Wednesday, October 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បារាំង​គ្រោង​យកពន្ធ ៣​ភាគរយ​ លើ​ប្រាក់ចំណូល​របស់ Google និង Facebook

​ប្រធានាធិបតី​អា​មេ​រិច​លោក ដូ​ណា​ល់ ត្រាំ បានដាក់​បញ្ជា​ឲ្យ​មានការ​ស៊ើបអង្កេត​ជុំវិញ​បញ្ហា ដែល​បារាំង​គ្រោង​កំណត់​ពន្ធ​លើ​ប្រាក់ចំណូល​របស់​ក្រុមហ៊ុន​យក្ស​អា​មេ​រិច​គឺ Google និង Facebook​។​

​អ្នកតំណាង​ពាណិជ្ជកម្ម​អា​មេ​រិច​បាន​ថ្លែង​ដូច្នេះ​ថា “​អា​មេ​រិច​មាន​ក្តី​ថា ការយកពន្ធ​លើ​សេវាកម្ម​ឌីជីដល់ មាន​គោលដៅ​មកលើ​ក្រុមហ៊ុន​អា​មេ​រិច​យ៉ាង​អយុត្តិធម៌​”​។​

​សូមបញ្ជាក់ថា សភា​បារាំង​ត្រូវគេ​រំពឹងថា នឹងធ្វើ​ការអនុម័ត​លើ​ច្បាប់​ពន្ធ​ថ្មី​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​។​

​ច្បាប់​ថ្មី​នោះ​មាន​គោលដៅ​យកពន្ធ​លើ​ក្រុមហ៊ុន​យក្ស​របស់​អា​មេ​រិច Google និង Facebook ដោយ​ដកហូត​ពន្ធ​ចំនួន ៣​ភាគរយ​លើ​ប្រាក់ចំណូល​ដែល​ក្រុមហ៊ុន​រកបាន​នៅក្នុង​ប្រទេស​បារាំង​។​

​ក្រុមហ៊ុន​ទាំងឡាយណា ដែលមាន​ប្រាក់ចំណូល​ច្រើនជាង ៨៤៥​លាន ហើយ​អាច​រកចំណូលបាន​យ៉ាងតិច ២៨​លាន​នៅក្នុង​ប្រទេស​បារាំង នឹងត្រូវ​រង​ការដក​ហូតពន្ធ​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​

​ប្រភព​៖ BBC​

×