Sunday, December 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ បានរួម​ចំណែក​រក្សា​កំណើន​សេដ្ឋកិច្ចជាតិ​ប្រចាំឆ្នាំ​ក្នុង​រង្វង់ ​៧% ​ប្រកបដោយ​ចីរភាព​

​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​គូសបញ្ជាក់​ពី​តួនាទី​យ៉ាងសំខាន់​របស់​កំពង់ផែ​ស្វយ័តក្រុងព្រះសីហនុ​ក្នុងការ​កសាង​ជាតិ​មាតុភូមិ ដោយបាន​រួមចំណែករ​ក្សា​កំណើន​សេដ្ឋកិច្ចជាតិ​ប្រចាំឆ្នាំ​ក្នុង​រង្វង់​៧%​ប្រកបដោយ​ចីរភាព និង​ផែនការមេ និង​គោលនយោបាយ​កាត់បន្ថយ​តម្លៃ​ដឹកជញ្ជូន​ឱ្យបាន​សមស្រប​។​

​នៅ​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៩ នៅ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​អញ្ជើញ​ជួប​សំណេះសំណាល និង​សាកសួរ​សុខទុក្ខ​មន្ត្រីរាជកា​រ បុគ្គលិក និង​កម្មករ​កំពង់ ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង ឯកឧត្ដម​អគ្គនាយក​កំពង់ផែ មន្ត្រីរាជការ បុគ្គលិក និង​កម្មករ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​ជាច្រើន​នាក់​ផងដែរ​។​

​ជាមួយគ្នានេះ​ផងដែរ លោក​ទេសរដ្ឋមន្ត្រី បាន​ជម្រាបជូន​អង្គពិធី​អំពី​គម្រោង​សាងសង់​ជួសជុល ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ចំនួន​២២​ខ្សែ ហេដ្ឋារចនាសម្ព័ន្ធ​ប្រព័ន្ធ​បង្ហូរទឹក​កខ្វក់ និង​ទឹកភ្លៀង ជាពិសេស ការលើកកម្ពស់​ផ្លូវជាតិ​លេខ​៣ លេខ​៤ លេខ​៣១ លេខ​៣៣ លេខ​៤១ ដើម្បី​រួមចំណែក​ដល់​ការសម្រួល​ចរាចរណ៍​ដឹកជញ្ជូន​ទំនិញ​ពី​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​ឆ្ពោះទៅកាន់​រាជធានី​ភ្នំពេញ និង​បណ្ដា​ខេត្ត​នានា ដើម្បី​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍ និង​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋនៅក្នុង​ខេត្ត​ទាំងមូល​។​

​ជាងនេះទៅទៀត លោក​ទេសរដ្ឋមន្ត្រី​បាន​ក្រើនរំលឹក​ម​ពី​តួនាទី​មន្ត្រី​សាធារណៈ ក្នុង​ផ្តល់​សេវាសាធារណៈ​ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​ល្អ ពោលគឺ​ធ្វើឱ្យបាន​លឿន ធ្វើឱ្យមាន​ប្រសិទ្ធភាព និង​តម្លាភាព និង​បានបង្ហាញ​ពី​យុទ្ធសាស្ត្រ​ខ្លះៗ​ទាក់ទង​នឹង​ការផ្ដល់​សេវាសាធារណៈ ដូចជា​៖ ការប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា ការ​បង្ខិត​សេវាសាធារណៈ​ទៅ​កៀក​ប្រជាពលរដ្ឋ យន្តការ​ប្រើប្រាស់​រថយន្ត​ឆៀក ចល័ត និង​យន្តការ​ផ្សេងៗ​ទៀត​ដើម្បី​លើកកម្ពស់​គុណភាព​សេវាសាធារណៈ​។​

​ជាទី​បញ្ចប់ លោក​ទេសរដ្ឋមន្ត្រី បាន​សម្ដែង​នូវ​ការកោតសរសើរ​យ៉ាង​ជ្រាលជ្រៅ ដល់​ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក កម្មករ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ដែល​បាន​ខិតខំ​ប្រឹងប្រែង បំពេញការងារ​របស់​ខ្លួន សម្រេចបាន​លទ្ធផល​ល្អ និង​បាន​ស្នើឱ្យ​បន្ត​កិច្ចសហការ ចូលរួម​ផ្ដល់​គំនិត​ថ្មីៗ​សំដៅ​ធ្វើ​ទំនើបកម្ម​លើ​ការ បម្រើសេវា​សាធារណៈ និង​បាន​ស្នើឱ្យ​អង្គភាព​ជំនាញ របស់​កំពង់ផែ​ស្វយ័ត សហការ​ជាមួយ​នាយកដ្ឋាន​ព័ត៌មានវិទ្យា និង​ទំនាក់ទំនង​សាធារណៈ​របស់​ក្រសួង ផ្ដួចផ្ដើម​បង្កើត​កម្មវិធី​ព័ត៌មានវិទ្យា សម្រាប់​ត្រួតពិនិត្យ​ព័ត៌មាន​ទាំងឡាយ​របស់​យានយន្ត និង​អ្នកបើកបរ​នៅត្រង់​កន្លែង​ត្រួតពិនិត្យ​យានយន្ត​ចេញ​-​ចូល​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ សំដៅ​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍ រថយន្ត​ចេញ​-​ចូល​កំពង់ផែ ​៕​ ដោយ​៖​កូ​ឡាប​

×