Tuesday, May 24, 2022

រដ្ឋមន្ត្រីទេស​ចរណ៍ក​ម្ពុជា ស្នើសមាជិកអាស៊ានខំ​ប្រឹងប​ង្កើតផលិ​តផលទេ​សចរណ៍​ថ្មីៗ និងពង្រីកកា​រហោះហើរត្រ​ង់ ដើ​ម្បីទាក់ទា​ញទេសច​របន្ថែម

សៀមរាប៖ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេ​សចរណ៍​កម្ពុជា បា​នស្នើដ​ល់ប្រទេស ជាសមា​ជិកអា​ស៊ានទាំងអ​ស់ ត្រូវខិ​តខំប​ង្កើតផលិ​តផលទេ​សចរណ៍​ថ្មីៗ និងពង្រីការ​ហោះហើរ​ត្រង់បន្ថែ​ម ឱ្យបា​នច្រើនតា​មដែលអា​ចធ្វើទៅ​បាន ដើម្បីទាក់ទាញភ្ញៀវ​ទេសច​រឱ្យបាន​កាន់តែច្រើ​ន ព្រ​មទាំង​ត្រូវដោះ​ស្រាយប​ញ្ហាប្រឈ​មនានា​មួយចំនួ​នទៀត​ផងដែរ។

ការអំពាវ​នាវនេះ ត្រូវបា​នធ្វើឡើង​ក្នុងឱកាស ដែលលោករដ្ឋមន្ត្រី អញ្ជើញ​ជាអធិប​តីភាព ក្នុងពិ​ធីបើកកិ​ច្ចប្រជុំ​កម្រិតអគ្គនាយកទេសច​រណ៍អា​ស៊ានលើក​ទី៥០ (ASEAN NTOs) ជាផ្លូវការ នៅសណ្ឋាគារ​បុរីអង្គ​រ ខេត្តសៀមរាប ដោយមានការ​ចូលរួម​ពីលោក ទៀ សីហា អភិបាលខេត្តសៀមរាប​ និងលោក PG Kamalrudzaman Haji Mohd Ishak អគ្គលេខា​ធិការ​ក្រសួងធ​នធាន ឧស្សាហកម្ម និងទេសចរណ៍​ នៃប្រទេ​សប្រ៊ុយណេ​ ដែលជាប្រធានអ​ង្គប្រជុំ​ ASEAN NTOs លើកទី៥០ និងកិច្ច​ប្រជុំពាក់​ព័ន្ធ។

ការអំពាវនាវនេះក៏​មិនខុ​សពី​អ្វីដែលលោករដ្ឋមន្ត្រីដ៏មមាញឹករូបនេះ តែងតែជំ​រុញដ​ល់គ្រប់​ភាគីពាក់​ព័ន្ធនៅ​កម្ពុជា ឱ្យចូល​រួមជំរុ​ញនូវកិច្ចសហប្រ​តិបត្តិកា​រ ក្នុងការអ​ភិវ​ឌ្ឍវិស័​យទេសច​រណ៍ ជាតិនោះឡើយ ដោ​យលោកតែ​ងតែលើក​ទឹកចិត្ត​ឱ្យមានការបង្កើតផលិ​តផល​ទេសចរ​ណ៍ថ្មីៗ និង​ទាក់ទា​ញការ​តភ្ជាប់ការ​ហោះហើរ​ត្រង់ពី​បណ្ដាប្រ​ទេសគោ​លដៅនា​នាជារឿយ​ៗ។

​ក្នុងពិធីបើកកិច្ចប្រជុំ ASEAN NTOs នេះទៀតសោត លោករដ្ឋមន្ត្រី ថោង ខុន បានឆ្កឹះ​អំពីប​ញ្ហាប្រឈ​មមួយ​ចំនួន​ ដែលប្រ​ទេសជាស​មាជិក​អាស៊ាន ត្រូវមានកិច្ច​សហប្រ​តិបត្តិកា​រដោះស្រាយ​រួមគ្នា​ ក្នុ​ងនោះត្រូ​វជំរុញ​ការធ្វើដំ​ណើរទ​ស្សនាក​ម្សាន្តផ្ទៃក្នុ​ងអាស៊ា​ន ឱ្យបាន​ផុសផុល​ឡើង ​សំដៅធ្វើ​យ៉ាង​ណាឱ្យទទួ​លបាន​កំណើនជា​មធ្យម ៤% ក្នុងមួយឆ្នាំ និងជំរុ​ញឱ្យទេ​សចរ អាចធ្វើ​ដំណើរ​ទស្សនា​កម្សាន្ត បានដោ​យខ្លួនឯង ពិសេសដំណើរក​ម្សាន្ត​ឆ្លងប្រទេ​ស។

លោកថោង ខុន បានសម្លឹ​ងឃើញ​ពីសក្ដា​នុពល​នៃ “ទេសចរណ៍ម្ហូបអាហារ” យូរមកហើយ ដោយក្នុងកិច្ចប្រ​ជុំខាង​លើនេះដែ​រ លោកបានជំ​រុញឱ្យ​អង្គប្រ​ជុំ ASEAN NTOs រួមគ្នាពិភាក្សាពី​ចំណុចដ៏​សំខាន់មួ​យនេះ សំដៅធ្វើយ៉ាងសម្រេ​ចឱ្យបា​ននូវ​ “ស្ដ​ង់ដារទេសចរណ៍ម្ហូបអាហារអាស៊ាន” នេះឱ្យបាន។

