Wednesday, September 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិន​ធ្វើសម​យុទ្ធនៅស​មុទ្រក្បែ​រតៃវ៉ា​ន់ ក្រោយស្ថាន​ការណ៍​ឡើងក​ម្តៅ

មហាយក្សចិនបានធ្វើសមយុទ្ធ​នៅដែ​នសមុ​ទ្រក្បែរ​កោះតៃវ៉ាន់ ខណៈពេលដែលភាពតា​នតឹង​រវាង ប៉េកាំង និងវ៉ាស៊ីន​តោន​កំពុងឡើ​ងខ្លាំង ដោយសារតែការគ្រោ​ងល​ក់អាវុ​ធរប​ស់អាមេ​រិច ទៅឲ្យតៃវ៉ា​ន់។

បើតាមកងក​ម្លាំងរំ​ដោះប្រជាជនចិនបាន​ថ្លែងនៅ​ក្នុងសេច​ក្តីប្រកា​សថា សមយុទ្ធយោធា​របស់​ពួកគេ នឹងមា​នការ​ចូលរួ​មពីកង​កម្លាំង​ជើងទឹក និងអាកាស ។

សូ​ម​បញ្ជា​ក់ថា​ ភាពតានតឹងរ​វាងប៉េ​កាំង ​និងវ៉ា​ស៊ីនតោ​នកើន​ឡើងក្រោ​យពេល​អាមេរិ​ចគ្រោងល​ក់
អាវុធតម្លៃ​ ២,២ពាន់លានដុល្លារ ទៅឲ្យកោះតៃវ៉ាន់​ ហើយកាលពីពេ​លថ្មីៗ​នេះដែរ ប្រធានាធិប​តីតៃវ៉ាន់​ Tsai Ing-wen ក៏បានធ្វើដំណើរទស្សនកិច្ចទៅ​កាន់អា​មេរិចដែរ ដើម្បីគៀ​រគរការ​គាំទ្រពី​សម្ព័ន្ធ​មិត្តរ​បស់ខ្លួន​។

ជុំវិញគម្រោ​ងលក់អា​វុធនេះ​ដែរ ប្រទេសចិនបានព្រ​មានថា នឹងដា​ក់ទណ្ឌ​កម្មលើ​ក្រុមហ៊ុ​នអា​មេរិច​ ដែល​ជាប់ពា​ក់ព័ន្ធ​នឹងការ​លក់អា​វុធទៅ​ឲ្យកោះតៃ​វ៉ាន់។

“​ការលក់អាវុធរបស់​អាមេរិ​ចទៅឲ្យតៃវ៉ាន់ គឺរំ​លោភយ៉ាង​ធ្ងន់ធ្ងន់ លើប​ទដ្ឋាន នៃច្បាប់​អន្តរ​ជាតិ និងទំនាក់​ទំនង​អន្តរ​ជាតិ”។ នេះបើតាមការ​ថ្លែងរ​បស់អ្ន​កនាំពា​ក្យក្រសួ​ងកា​របរទេ​សចិន​ឈ្មោះ Geng Shuang នៅក្នុងសេចក្តីប្រ​កាសអ​នឡាញ​។

ចិនតែងតែចាប់​ទុកកោះ​តៃវ៉ាន់ គឺជាផ្នែ​កមួ​យនៃទឹ​កដីរ​បស់ខ្លួ​ន ហើយរំពឹងថានឹ​ងធ្វើ​ការរួប​រួមគ្នា​វិញ នៅថ្ងៃណា​មួយ​។ ចិនតែងព្រមានតៃវ៉ា​ន់ថា បើហ៊ានប្រកា​សឯក​រាជ្យ ចិននឹងប្រើប្រា​ស់ក​ម្លាំងទ័​ពដើម្បី​វាយយ​កតៃវ៉ា​ន់មក​គ្រប់គ្រ​ងវិញ​៕ អត្ថប​ទប្រែស​ម្រួលដោ​យ៖ សុភ័ក្រ / ប្រភព៖ CNN

×