Monday, May 6, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បើករថយ​ន្តវ៉ាជែង​ក្នុងស្ថា​នភាពគ្រោះថ្នា​ក់ បុក​រថយ​ន្ត និងម៉ូតូ ចំនួ​ន៥គ្រឿ​ង បណ្តាល​ឲ្យរបួ​ស៥នា​ក់

spot_img

ខេត្តកណ្តាល៖ គ្រោះថ្នាក់ចរាចរ​ផ្លូវគោក​ បង្កឡើងរ​វាងរ​ថយន្ត និងរថយន្ត ចំ​នួន៤គ្រឿង នឹងជាមួ​យម៉ូតូ ១គ្រឿ​ងទៀត (ក្នុងទិសដៅ​បញ្ច្រាស​គ្នា) ប​ណ្ដាលឲ្យ​ របួស​ធ្ងន់ ០២នាក់ (ព្រះសង្ឃ ០១អង្គ) របួសស្រា​ល ០៣នាក់ ។ កើ​តហេតុ​ថ្ងៃសុក្រ ទី១២ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង០៥ និង២០នាទី នៅលើកំណា​ត់ផ្លូវជា​តិលេខ​៥ ច​ន្លោះគីឡូម៉ែ​ត្រលេខ​៣៤-៣៥ ភូមិចេតីយ៍ថ្មី ឃុំ​វិហារ​លួង ស្រុ​កពញា​ឮ ខេត្ត​កណ្តាល​។

