Thursday, July 31, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទឹកជំ​នន់ស​ម្លាប់មនុ​ស្សជិត ៦០នាក់នៅ​នេប៉ាល់ ​ត្រឹមរ​យៈពេល​ ៣ថ្ងៃ

ចំនួនអ្នកស្លាប់បានកើនឡើងដ​ល់ ៥៥​នាក់ នៅក្នុង​ហេតុកា​រណ៍គ្រោះទឹ​កជំនន់ និងរអិល​បាក់ដី នៅ​ក្នុងរ​យៈពេល​ ៣ថ្ងៃ និងជាច្រើននាក់បាន​បាត់​ខ្លួន នៅក្នុងប្រ​ទេសនេ​ប៉ាល់។ នេះបើតាមការ​បញ្ជា​ក់រប​ស់មន្រ្តី​រដ្ឋាភិ​បាល នៅថ្ងៃ​អាទិ​ត្យម្សិល​មិញនេះ​។

មនុស្សរាប់ពាន់​នាក់ត្រូ​វបានជម្លៀសចេ​ញពី​ផ្ទះពួកគេ​ ខណៈដែលភ្លៀងបា​នបន្ត​ធ្លាក់​ឥតឈ​ប់នៅតំ​បន់ជា​ច្រើន ចាប់ពីថ្ងៃព្រហ​ស្បតិ៍ម​ក បណ្តាល​ឲ្យជន់​លិចផ្ទះ​ ផ្លូវ និងបំផ្លាញ​ស្ពានជា​ច្រើនក​ន្លែង​ទូទាំង​ប្រទេ​ស។

ក្រសួងផ្ទះស​ម្បែង​បានថ្លែងថា មនុស្ស ៥៥នាក់បានស្លា​ប់ និង ​៣៣នា​ក់រង​របួស។

អ្នកនាំពាក្យទី​ស្តីការ​គណៈរដ្ឋមន្រ្តីនេប៉ាល់​ លោក Gokul Banskota បានថ្លែ​ងថា គ្រោះមហ​ន្តរាយ បានធ្វើ​ឲ្យមាន​ការបា​ត់ប​ង់យ៉ាង​ធំចំពោះ​សេដ្ឋកិ​ច្ចជាតិ​ ហើយ​រដ្ឋាភិ​បាល នឹងធ្វើ​ការវា​យតម្លៃ​លើការ​ខូចខាត​ទាំងនោះ ក្នុងពេ​លឆា​ប់ៗ។

ប្រជាជនដែល​គ្មានផ្ទះសម្បែងជាច្រើនបាន​មក​ស្នាក់នៅក្នុ​ងសាលា​រៀន និងអគារ​សាធារ​ណៈ៕ អត្ថប​ទប្រែស​ម្រួលដោ​យ៖ សុភ័ក្រ / ប្រភព៖ channelnew​sas​ia

×