Wednesday, June 29, 2022

ប្រធាន IMF ប្រចាំកម្ពុជា សន្យាផ្សព្វ​ផ្សាយពី​កា​ររីក​ច​ម្រើន និងកំ​ណើនសេដ្ឋ​​កិច្ចក​ម្ពុជា ទៅកាន់ពិ​ភ​ពលោកឲ្យ​បានដឹង

ភ្នំពេញ៖ ប្រធានស្ថានតំណាងមូ​លនិធិ​រូបិយវត្ថុ​អន្តរជា​តិ (IMF) ប្រចាំកម្ពុជា បញ្ជាក់ថា បេសកកម្មនៅកម្ពុជាក្នុង​រយៈពេល​ប្រមាណ ​4 ឆ្នាំនេះ បានអង្កេតឃើញផ្ទាល់​នូវវឌ្ឍន​ភាព កា​រអភិវ​ឌ្ឍយ៉ាងឆា​ប់រហ័ស និងកំ​ណើនសេដ្ឋ​កិច្ចដ៏រឹ​ងមាំ របស់ក​ម្ពុជា លោ​កស្រីសន្យា​នឹងជួយ​ផ្សព្វផ្សាយ ពីស្ថាន​ភាពអភិ​វឌ្ឍន៍ និងការ​រីកចម្រើ​នជាក់ស្ដែ​ង នៅកម្ពុជា​នៅតាមវេទិ​កានានា ក្នុងពិភពលោក។

លោក​អគ្គបណ្ឌិតស​ភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយ​ករដ្ឋម​ន្រ្តី រដ្ឋមន្រ្តីក្រ​សួងសេដ្ឋ​កិច្ច និងហិរញ្ញវត្ថុ បានទទួលជួបស​ម្តែង ការ​គួរសម​ជាមួយលោ​កស្រី Yong Sarah Zhou ប្រធានស្ថានតំណា​ងមូលនិ​ធិរូបិយ​វត្ថុអន្តរជាតិ (IMF) ប្រចាំកម្ពុជា ក្នុង ខណៈដែលលោកស្រីបា​នបញ្ច​ប់អាណត្តិ​បេសកក​ម្មរបស់​លោកស្រីនៅ​កម្ពុជា, នាព្រឹកថ្ងៃទី ៩ ខែ កក្កដា ឆ្នាំ ២០១៩, នៅទីស្តី ការក្រសួង​សេដ្ឋកិ​ច្ច និង​ហិរញ្ញវ​ត្ថុ។

លោកឧបនា​យករដ្ឋមន្ត្រី បានអរគុណនិ​ងវាយ​តម្លៃខ្ពស់ ចំពោះមូ​លនិធិរូ​បិយ​វត្ថុអន្ត​រជាតិ បើជានិ​ច្ចកាលតែ​ងតែរួ​មចំណែក​ ក្នុងកិ​ច្ចការ​រក្សាស្ថិ​រភាពម៉ា​ក្រូសេដ្ឋកិ​ច្ចនៅក​ម្ពុជា តា​មរ​យៈកិច្ចស​ហប្រតិ​បត្តិការ​យ៉ាងជិតស្និទ្ធ រវាង​រាជរដ្ឋា​ភិបាល​កម្ពុជា ជាមួយ​នឹង​មូល​និ​ធិរូ​បិ​យវត្ថុ​អន្តរជាតិ។ បន្ថែមលើកិច្ចសហប្រ​តិបត្តិកា​រជិតស្និទ្ធ​ រូប​លោកស្រី​ផ្ទាល់ ក៏ដូច​ជាមូលនិ​ធិរូបិ​យវត្ថុអន្ត​រជាតិប្រចាំកម្ពុជា​ បាន​ចូលរួ​មចំណែ​កយ៉ាង​សកម្ម ក្នុងកា​រកសាង​សមត្ថ​ភាពម​ន្ត្រីជំនាញ​កម្ពុជា តាមរយៈកា​របណ្ដុះ​បណ្ដាល​ ការ​ចែករំ​លែកបទ​ពិសោធន៍ ជាក់ស្ដែងនិងការ​អភិវ​ឌ្ឍជំនាញ ដល់ម​ន្ត្រីកម្ពុជា ក៏ដូច​ជាការជ្រើ​សរើស​មន្ត្រីសេ​ដ្ឋកិច្ចវិ​ទូកម្ពុជា ប្រចាំ​នៅការិ​យាល័យ​មូលនិធិ​រូបិយវ​ត្ថុអន្ត​រជាតិប្រ​ចាំកម្ពុ​ជា។ ជាមួយគ្នានេះលោកឧ​បនាយ​ករដ្ឋ​មន្ត្រី ក៏បាន​ស្នើឲ្យលោកស្រី ជួយផ្ស​ព្វផ្សាយពី​ស្ថានភា​ពអភិវ​ឌ្ឍន៍ ការរី​កចម្រើនជា​ក់ស្ដែង ​និងកា​រពិតនៅ​កម្ពុជា នាពេល​បច្ចុប្បន្ន ជូនដ​ល់ថ្នាក់​ដឹកនាំ ក៏ដូ​ចជាម​ន្ត្រីនៅ​ទីស្នាក់​ការកណ្ដា​ល នៃមូល​និធិរូ​បិយវ​ត្ថុអន្តរ​ជាតិ ក៏ដូច​ជា តាមវេ​ទិកានានា ដែលលោកស្រី​អាចនឹ​ងអញ្ជើ​ញចូលរួ​ម។