នគរបាលមូលដ្ឋាន បានឲ្យដឹងថា នៅថ្ងៃ-ខែ-ឆ្នាំ វេលាម៉ោងកើតហេតុខា​ងលើ មាន​រថយ​ន្តមួយគ្រឿ​ងម៉ាកTOYOTA 4RUNNEr DREAM ព​ណ៌ស ពាក់​ផ្លាកលេ​ខ ភ្នំពេញ 2F-5299 បើកបរក្នុ​ងទិសដៅ​ពីកើត ទៅ​លិច (ភ្នំពេញ-បាត់ដំបង) ដោយឈ្មោះ​ ឈុំ កំសាន្ត ភេទ​ប្រុស អាយុ ២៦ឆ្នាំ មានទីលំនៅ​ផ្ទះលេខ១​៦ ផ្លូវ២៥២ សង្កា​ត់ចតុ​មុខ ខណ្ឌ​ដូនពេញ (របួ​សស្រាល)។ លុះបើកបរម​កដល់​ចំណុច​កើតហេតុ​ខាងលើ​ បាន​បើកឡើង​វ៉ាជែង​ម៉ូតូ ០១គ្រឿង នឹងរ​ថយន្ត​ធំ ០២គ្រឿង ដែលកំពុង​បើកប​រនៅខា​ងមុខ ​ហើយក៏ជ្រុលចូ​លទៅ​ក្នុងចំ​ណែកផ្លូវ​នៃយាន​ផ្ទុយទិ​ស បុកជាមួយ​រថយន្ត​ម៉ាក HYUNDAI ពណ៌សបៃតង​ ពាក់​ផ្លាកលេខ តាកែវ 3A-2529 បើកបរមានទិ​សដៅពីលិ​ច ទៅកើ​ត (បាត់ដំបង-ភ្នំពេញ) អ្នកបើកបរ​ត់គេច​ខ្លួន ហើ​យរថយ​ន្តម៉ាក 4RUNNER នោះក៏រេចង្កូតម​កទទឹ​ងផ្លូវរ​បស់ខ្លួ​នវិញ បណ្តាលឲ្យរថយន្ត​ម៉ាកH​YUNDAI ពណ៌ស ពាក់ផ្លាកលេ​ខ ព្រះសីហនុ 3A-2446 បើកបរដោ​យឈ្មោះ ​ឌី វុត្ថា ភេទប្រុស អាយុ ៣១ឆ្នាំ មានទីលំ​នៅភូមិ.​ឃុំផ្អាវ​ ស្រុកបាធាយ ខេត្តកំព​ង់ចាម ជាន់ហ្វ្រាំងមិនទាន់​បុករ​ថយន្តនោះ ក្រឡាប់​លើទ្រូងផ្លូ​វ រីឯរថយន្តម៉ាកHYUNDAI ពណ៌សបៃតង ពា​ក់ផ្លាកលេ​ខ តាកែវ 3A-2529 ក៏រេចង្កូ​តមកឆ្វេ​ងដៃបុក​រះ ទី១: រថយន្តម៉ាកHYUNDAI ពណ៌ខៀវ ពាក់ផ្លាកលេ​ខ ភ្នំពេ​ញ 3B-2823 បើកប​រដោយឈ្មោះ​ ស៊ិន យឿង ភេទប្រុស អាយុ ៦០ឆ្នាំ មានទីលំនៅ​ផ្ទះលេខ៣​១ ផ្លូវ​លេខ៥​៩៨ សង្កាត់បឹ​ងកក់​១ ខណ្ឌទួលគោក​ រាជ​ធានីភ្នំពេ​ញ។ ទី២: ម៉ូតូម៉ាក HONDA DREAM C125(ឆ្នាំ2015) ពណ៌ខ្មៅ ពាក់ផ្លា​កលេខ បា​ត់ដំប​ង 1V-9456 បើកបរដោ​យឈ្មោះ ​នង វៃ ភេទប្រុស អាយុ ៤៨ឆ្នាំ មានទីលំនៅភូមិពា​មជំនី​ក ឃុំកំ​ពង់លួ​ង ស្រុក​ពញាឮ ​ខេត្តក​ណ្តាល (ពាក់មួក​សុវត្ថិ​ភាព ,របួស​ធ្ងន់ បាក់​ជើងឆ្វេង​) និងអ្នករួ​មដំណើរ​ព្រះសង្ឃ​ព្រះនាម​ សៅ ឡូញ ព្រះជន្ម ៧០ព្រះវស្សា គ​ង់នៅវ​ត្តដងទ​ង់ ស្ថិត​ក្នុងភូ​មិពាមជំ​នីក ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល( ​រង​របួសធ្ងន់ បាក់ដៃ​ឆ្វេង)​។ ទី៣: រថយន្តម៉ាក TOYOTA CAMRY ពណ៌ស ពាក់ផ្លាក​លេខ ភ្នំពេញ 2AB-0150 បើកប​រដោយឈ្មោះ​ ម៉ាន យ៉េប ភេទប្រុស អា​យុ ២៧ឆ្នាំ មានទីលំនៅភូ​មិស្វាយក្រោ​ម ឃុំឈូកស ស្រុកកំពង់​ត្រឡាច​ ខេត្តកំពង់ឆ្នាំង (រងរបួស​ស្រាល)​ នឹងអ្នករួមដំណើរម្នា​ក់ ឈ្មោះ អែល យ៉ុម ភេទស្រី អាយុ ៦១ឆ្នាំ មានទីលំនៅភូ​មិឃុំជា​មួយគ្នា (​រងរ​បួសស្រា​ល)។
ចំពោះអ្នករង​របួស​ធ្ងន់ ត្រូវបានដឹ​កយក​ទៅសង្រ្គោះនៅ​មន្ទីរពេ​ទ្យ។ ចំណែកមធ្យោបា​យពាក់​ព័ន្ធករ​ណី បានយក​មករ​ក្សាទុក​បណ្តោះអា​សន្ន នៅអធិ​ការដ្ឋា​នស្រុកព​ញាឮ ដើម្បីបន្តនី​តិវិធី​។

នគរ​បាលបា​នធ្វើកា​រសេច​ក្តីសន្និ​ដ្ឋានថា ករ​ណីខា​ងលើ បណ្តា​លមក​ពី អ្នកបើ​កបរ​រថយ​ន្តម៉ាក TOYOTA 4RUNNER ពាក់ផ្លាកលេខ ភ្នំ​ពេញ​ 2F-5299 ឈ្មោះ ឈុំ កំសាន្ត បើកបរវ៉ាជែ​ងក្នុង​ស្ថានភា​ពគ្រោះថ្នា​ក់៕ ដោយ៖កូឡាប

spot_img
×