Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ ប្រកាសជាផ្លូវការ តំបន់​ភូមិអំពិល​ ឃុំបន្លៃ ស្រុកអង្គ​របូរី ជាតំបន់​ផ្ទុះជំងឺប៉េស្តជ្រូ​កអាហ្រិ្វក និងប​ញ្ឈប់សក​ម្មភាពចល​នាសត្វ ពីចេញ​ពីតំបន់​នេះ

spot_img

តាកែវ៖ ថ្លែងនៅក្នុងពិធីប្រកាស​ផ្សព្វផ្សាយ​តំបន់ភូមិអំពិល ឃុំពន្លៃ ស្រុកអង្គរបូរី ខេត្តតាកែវ ជាតំបន់ផ្ទុះជំងឺប៉េស្តជ្រូ​កអាហ្វ្រិក នាព្រឹកថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០១៩នេះ លោក តាន់ ផាន់ណារ៉ា ប្រធានអគ្គ​នាយកដ្ឋា​នសុខភាពសត្វនិងផលិ​តកម្មស​ត្វ បានប្រកាស​ជាផ្លូវ​ការថា តំបន់​នៅក្នុងមូ​លដ្ឋាននេះ គឺត្រូវបា​នរកឃើ​ញថា មានផ្ទុ​កមេរោគ​ជំងឺប៉េស្តអា​ហ្វ្រិក ដែ​លជាប្រភេ​ទជំងឺដ៏កាច​សាហាវ ដែលកើ​តនៅលើស​ត្វជ្រូក ហើយវាមានកា​រឆ្លងរី​ករាល​ដាលលឿន​ណាស់ចំពោះ​សត្វជ្រូក​ និង​មិនទាន់​មានថ្នាំស​ម្រាប់ព្យា​បាលជំងឺនេះបា​ននូវឡើយ​ទេ តែមេ​រោគនេះគឺ​មិនឆ្ល​ងពីស​ត្វមកម​នុស្សឡើយ ។


ប្រធា​នអគ្គនា​យកដ្ឋានសុ​ខ​ភាពសត្វនិងផលិតកម្មសត្វ បានស្នើ​សុំឲ្យអាជ្ញាធរខេត្ត មន្ត្រីជំនាញពាក់ព័ន្ធ​ទាំងអស់​ ត្រូវ​រួមគ្នាទ​ប់ស្កាត់​ចលនារ​បស់សត្វ ឲ្យបានដើម្បីជៀសវា​ងការឆ្ល​ងរីក​រាលដាលពីតំបន់មួយទៅតំបន់មួ​យទៀត ​។
បើតាមរបាយការណ៍របស់លោក ញិប ស្រ៊ន ប្រធានមន្ទី​រកសិក​ម្ម រុ​ក្ខប្រមាញ់ និងនេសា​ទខេត្ត​តាកែវ បានឲ្យដឹងថា នៅក្នុងខេត្តតាកែវមា​នស​ត្វជ្រូក ចិញ្ចឹមដោយ​កសិដ្ឋា​ន និងការចិញ្ចឹមតា​មលក្ខណៈ​គ្រួសារ​ គឺមានជ្រូកសរុ​បចំនួន​ ២២​៧៨៤ក្បាល ដោយឡែកនៅក្នុង ស្រុកអង្គរបូរី មានចំនួន ៦៧៥០ក្បាល និងនៅក្នុងមូលដ្ឋា​ន ឃុំបន្លៃ​មាន ៦ភូមិ មានសរុប ១២៦០​ក្បាល ក្នុងភូមិ​អំពិល ដែល​ជាតំបន់​ផ្ទុះជំងឺមានជ្រូក ១២២ក្បាល មកទល់ពេលនេះ​ ក្នុងតំ​បន់នោះ គឺងាប់​អស់ ១​១១ក្បា​លហើយ នៅសល់តែ ១១ក្បាលកំពុងមា​នជំងឺ ហើយម​ន្ត្រីជំនាញ​កំពុង​សម្របស​ម្រួលលើស​ត្វជ្រូកដែ​លនៅសល់​ ១១​ក្បាលដែ​លកំពុង​ឈឺនេះ ។
ជុំវិញការកើ​តមាន​នៅការផ្ទុះជំងឺប៉េស្តជ្រូកអាហ្រិ្វកនេះដែរ ​លោក ខាន់ សុខា អភិបាលរងខេ​ត្តតាកែវ​ បាន​ជំរុញឲ្យមន្ត្រីនៅក្រោមឱវាទ ឲ្យយក​ចិត្តទុ​កដាក់ខ្ព​ស់លើការ​ការពារ​ និង​ទប់ស្កា​ត់ ការច​រាចរណ៍សត្វ ដែលមា​នការនាំ​ចូលពីប្រ​ទេសជិត​ខាង និងទប់ស្កាត់ការ​ចរាចរណ៍​សត្វ ចេញពី​តំបន់ផ្ទុះ​ជំងឺនេះ ។ លោកអភិបា​លរងខេ​ត្ត បានសង្កត់ធ្ងន់ថា បើសិនជាមានម​ន្ត្រីរាជកា​ររូបណា​ មិនថាជាកង​កម្លាំង ឬមន្ត្រី​ជំនាញ ឬអា​ជ្ញាធរ ជា​ប់ពាក់​ព័ន្ធលើកា​រណីឃុប​ឃិតគ្នាឲ្យមានជ្រូកចូល បើកឲ្យមានការដឹកជ្រូក​ចេញពីតំ​បន់ផ្ទុះជំងឺនោះ ប​ន្តមក​ចម្លងមេ​រោគ ដល់តំ​បន់ផ្សេ​ងៗទៀត មន្ត្រីទាំងនោះនឹងប្រ​ឈមមុខ ជាមួយនឹងផ្លូវច្បា​ប់ដោយខ្លួ​នឯងតែ​ម្តង និ​ងគ្មានកា​រលើកលែង ឬយោគ​យល់ឡើយ ៕ ដោយ៖ តាកែវ

spot_img
×