កំពង់ឆ្នាំង ៖ នារសៀលថ្ងៃសុក្រ ទី១២ ខែកក្កដា ឆ្នាំ២០១៩ នេះមានហេតុការណ៍គ្រោះអគ្គិភ័យ បានកើតឡើង ដោយបានលេបត្របាក់ផ្ទះប្រជាពលរដ្ឋខ្មែរឥស្លាមចំនួន ២ខ្នង នៅភូមិស្វាយបាកាវ ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
មជ្ឈមណ្ឌលព័ត៌មានមូស្លីមកម្ពុជា បានរាយការណ៍ព័ត៌មានថា គេថា ស៊ូស្លាប់បាកុំឲ្យស្លាប់មេ លិចទូកកណ្តាលទន្លេ កុំឲ្យភ្លើងឆេះផ្ទះ។ អស់ហើយៗដំណើរជីវិត ពិតជាមើលមិនឃើញមែន មួយប៉ប្រិចចភ្នែកសោះអ្វីៗ ត្រូវរលាយសាបសូន្យតែម្តង។ នេះជាករណីទី២ហើយ ដែលផ្ទះរបស់លោកគ្រូ សុះ សាវុធ ដែលជាបង្រៀនខ្មែរឥស្លាមខេត្តកំពង់ឆ្នាំង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ រលាយបាត់អស់តែម្តង គឺនៅសល់តែផេះ បណ្តាលមកពី ឆ្លងចរន្តអគ្គិសនី៕ ដោយ៖កូឡាប