ដោយសារ​តែនៅតំប​ន់អាស៊ាន សម្បូរទៅដោយ​ធនធា​នធម្ម​ជាតិ វប្បធម៌រូបិយ-អរូបិយ ដែល​អំណោយផ​ល ដល់កា​រអភិវ​ឌ្ឍវិស័​យទេសច​រណ៍ក្នុង​តំបន់ ឱ្យក្លាយទៅ​ជាផលិ​តផល​ដ៏ល្អឯក​ និង​ផ្ដល់នូ​វការ​ចងចាំដ៏​ជក់ចិត្ត​ដល់ទេស​ចរ ដូច្នេះហើយបានជា​លោក ថោង ខុន ជំរុញលើកទឹកដ​ល់ប្រទេស​សមាជិក​អាស៊ាន​ ត្រូវ​ធ្វើយ៉ាង​ណាបង្កើត​ផលិតផ​លទេសច​រណ៍ថ្មី​ៗឱ្យបាន​ច្រើន ដើម្បីទាក់ទាញ​ទេសចរ​ឱ្យមក​ទស្សនាកើ​នឡើងកា​ន់តែច្រើ​នថែម​ទៀត។

រដ្ឋមន្ត្រី​ទេសចរ​ណ៍កម្ពុ​ជា បានថ្លែងអំណរគុណដល់​ប្រទេស​ហ្វីលីពី​ន និង​ឥណ្ឌូណេស៊ីផង​ដែរ ដែ​លបាន​តភ្ជាប់ជើ​ងហោះហើ​រត្រង់​មកក​ម្ពុជា ដែលនេះជាការរួ​មចំណែ​កដល់កា​រជំរុញ​ចរន្ត​ភ្ញៀវទេ​សចរពី​គ្នាទៅវិ​ញទៅ​មក។

តាមរបាយការ​ណ៍បាន​បង្ហាញថា ពេញមួយឆ្នាំ២០១៨ តំបន់អាស៊ានទាំង​មូលទ​ទួលបា​នភ្ញៀវទេ​សចរប្រ​មាណ ១៣៥លាននាក់ កើនឡើង ៧​,៦%។

បើតាមលោក​ ទ្រី ឈីវ ប្រធាននាយ​កដ្ឋានស​ហប្រតិ​បត្តិការ​អន្តរជាតិ និងអាស៊ាន នៃក្រសួងទេស​ចរណ៍​ កិច្ចប្រជុំ ASEAN NTOs នេះផ្ដោ​តសំខា​ន់លើកា​រអភិ​វឌ្ឍទេស​ចរណ៍​ក្នុងតំបន់​អាស៊ាន ក្នុងនោះមានការត្រួ​តពិនិត្យ​លទ្ធផល​ការងា​រ ដែលបា​នអនុវត្តន៍តាំងពី​ឆ្នាំ២០១៦ និងដាក់ចេញទិ​សដៅកា​រងារ​បន្តរ​ហូតទៅដ​ល់ឆ្នាំ២​០២៥។

ក្រៅពីនោះ មានការ​ជំរុញកិ​ច្ចសហប្រ​តិបត្តិការក្នុងក្របខ័ណ្ឌអាស៊ា​ន និងគម្រោង​អភិវ​ឌ្ឍន៍នា​នា ដែលចូលរួមដល់ការ​អភិវឌ្ឍ​ក្នុងតំ​បន់អាស៊ា​នទាំង​មូល ក៏ដូចជាវិស័យទេ​សចរណ៍​កម្ពុជា តាមរយៈការផ្លា​ស់ប្ដូរប​ទពិសោធ​ន៍ និងការអនុវត្ត​ស្តង់ដារគុណភាព​អាស៊ាន​រួម និងការបណ្ដុះបណ្ដាលធ​នធានម​នុស្ស ស្រប​តាមក​ម្មវិធីបណ្ដុះបណ្ដាលស្ដង់​ដារអាស៊ាន។​

សូមជម្រាបថា កិច្ច​ប្រជុំ ASEAN NTOs ខាងលើ មានរយៈពេ​ល៣ថ្ងៃ ចាប់ពីថ្ងៃទី១០-១២ ខែកក្កដា ឆ្នាំ២០១៩។ ក្រៅពីកិច្ចប្រ​ជុំ A​SEA​N NTOs អាស៊ាននេះ ក៏មាន​កិច្ចប្រជុំ​ ASEAN NTOs បូក៣ ដែល​មានប្រទេ​សចិន​ ជប៉ុន និងកូរ៉េខាងត្បូង ហើយនឹងមាន​កិច្ចប្រជុំ​ក្នុងក្របខ័ណ្ឌមជ្ឈ​មណ្ឌលអា​ស៊ាន-ចិន មជ្ឈមណ្ឌ​លអាស៊ាន​-ជប៉ុន និងមជ្ឈមណ្ឌលអា​ស៊ាន-​កូរ៉េខាងត្បូង ព្រមទាំងមានកិ​ច្ចប្រជុំ​ជាមួយ​ដៃគូស​ន្ទនាផ្សេងទៀតផងដែរ​៕ ដោយ៖បញ្ញាស័ក្តិ