ខេត្តស្វាយរៀង ៖ ករណីគ្រោះថ្នាក់ចរាចរណមួយដែលបង្កឡើងដោយរថយន្តកុងតឺន័រមួយគ្រឿងបុករះរនាំងថ្មក្បាលស្ពានប្រសូតិហើយមិនអស់ល្បឿនបន្តទៅបុកសំយ៉ាបផ្ទះប្រជាពលរដ្ឋនិងផ្លាកប៉ានណូ ទ្រូម៉ាន់នី រាបដល់ប៉ុន្តែនេះសំណាងល្អហើយមិនបង្កគ្រោះថ្នាក់អ្នកធ្វើដំណើរឬម្ចាស់ផ្ទះគ្រាន់តែខូចខាចរបស់របរប៉ុណ្ណោះ។
ករណីគ្រោះថ្នាក់ចរាចរណបានកើតឡើងកាលពីវេលាម៉ោង៣និង០៥នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១៧ ខែកក្តដាឆ្នាំ២០១៩នេះ នៅលើផ្លូវជាតិលេខ១ ត្រង់ចំណុចក្បាលស្ពានប្រសូតិខាងកើតស្ថិតក្នុងភូមិ សាមគ្គី សង្កាត់ ស្វាយតឿ ក្រុង ស្វាយរៀង ខេត្តស្វាយរៀង។
បើតាមសមត្ថកិច្ចបានអោយដឹងថា៖នៅវេលាកើតហេតុខាងលើមានរថយន្តកុងតឺន័រមួយគ្រឿង ពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ 3E 4796 ធ្វើដំណើរពីកើតទៅលិចលុះមកដល់ចំណុចកើតហេតុខាងលើក៏បុករះទ្រូងថ្មពុះចែកផ្លូវលើស្ពានប្រសូតិមកខាងឆ្វេងដៃមិនអស់ល្បឿនបន្តបុករះចូលផ្ទះប្រពលរដ្ឋដែលបើកកន្លែងផ្ទេរប្រាក់ទ្រូម៉ាន់នីចង្ងាយពីស្ពានជិត២០០ម៉ែត្រទើបរថយន្តអស់ល្បឿន។
ប្រភពបានបន្តទៀតថា ៖ ករណីនេះមិនមានបង្កគ្រោះថ្នាក់ដល់អ្នកណាម្នាក់នោះឡើយគ្រាន់តែខូចខាតស្ពាននិងសំយ៉ាបផ្ទះប្រជាពលរដ្ឋផ្លាកប៉ានណូ ទ្រូម៉ាន់នីព្រមទាំងរបស់របរប៉ុណ្ណោះ។
ក្រោយពីបង្កហេតុលោកតៃកុងរថយន្តចុះពីរថយន្តរត់គ្មានងាកក្រោយបាត់ស្រមោលដោយអត់ស្គាល់អត្តសញ្ញាណ។ ហើយរថយន្តត្រូវបានសមត្ថកិច្ចយកមករក្សាទុកដើម្បីរងចាំម្ចាស់ក្រុមហ៊ុនចុះមកដោះស្រាយគ្មាតាមផ្លូវច្បាប់នៅពេលក្រោយ ៕ ដោយ ៖ វ៉ៃកូ