Sunday, December 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​ស្រុក​កែវ​សីមា ចាប់​ម៉ូតូ​កែច្នៃ​ដឹកឈើ ១១ គ្រឿង និង​អប់រំ​អ្នកបើក​ម៉ូតូ​ឲ្យ​បញ្ឈប់​សកម្មភាព​ដឹកឈើ​ខុសច្បាប់​

​អធិការដ្ឋាន​នគរបាល​ស្រុក​កែវ​សីមា បាន​ចាប់​ឃាត់​ម៉ូតូ​កែច្នៃ​ខុស​បច្ចេកទេស ចំនួន ១១​គ្រឿង រួម​ហ្នឹង​មនុស្ស 11​នាក់​ដើម​ជា​ម្ចាស់​ម៉ូតូ បាន​ណែនាំ​ឲ្យ​ពួកគេ​បញ្ឈប់​ការដឹកឈើ​ខុសច្បាប់​គ្រប់​រូបភាព និង​
​មិន​ឲ្យ​ធ្វើចរាចរ​ម៉ូតូ​ប្រភេទ​នេះ​លើ​ដង​ផ្លូវជាតិ​។​

​នៅវេលា​ម៉ោង ១៤:៣០​នាទី ថ្ងៃទី​១១ ខែកក្កដា ២០១៩ នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កែវ​សីមា បានប្រគល់​ម៉ូតូ​កែច្នៃ​ខុស​បច្ចេកទេស ចំនួន ១១​គ្រឿង ដែល​កម្លាំង​បាន​ចាប់​ឃាត់ និង​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក ក្រោម​អធិបតីភាព​លោក នួន សារ៉ន អភិបាល នៃ​គណៈ​អភិបាលស្រុក​កែវ​សីមា និង​ដោយ​យោងតាម បទបញ្ជា​ដ៏​ខ្ពង់ខ្ពស់​របស់លោក​ឧ​ត្ត​ម​សេនីយ៍ ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី ។

មុនពេល​ប្រគល់ លោក​អភិបាលស្រុក និង​លោក​អធិការ​ស្តីទី នៃ​អធិការដ្ឋាន​នគរ​ស្រុក បានធ្វើ​ការអប់រំ​ណែនាំ និង​ធ្វើ​កិច្ចសន្យា​​ឲ្យ​អ្នក​ទាំងនោះ ដូចជា​៖ បញ្ឈប់​ការដឹកឈើ​ខុសច្បាប់​គ្រប់​រូបភាព ​មិន​ឲ្យ​ធ្វើចរាចរ​ម៉ូតូ​ប្រភេទ​នេះ​លើ​ដង​ផ្លូវជាតិ ប្តូរ​ស៊ី​ម៉ាំង​ដែល​បង្ក​សម្លេង​រំខាន ពេល​ត្រឡប់ទៅផ្ទះ​វិញ ផ្សព្វផ្សាយ​ដល់​អ្នកជិតខាង​ឲ្យ​បាន​យល់ដឹង​ពី​បញ្ហា​នេះ ៕​ ដោយ​៖​កូ​ឡាប​

×