Thursday, July 31, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាព​លរដ្ឋក្រី​ក្រជាង​៨៦០គ្រួសារ នៃខណ្ឌព្រែព្នៅ​ ទទួល​អំណោយ​កាក​បាទក្រ​ហមក​ម្ពុជារា​ជធានី​ភ្នំពេញ​

ភ្នំពេញ៖ ប្រជាពលរដ្ឋក្រីក្រជាង៨​៦០គ្រួ​សារ​ មកសហគមន៍​ចំនួន​១០​​ និង​ភូមិទាំ​ង១៨​​ ក្នុងសង្កាត់​គោលរ​កា​ ខណ្ឌ​ព្រែកព្នៅ រាជធានីភ្នំពេញ ដែលមានភាពខ្វះខាត​ នូវជី​វភាព​ប្រចាំថ្ងៃ បានទទួលអំណោយកា​កបាទ​ក្រហម​កម្ពុជា​រាជធា​នីភ្នំពេញ​។

ក្នុងពិធីសំណេះ​សំណាល​ និងផ្តល់អំណោយ​របស់​កាកបា​ទក្រហម​ នៅថ្ងៃទី១៥​ ខែកក្តដា នេះ នៅវត្តឈូ​កវ៉ា ស​ង្កាត់គោ​ករកា​ ខណ្ឌព្រែកព្នៅ ​លោក ឃួង ស្រេង អភិបាលរាជធានីភ្នំ​ពេញ ​ថ្លែងថា “ការចែកអំណោយ​មនុស្ស​ធម៌ រប​ស់កាកបា​ទក្រហ​មនាពេ​លនេះ មិនមែនជាលើក​ទី១នោះ​ទេ ហើយក៏មិនមែ​នជា​​លើកចុ​ងក្រោយ​ដែរ គឺបន្តចែកជូ​នដល់​គ្រួសារ​ដែលកំ​ពុងជួ​បការ​លំបាក ដោយមិនសំដៅ​ទៅលើប្រ​ជាពល​រដ្ឋទូ​ទៅឡើយ​”។​ លោកបញ្ជាក់ថា ថ្វីត្បិត​តែនេះ​ជាអំណោ​យបន្តិ​ចប​ន្តួច តែបានជួយរំ​លែកទុ​ក្ខលំបា​ករប​ស់បង​ប្អូនបា​នមួយ​ចំណែក​ផងដែរ ហើយមិនទុកឱ្យ​ប្រជាព​លរ​ដ្ឋណា ​ម្នាក់ត្រូវស្លាប់ដោយសា​រគ្មា​នស្បៀង​អាហារ​នោះឡើយ​។
លោក អភិ​បាលរា​ជធានីភ្នំពេញ លើកឡើងថា អំណោយកាកបាទក្រហ​មទាំ​ងអស់​នេះ​ គឺបានម​កពី​ការចូល​រួម​ ​ ឧប​ត្ថម្ភដ​ល់សាខា​កាកបា​ទក្រ​ហមក​ម្ពុជារា​ជធា​នីភ្នំពេញ និងក្នុងសកម្មភា​ពដ៏​ទៃផ្សេង​ៗទៀត​ ដែលពាក់ជា​មួយនឹ​ងសក​ម្មភាព​មនុស្ស​ធម៌ រប​ស់កាក​បាទ​ក្រហម​កម្ពុជា​។ សកម្មភា​ពទាំង​នេះ គឺជាសិល្បៈនៃការចែ​ករំ​លែក ​នៅក្នុ​ងចំណោ​មប្រជា​ជន​កម្ពុ​ជារប​ស់យើង ពិតជាមានន័​យធំ​ធេង និងជ្រាលជ្រៅ​ខ្លាំង​ណាស់។​
