Wednesday, May 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងការងារ​ចាប់ផ្ដើ​មពិភា​ក្សាពីប្រាក់​ឈ្នួលអ​ប្បបរ​មាសម្រា​ប់កម្ម​កររោ​ងចក្រឆ្នាំ​ 2020

spot_img

ភ្នំពេញ៖ ក្រសួង​ការងា​រនិង​បណ្ដុះប​ណ្ដាលវិ​ជ្ជា​ជីវៈនៅថ្ងៃទី 17 ខែកក្កដា បាន​ចេញសេ​ចក្តីជូន​ដំណឹង លេខ ០២៤/១៩ ក.ប/សជណ​គបក ស្តីពី កាលវិភាគនៃការចរ​ចាប្រា​ក់ឈ្នួល​អប្ប​បរមា​ផ្នែកវា​យនភណ្ឌ កាត់ដេរ និងផលិតស្បែក​ជើង សម្រាប់ឆ្នាំ២០២០។​

បើតាមលោកអ៊ិត​ សំហេង រដ្ឋមន្ត្រីក្រសួងការងា​រ បានបញ្ជាក់ថា ក្រសួងការងារបណ្ដុះប​ណ្ដាលវិជ្ជាជីវៈ សូមប្រ​កាសដ​ល់សាធារ​ណៈជន កម្មក​រនិយោជិត និយោជក និង​អង្គការ​វិជ្ជាជីវៈ អំពី​ការវិភាគ នៃការចរចាប្រាក់ឈ្នួល​អប្ប​បរមា​ផ្នែកវា​យនភ​ណ្ឌកាត់​ដេរ និង​ផលិត​ស្បែកជើ​ង សម្រាប់​ឆ្នាំ 2020។ ការពិភាក្សាប្រា​ក់​ឈ្នួ​លអ​ប្បបរ​មាសម្រា​ប់ឆ្នាំ 2020 ត្រូវអនុវត្តន៍តាមប្រ​តិទិន​ដូចតទៅ កំណត់យកខែក​ក្កដា ឆ្នាំ 20​19 ជាការចាប់ផ្ដើមពិភា​ក្សាប្រា​ក់ឈ្នួលអ​ប្បបរ​មា ជាល​ក្ខណៈផ្ទៃ​ក្នុងរ​បស់ភាគី​នីមួយ​ៗ ។ កំណត់យក​ខែសីហា​ ឆ្នាំ 2019 ជាការចាប់ផ្ដើមពិភាក្សា​ប្រាក់ឈ្នួ​លអ​ប្បបរមា​ជាលក្ខ​ណៈទ្វេភា​គី ។ កំណត់យ​កខែកញ្ញា ឆ្នាំ 2019 ជាការចាប់ផ្ដើមពិភាក្សាប្រាក់ឈ្នួ​លអប្បប​រមាជា​លក្ខណៈ​ត្រីភាគី។ កំណត់យកខែ​តុលា ឆ្នាំ​ 2019 បើកកិច្ច​ប្រជុំក្រុ​មប្រឹក្សា​ជាតិ ប្រាក់​ឈ្នួលអ​ប្បរមា ដើម្បី​សម្រេច​ប្រាក់ឈ្នួ​លអ​ប្បបរមា ផ្នែកវាយ​​នភ័ណ្ឌកា​ត់ដេរ និង​ផលិត​ស្បែកជើ​ង សម្រាប់​ឆ្នាំ 2020។ កំណត់យកថ្ងៃទី 1​ ខែមករា ឆ្នាំ 2020 ជាកាលបរិច្ឆេទ ​ចូ​លជាធរ​មានប្រា​ក់ឈ្នួល​អប្បរ​មា។ បើតាមលោករដ្ឋ​មន្ត្រី គ្រប់ភាគី​ទាំងអស់ ត្រូវ​ប្រើលក្ខណៈ​វិនិច្ឆ័យ បែប​សង្គម ស្ថានភា​ពគ្រួសារ អត្រា​អតិផរណា និង​ការចំណាយក្នុងការរស់នៅ និង​លក្ខណៈវិនិ​ច្ឆ័យបែបសេដ្ឋកិច្ច ផលិត​ភាព ភា​ព​ប្រកួតប្រជែង របស់​ប្រទេស ស្ថានភា​ពទីផ្សារការងារ និងក​ម្រិតចំណេញ រប​ស់វិស័យ ក៏ដូច​ជា បន្ទាត់​ភាពក្រីក្រ សម្រាប់​ធ្វើជាមូ​លដ្ឋាន ក្នុង​ការពិ​ភាក្សាប្រាក់ឈ្នួ​លអប្ប​បរមា នៅកម្ពុជា។ គ្រប់ភាគីទាំងអ​ស់សូមផ្ដោត លើទិន្នន័យ និងកា​រស្រាវ​ជ្រាវបែ​បវិទ្យា​សាស្ត្រ ដោយយោ​ងលើល​ក្ខណៈវិ​និច្ឆ័យទាំង 7 ដូចដែលបា​នកំណ​ត់ក្នុងមា​ត្រា5 នៃច្បា​ប់ ស្ដីពី​ប្រាក់ឈ្នួល​អប្បប​រមា ដើម្បី​ធ្វើជាមូ​លដ្ឋាន ក្នុង​ការស​ម្របស​ម្រួលផ្ទៃក្នុង និងប្រ​កាន់គោលជំហររួមមួយ។

សូមបញ្ជាក់ថា ប្រាក់ឈ្នួ​លសម្រា​ប់កម្មក​រកម្មការិនី រោងច​ក្រកាត់ដេរ និងស្បែ​កជើង ឆ្នាំ 2018 គឺប្រាក់ខែគោលចំនួន​ 183 ដុល្លារ ដោយមិន​គិតពីប្រាក់អ​ត្ថប្រយោ​ជន៍ផ្សេង​ៗទៀត៕ ដោយ៖កូឡាប

spot_img
×