Sunday, December 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្ត​ព្រះសីហនុ អំពាវនាវ​ដល់​មន្ត្រីរាជកា​រ​, វិស័យ​ឯកជន និង​សាធារណៈជន ចូលរួម​យុទ្ធនាការ​សំរាត​សំរាម នៅ​ព្រឹក​ថ្ងៃទី​១៣ ខែកក្កដា​ទាំងអស់គ្នា​

ខេត្ត​ព្រះសីហនុ​៖ អភិបាលខេត្ត​ព្រះសីហនុ លោក គួច ចំរើន បាន​បាន​អំពាវនាវ និង​ជូនដំណឹង​ដល់​មន្ត្រីរាជការ​គ្រប់​មន្ទីរ​អង្គភាព​ទាំង​ស្ថាប័ន​ស៊ីវិល និង​កងកម្លាំងប្រដាប់អាវុធ នៃ​រដ្ឋបាលខេត្ត​ព្រះសីហនុ​, ក្រុមហ៊ុន​ឯកជន​, សិស្ស​និស្សិត និង​ប្រជាពលរដ្ឋ រស់នៅក្នុង​ក្រុងព្រះសីហនុ ឲ្យ​បាន​ជ្រាបថា នៅ​ម៉ោង ៧ និង​៣០​នាទី​ព្រឹក​ថ្ងៃ​សៅរ៍ ទី​១៣ ខែកក្កដា ឆ្នាំ​២០១៩ រដ្ឋបាលខេត្ត​ព្រះសីហនុ នឹង​រៀបចំ “ យុ​ទ្ឋ​នា​ការសំអាត​អនាម័យ បរិស្ថាន​ទីក្រុង “ ដើម្បី​ប្រមូល និង​បោសសម្អាត​កាកសំណល់ (​សំរាម​) ដែលមាន​នៅតាម​ដងផ្លូវ និង​តាម​ទីសាធារណៈ​នានា ក្នុង​ក្រុងព្រះសីហនុ​ទាំងមូល​ឲ្យ​បាន​ស្អាត​ឡើងវិញ​។

​ផ្តើម​ពី​បញ្ហា​នេះ លោក គួច ចំរើន ក្នុងនាម​រដ្ឋបាលខេត្ត សូម​អំពាវនាវ​ដល់​សាធារណៈជន​ទូទៅ មេត្តា​ចូលរួម​សហការ និង​អញ្ជើញ​ចូលរួម​ឲ្យ​ក្នុង​យុទ្ធនា​ការសំអាត​បរិ​ស្ដា​ន​នេះ ឲ្យ​បាន​គ្រប់ៗ​គ្នា ដើម្បី​លើកកម្ពស់​សោ​ភណ្ឌ​ភាព អនាម័យ បរិស្ថាន និង​កិត្យានុភាព​​ក្រុងព្រះសីហនុ​ឲ្យ​កាន់​តែមាន​ភាពស្រស់​បំព្រង និង​សាក​សមជា​ទីក្រុង​ទេសចរណ៍ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

​មន្ត្រី​រដ្ឋបាលខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា គោលដៅ​ជួបជុំ ក្នុង​ការចុះ​បោសសំអាត​កាកសំណល់​សំរាម​ខាងលើនេះ​មានដូចជា ​៖

– គោលដៅ​ទី​១÷ ជួបជុំគ្នា​នៅ​ឆ្នេរ​អូរ​ឈើទាល (​មុខ​ភូមិគ្រឹះ​សម្តេច​តេ​ជោ ហ៊ុន សែន​)

– គោលដៅ​ទី​២ ÷ ជួបជុំគ្នា​ក្នុង​បរិវេណ​សួនច្បារ​ឆ្នេរ​ឯករាជ្យ​

– គោលដៅ​ទី​៣ ÷ ជួបជុំគ្នា​នៅ​សួន​មហោស្រព (​មុខ​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ​)

– គោលដៅ​ទី​៤ ÷ ជួបជុំគ្នា​នៅ​សាលាបឋមសិក្សា​ឃ្លាំង​លើ​៕​អត្ថបទ​៖ ដែន សីមា​

×