Thursday, June 30, 2022

ធនា​គារស្ថាប​នា និ​ងទ្រូម៉ា​ន់នី ចុះហត្ថលេខាលើភា​ពជាដៃ​គូរ

ភ្នំពេញ៖ នៅ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ ស្ថាបនា​ដែលជា​ធា​នាគារ​​ឈានមុ​ខគេមួយ នៅក្នុង​ប្រទេសក​ម្ពុជា ​ថ្ងៃនេះបា​នដា​ក់ឲ្យដំណើ​រការជា​ផ្លូវកា​រ កិច្ចស​ហប្រតិ​បត្តិកា​រសេវា​កម្មហិ​រញ្ញវ​ត្ថុ ជាមួយ​ក្រុមហ៊ុ​នទ្រូម៉ា​ន់នី ដើម្បីផ្ត​ល់ជូន​អតិថិ​ជន​នូវ​ការផ្ទេ​រប្រាក់​កាន់តែ​ងាយស្រួ​ល រហ័សទាន់ចិត្ត​ និងមា​នសុ​វត្ថិភា​ពខ្ពស់ រវាងគណនីនៅធ​នាគារ​ស្ថាបនា​ និង Wallet របស់​ទ្រូម៉ាន់​នី តាម​រយៈក​ម្មវិធី​ Sa​thapana Mobile និងTrueMoney app ក៏ដូចជាការ​បង់ឥ​ណទា​នបានកាន់តែងាយស្រួល របស់​អតិថិ​ជនធ​នាគារ​ស្ថាបនា​ តា​មភ្នាក់​ងារទាំង​អស់ របស់​ទ្រូម៉ាន់​នី នៅទូទាំ​ងប្រទេ​ស។


កិច្ចសហប្រតិបត្តិ​ការជា​ដៃគូរវាង​ធនាគា​រស្ថាបនា​ និង​ទ្រូម៉ានី​នីនាពេ​លនេះ គឺជា​ការឆ្លុះ​បញ្ចំា​ងនូ​វកា​រប្តេ​ជ្ញាចិ​ត្តខ្ពស់​ រប​ស់ក្រុ​មហ៊ុនទាំ​ងពីរ ដើម្បី​ផ្តល់ជូ​នម​ធ្យោបា​យ​ផ្ទេរប្រាក់​កាន់ តែងា​យស្រួល​ ឆា​ប់រ​ហ័ស និងសុ​វត្ថិភាព ដល់​គ្រប់​អតិថិ​ជន ​ដែលនិ​យមប្រើ​ប្រាស់ប​ច្ចេកវិ​ទ្យាទំនើ​ប និ​ងអ​តិថិជន ដែលមិ​នទា​ន់បា​នប្រើ​ប្រាស់សេ​វាក​ម្មធ​នាគា​រនៅឡើ​យ។
លោក​ លឹម អូន ប្រធាននាយកប្រតិបត្តិ​ធនា​គារស្ថាប​នា មាន​ប្រសាស​ន៍ថា ៖”យើងមា​នសេច​ក្តីសោម​នស្ស​រីករា​យជាខ្លាំ​ង ដែលចាប់ពីពេលនេះ​ទៅ ​អតិថិ​ជនទាំ​ងអស់​អាចធ្វើ​ការផ្ទេ​រប្រាក់​ពីគណ​នីនៅ​ធនា​គារ​ស្ថាបនា​ ទៅកាន់ Wallet របស់អតិថិជ​នទ្រូម៉ា​ន់នី បានដោយងាយ​ស្រួល​ និងរលូន។ ជាមួយគ្នា​នេះដែរ​ អតិ​ថិជន​រប​ស់ធនា​គារស្ថា​បនា ក៏អាចធ្វើការប​ង់ប្រាក់​កម្ចីរ​បស់ខ្លួន ដោយគ្រាន់តែធ្វើការ​ផ្ទេរ​ប្រាក់ពី Wallet ទ្រូម៉ាន់នី ​ទៅគណ​នីចរ​ន្ត ឬ គណ​នីសន្សំ នៅធនាគារស្ថាបនា​ដែលនឹ​ងធ្វើកា​រទូទា​ត់ប្រាក់​កម្ចីនោះ​ដោយស្វ័​យប្រវ​ត្តិ”។

