Saturday, August 2, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្ត​ពោធិ៍សាត់ ចាត់វិធានការ​ច្បាប់​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​អ្នក​បំពាន​ដីព្រៃ​ក្នុង​តំបន់ការពារធម្មជាតិ​

​ថ្ងៃទី​១៤​ ដល់​១៥ ខែកក្កដា ឆ្នាំ​២០១៩​ លោក​ ម៉ៅ ធនិន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ ដឹកនាំ​ប្រជុំពិភាក្សា​ការងារ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​រុករាន​ទន្ទ្រាន​ដីព្រៃ​នៅក្នុង​តំបន់ការពារធម្មជាតិ​ភូមិសាស្ត្រ​ខេត្តពោធិ៍សាត់​។

​វេទិកា​នេះ ប្រព្រឹត្ត​ទៅដោយ​មានការ​ចូលរួម​ពី តំណាង​ក្រសួងបរិស្ថាន ព្រះរាជអាជ្ញារង​ខេត្តពោធិ៍សាត់ មន្ទីរ​បរិស្ថាន​ខេត្ត មន្ត្រី​ឧ​ទ្យា​នុ​រក្ស កងកម្លាំងប្រដាប់អាវុធ​ទាំងបី​ប្រភេទ តំណាង​អាជ្ញាធរ​ដែនដី សហគមន៍​មូលដ្ឋាន​និង​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ​។ ជាមួយគ្នា​នោះ លោក​អភិបាលខេត្ត បាន​ដឹកនាំ​កម្លាំង​ចុះ​ពិនិត្យ​ផ្ទាល់​តាម​ទីតាំង​ដែលមាន​ការកាប់​រុករាន និង​ដាក់បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​ជន​ណា ដែល​បំពាន​ដី​រដ្ឋ​ត្រូវអនុវត្ត​វិធានការ​ច្បាប់​ជា​ធរមាន ហើយ​ដកហូត​ដី​ទាំងអស់នោះ​យក​ធ្វើជា​សម្បត្តិ​រដ្ឋ​វិញ ដែល​គ្រប់គ្រង​ដោយ​ជំនាញ​បរិស្ថាន​។

​ដើម្បី​អនុវត្ត​ច្បាប់​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព និង​លើកកម្ពស់​ជីវភាព​មន្ត្រី​ឧ​ទ្យា​នុ​រក្ស លោក​ម៉ៅ ធនិន បាន​ជួយឧបត្ថម្ភ​សម្ភារ​ល្បាត​(​កាមេរ៉ា​ដ្រូ​ន​) ចំនួន ៥​គ្រឿង និង​គ្រឿងឧបភោគ​បរិ​ស​ភោគ​មួយចំនួន ប្រចាំខែ​ដល់​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ដែល​បំពេញការងារ​ក្នុង​តំបន់ការពារធម្មជាតិ​នៅក្នុង​ភូមិ​សា​សស្ត្រ​ខេត្តពោធិ៍សាត់​៕​​ដោយ​៖​បញ្ញា​ស័ក្តិ​

×