ប៉ូលិសប្រឆាំងក្រុមភេរវកម្មអ៊ីតាលី រឹបអូសបានមីស៊ីលមួយគ្រាប់ និងអាវុធជាច្រើនទៀត ក្នុងអំឡុងពេលប្រតិបត្តិការវាយឆ្មក់ឆែកឆេរនៅកន្លែងក្រុមជ្រុលនិយមស្តាំនិយម។ នេះបើតាមការចុះផ្សាយរបស់ BBC កាលពីថ្ងៃចន្ទម្សិលមិញនេះ។
ក្នុងប្រតិបត្តិការនោះ ប៉ូលិសបានចាប់ខ្លួនមនុស្សចំនួន ៣នាក់។ ការវាយឆ្មក់គឺជាផ្នែកមួយ នៃការស៊ើបអង្កេតរបស់ប៉ូលិស ទៅលើក្រុមស្តាំនិយមអ៊ីតាលី ដែលបានជួយដល់កងកម្លាំងប៉ះបោរ គាំទ្រដោយប្រទេសរុស្ស៊ី នៅក្នុងភាគខាងកើត ប្រទេសអ៊ុយក្រែន។
មីស៊ីលមួយគ្រាប់នោះ គឺជាប្រភេទមីស៊ីលដែលត្រូវបានប្រើប្រាស់ដោយកងកម្លាំង Qatari។ នេះបើតាមការបញ្ជាក់របស់ប៉ូលិសអ៊ីតាលី។
ជនដែលត្រូវចាប់ខ្លួនទាំងនោះរួមមាន សកម្មជនបក្សស្តាំនិយម Forza Nuova និងក៏ជាមន្រ្តីគយផងដែរ ចំណែក ២នាក់ទៀតមានសញ្ជាតស្វីស និងអ៊ីតាលី។
មីស៊ីលដែលត្រូវបានប៉ូលិសរឹបអូសយកបានទំនងជាប្រភេទអាវុធ ដែលផលិតដោយបារាំង Matra Super 530 F៕ អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ / ប្រភព៖ BBC