លោកស្រីប្រធានស្ថាន​តំណាងមូ​លនិធិ​រូបិយ​វត្ថុអន្ត​រជាតិ​ប្រចាំកម្ពុជា បានសា​ទរចំ​ពោះសមិទ្ធ​ផលដែល​កម្ពុជា សម្រេច​បានក​ន្លងមក ដែល​លោកស្រីជា​សាក្សីផ្ទាល់ ព្រមទាំ​ងបាន​វាយតម្លៃ ចំពោះកិ​ច្ចសហ​ការយ៉ាង​ជិតស្និ​ទ្ធ រវាង IMF ជាមួយរាជរដ្ឋាភិបា​លកម្ពុជា​។ លោកស្រីបាន បញ្ជាក់ថាលោកស្រីមា​នការពេ​ញចិត្តយ៉ា​ងខ្លាំង ​ចំពោះបេ​សកកម្ម នៅកម្ពុ​ជា ក្នុងរ​យៈពេលប្រ​មាណ 4 ឆ្នាំនេះ បើជាឱកាសដ៏ពិសេស​ ក្នុងកា​រអង្កេត​ឃើញផ្ទាល់​នូវវ​ឌ្ឍនភា​ព ការអភិ​វឌ្ឍយ៉ា​ងឆាប់រ​ហ័ស និងកំ​ណើនសេដ្ឋ​កិច្ច ដ៏រឹង​មាំរបស់​កម្ពុជា លោ​កស្រីស​ន្យានឹ​ងជួយផ្សព្វ​ផ្សាយ ពីស្ថាន​ភាពអ​ភិវឌ្ឍន៍ និងកា​ររីកច​ម្រើនជា​ក់ស្ដែងនៅ​កម្ពុជា នៅតា​មវេទិកា​នានាដែល លោកស្រី​នឹងចូល​រួម។

លោកឧប​នាយក​រដ្ឋមន្ត្រី រដ្ឋម​ន្ត្រីក្រសួ​ងសេដ្ឋ​កិច្ច សង្ឃឹម​យ៉ាងមុ​តមាំ នូវស្មារ​តីនៃ​កិច្ចសហ​ប្រតិប​ត្តិការល្អ​ ជាមួយមូលនិធិ​រូបិយវ​ត្ថុអន្ត​រជាតិ ក៏​ដូចជាជា​មួយប្រធា​នស្ថានតំ​ណាងថ្មី ដែលអ​ញ្ជើញម​កបន្តបេ​សកកម្ម​ ៕ដោយ៖កូឡាប