Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខ្មាស​គេ​ណាស់​! ពេល​ឃើញ​ពស់ ប៉ូលិស​ប្រុស​ពុំ​ហ៊ាន​ចូល​ជិត ខណៈ​ប៉ូលិស​ស្រី​ស្រ​វ៉ា​យក​ស្រោមដៃ​ស្ទុះ​ទៅ​…​ចាប់​

spot_img

​តាម Daily Mail ពស់ថ្លាន់​១​ក្បាល ប្រវែង ១,៨​ម៉ែត្រ ទើប​ត្រូវបាន​ចាប់​ជិត​តំបន់​ពាណិជ្ជកម្ម នា​ទីក្រុង Miami Beach​។​

​ពលរដ្ឋ​បាន​សម្លឹង​ឃើញ​ពើ​ថ្លាន់​កំពុង​វា​រ ក្រោម​ដើម​ដូង​ប្រេង​១​។ ម្ចាស់​ហាង​ក្នុង​តំបន់​ពាណិជ្ជកម្ម​នេះ Indika Wanigarathne បាន​ប្រាប់​កាសែត Miami Herald ថា ៖ “​ខ្ញុំ​សម្លឹង​ឃើញ​ពស់​ធំ​ពេក ក៏​ស្លន់ស្លោរ​។ អ្នកដទៃ​ទៀត​ក៏​ដូច្នេះ​ដែរ​។​

​ប៉ូលិស Miami Beach ត្រូវបាន​គេ​ទូរស័ព្ទ​ហៅ​ឲ្យមក​ចាប់ព​ស់​តែ​ប៉ូលិស “​ប្រុស​” ២​រូប ក៏​ភ័យខ្លាច ពុំ​ហ៊ាន​ទាំង​ចូល​ជិត​។ ចុង​ក្រោយ​ប៉ូលិស​ស្រី​ម្នាក់​ឈ្មោះ Traci Sierra បាន​ស្ទុះ​មក​ចាប់​វា​ជាប់​។​

​ម្ចាស់​ហាង​ឈ្មោះ Inkida ពោលថា ៖ “​នាង​ប៉ូលិស​ពិតជា​អស្ចារ្យ​មែន​!​។ នាង​ពុំ​ខ្លាច​។ Traci បាន​ស្ទុះ​យក​ស្រោមដៃ​ពាក់ រួច​លូក​ទៅ​ចាប់​ពស់​ជាប់ ដាក់​វា​ក្នុង​ប្រអប់​។ អ្នក​នៅ​ក្បែរៗ​នោះ ពិតជា​ស្រែក​ហ៊ោ​សរសើរ​នារី​ប៉ូលិស​ក្លាហាន​។​

​ស្នងការ​ប៉ូលិស Daniel J. Oates បាន​បង្ហោះ​ផ្សាយ​រូបភាព Traci កាន់​ពស់​ជាប់ អម​ដោយ​សំណេរ​ថា “​ជនល្មើស​បាន​ត្រូវ​ចាប់ខ្លួន​!”៕ អាទិត្យ​

spot_img
×