Tuesday, July 29, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កំណាត់​ផ្លូវ​ចំនួន​ ២២​ ខ្សែ​ ក្នុង​ខេត្ត​ព្រះសីហនុ ស្ថិតក្រោម​គម្រោង​ជួសជុល​ធ្វើឱ្យ​ប្រសើរឡើង ដើម្បី​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​

​គម្រោង​សាងសង់​ផ្លូវ​ចំនួន ២២​ខ្សែ និង​ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័​រំដោះ​ទឹក​សំណល់ ពី​ការប្រើប្រាស់ និង​ទឹកភ្លៀង នៅ​ក្រុងព្រះសីហនុ ត្រូវបាន​លើក​យកមក​បង្ហាញ នៅក្នុង​កិច្ចប្រជុំ​រវាង រដ្ឋមន្ត្រីក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន និង អភិបាលខេត្ត​ព្រះសីហនុ ដើម្បី​រិៈ​រក​វិធី និង​ជំរុញ​ឱ្យ​ការអនុវត្ត​គម្រោង ដែល​បានអនុម័ត ហើយ​ឱ្យបាន​លឿន​ហើយ រួចរាល់​តាម​ផែនការ​គ្រោងទុក ។ នេះ​បើតាម ឯកឧត្តម គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ​បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី​១០​ខែកក្កដា​។​

​ថ្ងៃ​ពុធ ៩​កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៩ នៅ​សាលាខេត្ត​ព្រះសីហនុ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ជួបពិភាក្សា​ការងារ​ជាមួយ​ឯកឧត្ដម​អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ ទាក់​ទ​នឹង​បញ្ហា​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ខេត្ត​ព្រះសីហនុ ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​របស់​ក្រសួង និង​លោក​គួច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត មន្ត្រីរាជការ​នៃ​សាលាខេត្ត​ផងដែរ​។​

​ជំនួប​ពិភាក្សា​នេះ​ផ្តោតជាសំខាន់​លើ​ការ​រិះរក​នីតិវិធី​ព​ន្លឿ​ន​ការជួសជុល​កំណាត់​ផ្លូវ​រង​ការខូចខាត​ចំនួន​២២​ខ្សែ ដែលជា​ផ្លូវ​ប្រកបដោយ​សក្ដានុពល​សេដ្ឋកិច្ច​ខ្ពស់​សំដៅ​សម្រួល​ដល់​ការដឹកជញ្ជូនរ​បស់បង​ប្អូន​ប្រជាពលរដ្ឋ កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍​និង​គ្រោះថ្នាក់​ចរាចរណ៍ និង​ការគ្រប់គ្រង​ហេដ្ឋារចនាសម្ព័ន្ធ​ប្រព័ន្ធ​បង្ហូរទឹក​។​

​លោក​ទេសរដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​ពីស​ក្កា​នុព​ល​ទេសចរណ៍​ខេត្ត​ព្រះសីហនុ និង​ប៉ូល​សេដ្ឋកិច្ច​ដ៏​សំខាន់​របស់​ព្រះរាជាណាចក្រ​កម្ពុជា ដោយសារ​ខេត្ត​នេះ​មាន​ហូរ​ចូល​នូវ​ការវិនិយោគ​យ៉ាងគំហុក​ទាក់ទង​នឹង​វិស័យ​ឧស្សាហកម្ម ទេសចរណ៍ រោងចក្រ និង​សហគ្រាស​ផ្សេងៗ​របស់​ក្រុមហ៊ុន​ជាតិ និង​អន្តរជាតិ ប៉ុន្តែ​កត្តា​ធម្មជាតិ​របស់​ខេត្ត​នេះ​ជា​បញ្ហា​ប្រឈម​ធ្វើឱ្យ​កំណាត់​ផ្លូវ​មួយចំនួន​ទទួលរង​នូវ​ការខូចខាត​ដោយ អន្លើ ដែល​ចាំបាច់​ត្រូវ​ដោះស្រាយ​ដើម្បី​សម្រួល​ដល់​ការដឹកជញ្ជូនរ​បស់បង​ប្អូន​ប្រជាពលរដ្ឋ​ផងដែរ​។

​លោក​ទេសរដ្ឋមន្ត្រី​បាន​សង្កត់ធ្ងន់ថា​៖ ក្រសួង​នឹង​សហការ​ជាមួយ​រដ្ឋបាលខេត្ត​ព្រះសីហនុ និង​ស្ថាប័ន​ពាក់ព័ន្ធ ក្នុងការ​ជំរុញ​ការជួសជុល​កំណាត់​ផ្លូវ​ទាំង​២២​ខ្សែ​នេះ​ឱ្យបាន​លឿន ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ ភ្ញៀវទេសចរ​ជាតិ អន្តរជាតិ វិនិយោគិន និង​ការនាំចេញ​នាំចូល​សំដៅ​លើកកម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ក៏ដូចជា​ត្រៀម​រៀបចំ​បុណ្យ​សមុទ្រ​នៅ​ឆ្នាំ​២០២០ និង​កិច្ចប្រជុំ​អាស៊ាន​នាពេល​ខាងមុខនេះ​ផងដែរ​។​

​លោក​ទេសរដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ និង​ការកោតសរសើរ​យ៉ាង​ជ្រាលជ្រៅ​ដល់​ឯកឧត្ដម​អភិបាល នៃ​គណៈ​អភិបាលខេត្ត ស្ថាប័ន និង​មន្ទីរ​ពាក់ព័ន្ធ​ដែល​បាន​ខិតខំ​ប្រឹងប្រែង​អភិវឌ្ឍ​ខេត្ត​ទេសចរណ៍​មួយ​ឱ្យ​ក្លាយជា​ប៉ូល​សេដ្ឋកិច្ច​ដ៏​មាន​សក្ដានុភាព និង​បាន​ស្នើឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ចូលរួម​សហការ​ជិតស្និទ្ធ​ក្នុងការ​ព​ន្លឿ​ន​ការកសាង​ជួសជុល​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ និង​ហេដ្ឋារចនាសម្ព័ន្ធ​ប្រព័ន្ធ​បង្ហូរទឹក​កខ្វក់ និង​ទឹកភ្លៀង​ឱ្យបាន​ចប់សព្វគ្រប់​តាម​កាលកំណត់​សម្រួល​ដល់​ការរស់នៅ​របស់​បងប្អូន​ប្រជាពលរដ្ឋ និង​ត្រៀម​រៀបចំ​ស្វាគមន៍​ពិធីបុណ្យ​សមុទ្រ​នៅ​ឆ្នាំ​២០២០ និង​កិច្ចប្រជុំ​អាស៊ាន​ឆ្នាំ​២០២២​នាពេលខាងមុខ​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

×