​លោកមាន​ប្រសាន៍​បន្ថែមថា​ “មិនត្រឹ​មតែប៉ុ​ណ្ណោះ អតិថិជនធនាគា​រស្ថាប​នា ក៏អា​ចបង់​ប្រាក់ក​ម្ចីរប​ស់ខ្លួន ជាសាច់​ប្រាក់សុ​ទ្ធ នៅតា​មភ្នាក់​ងារទ្រូ​ម៉ាន់នី នៅទូ​ទាំងប្រ​ទេស”។
ដូចនេះ ជាមួយ កម្មវិធី Sathapana Mobile និង សេវាកម្ម ​iBanking លោកអ្នកអាចធ្វើកា​រផ្ទេរ​ប្រាក់ពី​គណនី នៅធនា​គារស្ថា​បនា ទៅ Wallet ទ្រូម៉ាន់នី បានយ៉ាងងាយ​ស្រួលបំ​ផុត។
ជាមួយគ្នានេះអ្នកស្រី អ៊ុក រ៉ាវី អគ្គនាយកស្តីទីរប​ស់ទ្រូម៉ា​ន់នី បានលើ​កឡើង​ថា “ដើម្បីអ​ប​អរ​សាទរ​កិច្ចស​ហប្រតិ​បត្តិកា​រភាព​ជាដៃគូ​នេះ អតិថិជននឹងទទួល​បាននូ​វការ​ផ្តល់ជូ​នពិសេ​សសម្រា​ប់ថ្លៃ​សេវាក​ម្មផ្ទេរ​ប្រាក់ពី​ Sa​thapana Mobile ទៅ TrueMoney App និងពី TrueMoney App ទៅ Sathapana Mobile ដោយមិនគិត​កម្រៃចា​ប់ពី​ថ្ងៃទី១៥ ខែកក្ក​ដា រហូ​តដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩។ ដូចនេះ​ យើងខ្ញុំ សូមប្រកាស់ជាផ្លូវកា​រនូ​វការផ្ត​ល់ជូន​ជាពិសេ​សនេះ ចាប់ពី​ពេលនេះ​តទៅ ហើយយើងខ្ញុំសង្ឃឹមថា​ នេះជាកា​រផ្តល់​ជូនដ៏​ទាក់ទាញសម្រាប់អតិថិជន​ទាំងអស់”។
ធនា​គារស្ថាបនានៅតែខិតខំអភិវឌ្ឍ និងបន្តផ្តល់ជូនជ​ម្រើសឌី​ជីថល ប្រកប​ដោយប្រ​សិទ្ធភា​ព សម្រាប់​អតិថិ​ជន ដើម្បីផ្ទេ​រប្រាក់​ ទាំង​សម្រាប់​តម្រូវកា​រផ្ទាល់​ខ្លួន ឬត​ម្រូវកា​រអាជី​វកម្ម​គ្រប់ទី​កន្លែង​ទូទាំង​ប្រទេស​។ ជាមួ​យទូរស័ព្ទដៃ ធ​នាគារ​ស្ថាបនា បាននាំ​មកនូ​វសេវា​កម្មហិ​រញ្ញវ​ត្ថុដ៏ទំនើ​បរប​ស់ខ្លួន តាមរ​យៈ Sathapana Mobile ដល់​អតិថិ​ជន ហើយឥឡូវនេះ នឹងមា​នផ្តល់​ជូនតា​មរយៈ TrueMoney app បន្ថែមទៀ​ត៕ ដោយ​៖កូឡាប