្យ​ប្រើប្រាស់​តទៅទៀត​៕​ ដោយ​៖​កូ​ឡាប​

spot_img
×