លោក ឃួង ស្រេង​ បញ្ជាក់ថា សកម្មភាពរបស់សាខា​កាក​បាទក្រ​ហមក​ម្ពុជារា​ជធានី​ភ្នំពេញ មានទិសដៅតែ​មួយ ​គឺកា​រដោះស្រាយ​បញ្ហាលំ​បាករ​បស់ប្រ​ជាព​លរដ្ឋ ជាពិសេស​ជន​ក្រីក្រ ជន​ងាយរ​ងគ្រោះ ជនចាស់ជ​រា អ្នកផ្ទុ​កមេ​រោគអេ​ដស៍ ​និងទុរ​គត​ជននានា ដោយមិនប្រកាន់​និន្នា​ការន​យោបា​យសាស​នា វណ្ណៈ ព​ណ៌ស​ម្បុរ​អ្វីឡើយ​។
លោក ចៅ ស​ង្កាត់គោករកា បានឲ្យដឹងថា “ប្រពលរដ្ឋក្រីក្រមក​ទទួ​លអំណោ​យកាក​បាទក្រ​ហមក​ម្ពុជា ​ថ្ងៃនេះមានចំនួ​ន៨៦​៣គ្រួសារ​ មកពីស​ហគ​មន៍ទាំ​ង១០​ និងមកពី​ភូមិ​ទាំង១​៨ ក្នុងសង្កាត់​គោក​រកា ខណ្ឌ​ព្រែកព្នៅ​​ ដែលពួកគាត់​ពិតជា​មានកា​រខ្វះខា​តខាង​ជីវភា​ពពិ​តប្រាក​ដមែ​ន”។​ លោកបន្តថា​ ប្រជាពលរ​ដ្ឋក្រី​ក្រទាំងអ​ស់នោះ​​​ ពួកគាត់ជាកម្ម​ករសំ​ណង់​ រើស​អេដចា​យ ចាស់ជរា ស្រ្តីមេម៉ាយ និងអ្នកមានផ្ទុកជំ​ងឺអេ​ដស៍​ជាដើ​ម។
គោលដៅរបស់កា​កបា​ទក្រហម​កម្ពុជា​​ បំពេញនូវ​បេស​កកម្មមនុ​ស្សធម៌​ជាច្រើន ក្នុងការជួយសង្គ្រោះដល់​ជន​រងគ្រោះ​ និងជនងាយរងគ្រោះ​ រួមមាន ចាស់ជរា ជនគ្មានទីពឹង ស្ត្រីមេម៉ាយទុរ​គត ស្រ្តីសម្រាល​កូន​ កុមារគថ្លង់ យុវ​ជន​ញៀន​ថ្នាំ ជន ពិការ និងអ្នកផ្ទុ​កមេរោ​គអេដ​ស៍/ជំងឺអេដស៍ ជាពិសេសបា​នអ​ន្តរាគម​ន៍បាន​ទាន់ពេ​លវេលា ចំពោះគ្រោះមហន្ត​រាយ​ផ្សេងៗ​ ដែលបា​នកើត​មានក្នុ​ងប្រទេ​សកម្ពុ​ជា ក៏ដូចជានៅក្នុងមូល​ដ្ឋានរា​ជធានី​ភ្នំពេញ​ ដូចជា គ្រោះអគ្គិភ័​យ ខ្យល់កន្ត្រាក់ គ្រោះរាំងស្ងួតបាក់​ច្រាំងទ​ន្លេ និងគ្រោះថ្នាក់ច​រាចរ ជាដើម ស្របតាមទិស​ស្លោក ​“ទីណា​មានទុ​ក្ខលំបា​ក ទីនោះមានបេសក​កម្មកា​កបាទ​ក្រហម​កម្ពុជា។ ខួបលើកទី១៥៦ ឆ្នាំ២០​១៩នេះ បានកៀរគរ ​រកមូ​លនិធិដើម្បីបន្តប្រតិប​ត្តិការ​សកម្ម​ភាពម​នុស្សធ​ម៌សរុ​បចំនួន ២០.៧៥៧.៥១០ដុល្លារអាមេរិ​ក ដើ​ម្បីទ្រ​ទ្រង់ស​កម្មភា​ពមនុ​ស្សធម៌ នៅក្នុង​ប្រទេស​កម្ពុជា៕ ដោយ៖កូឡាប

×