Wednesday, September 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្ទុះ​មីនតោន ខូច​ស្កា​វ៉ា​ទ័​រ ១​គ្រឿង ពេល​កាយ​ព្រៃ​សម្អាត​ដីចម្ការ

ឧត្ដរមានជ័យ ៖ ស្នងការដ្ឋាន​នគរបាល​ឧត្ដរមានជ័យ បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង​៧​និង​១០​នាទី ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០១៩ មាន​ករណី​អេស្កាវ៉ាទ័រ កាយ​ព្រៃ​សម្អាត​ដីចម្ការ នៅ​ចំណុច​ទួល​ស្រឡៅ ស្ថិតនៅ​ភូមិ​ទំនប់ ឃុំ​ត្រពាំង​តាវ ស្រុក​អន្លង់វែង ខេត្តឧត្ដរមានជ័យ បាន​ជាន់​មីនតោន​សេសសល់​ពី​សម័យ​សង្គ្រាម បណ្តាល​ឲ្យ​ដាច់​កង់​មួយ​ចំហៀង និង​ខូចខាត​អេស្កាវ៉ាទ័រ តែ​សំណាងល្អ​មិនមាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា អ្នកបើកបរ​ឈ្មោះ ឃ្លាំង វ​ណ្ណះ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​ក្ដី​ខ្វាវ ឃុំ​ចំរើន​ផល ស្រុក​សំពៅ​មាស ខេត្តពោធិ៍សាត់ ពុំមាន​រងរបួស​ទេ​។​

​ករណីនេះ បន្ទាប់ពី​ទទួលបាន​ព័ត៌មាន អធិការនគរបាល​ស្រុក បាន​ចាត់តាំង​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ត្រពាំង​តាវ ចុះទៅ​ត្រួតពិនិត្យ និង​ជួយ​អន្តរាគមន៍​នៅ​កន្លែងកើតហេតុ​ភ្លាមៗ និង​ចាត់វិធានការ​បន្ត ដើម្បី​ធានា​សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ​៕​ ដោយ ៖ បញ្ញាស័ក្តិ

×