Tuesday, July 8, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្រ្កាប និងឃាត់ខ្លួនមេខ្លោងសកម្មម្នាក់ ជំនាញខាងបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយដើរតួជាបុរសសង្ហា មានទ្រព្យសម្បត្តិច្រើន ដើម្បីឆបោកស្ត្រីៗជាច្រើននាក់ ដោយប្រើវិធសាស្ត្រ លួងលោមមនោសញ្ចេតនា

ភ្នំពេញ ៖ យោងតាមបញ្ជាដឹកនាំរបស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំពី ឯកឧត្ដម ឧត្ដមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបើកការស្រាវជ្រាវ ករណីឆបោកក្រោមរូបភាពលួងលោមមនោសញ្ចេតនាតាមអនឡាញ និងឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យ០១នាក់ ឈ្មោះ ច.ដ ភេទប្រុស អាយុ២៨ឆ្នាំ តាមដីកាបង្គាប់ឲ្យនាំខ្លួន របស់ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ដើម្បីយកមកចាត់វិធានការតាមផ្លូវច្បាប់។

គូសបញ្ជាក់ផងដែរថា ករណីនេះ ជនសង្ស័យបានបង្កើតគណនីហ្វេសប៊ុក ក្លែងក្លាយ និងបានយករូបភាពពី គណនីអ្នកដទៃមកធ្វើជារូបភាពរបស់ខ្លួន និងតែងតែបង្អួតភាពហ៊ឺហារ ដើម្បីទាក់ទាញអ្នកប្រើប្រាស់តាមបណ្ដាញសង្គម។ កន្លងមកមាននារីរងគ្រោះជាច្រើនតែងតែចាញ់បោកល្បិចរបស់ជនសង្ស័យរូបនេះ ដោយដំបូងឡើយ ជនសង្ស័យបានបង្ហោះជារូបភាពមានទ្រព្យសម្បត្តិហ៊ឺហារ មានមុខរបរជាអ្នកជំនួញ និងពេលខ្លះជាមន្ត្រីរាជការមានឥទ្ធិពល។

បន្ទាប់ពីទាក់ទងជនរងគ្រោះដល់ដំណាក់កាលជនរងគ្រោះទុកចិត្តហើយ ជនសង្ស័យបានក្លែងធ្វើជាជួបបញ្ហាក្នុងមុខរបររកស៊ីរបស់គេ ដូចជាគយចាប់ទំនិញ ឬមានបញ្ហានៅកន្លែងធ្វើការ…។ល។ ដែលជនសង្ស័យត្រូវការជំនួយហិរញ្ញវត្ថុជាបន្ទាន់ដើម្បីដោះស្រាយ ហើយលួងលោមឲ្យជនរងគ្រោះទាំងនោះផ្ទេរប្រាក់មកខ្លួនជាច្រើនម៉ឺនសែនដុល្លារ។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា តែងតែក្រើនរំលឹក និងផ្សព្វផ្សាយ ដល់អ្នកប្រើប្រាស់តាមបណ្ដាញទំនាក់ទំនងសង្គមទាំងឡាយ សូមពិនិត្យឱ្យបានច្បាស់លាស់ មុននឹងជឿជាក់លើព័ត៌មានបុគ្គលតាមបណ្ដាញសង្គម ព្រោះវាអាចធ្លាក់ចូលក្នុងអន្ទាក់ដែលនាំឲ្យខាត់បង់ផលប្រយោជន៍នានាក្នុងប្រការណាមួយ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×