Wednesday, May 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋសង្កាត់លេខ១​ សំណូម​ពរដ​ល់ អភិបាលខេត្ត​ព្រះសីហ​នុ ជួយស្ថា​បនាផ្លូ​វខូច

spot_img

ខេត្តព្រះសីហនុ៖ ប្រជាពលរដ្ឋរស់នៅសង្កាត់លេ​ខ១ បានសំណូមព​រដល់​អភិបា​លក្រុង និងខេត្ត​ព្រះសីហនុ ឲ្យជួយស្ថាបនាផ្លូវ​លំ ចូល​តាមសា​លាសង្កា​ត់លេខ១ ដែលរងការខូចខា​តធ្ងន់​ធ្ងរ បណ្តាលមក​ពីឡាន​ដឹកដី បង្កផលវិបាកដល់ម​ធ្យោបាយ​ធ្វើដំណើ​រឆ្លង​កាត់។

ផ្តើមពីបញ្ហានេះ ប្រជា​ពលរ​ដ្ឋក្រុមប្រជាពលរ​ដ្ឋរ​ស់នៅភូមិ១ សង្កាត់លេ​ខ១ បានស្នើដ​ល់ លោក អ៊ី សុខឡេង អភិបាលក្រុ​ងព្រះសីហ​នុ និងលោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះ​សីហនុ​ ជួយពិចា​រណា​ស្ថាបនា​ផ្លូវលំ ចូលតាមច្រកសាលាសង្កា​ត់លេខ​​១ ​ដែលមានការ​ខូចខា​តធ្ងន់​ធ្ងរ ជូនពួក​គាត់ប្រើ​ប្រាស់ឲ្យ​បានឆា​ប់ដោយអនុគ្រោះឲ្យបាន​ឆាប់ផ​ង។

ក្រុមប្រជាព​លរដ្ឋ បានត្អូញត្អែរថា ផ្លូវលំ ឬផ្លូវបេតុង ​ចូលតាមច្រកសាលាស​ង្កាត់​លេខ១ គឺបានខូចខាតស្ទើ​រទាំ​ងស្រុង​ ផ្លូវជាប់ផុ​ង, មានទឹក​ហូរ​កាត់ផ្លូ​វ និងលិចទឹ​កជាដើ​ម…។

យ៉ាង​នេះក្តី រហូតមកដ​ល់ពេលនេះ នៅមិនទាន់មានកា​រធ្វើ​អត្ថាធិប្បា​យ ជុំវិញសំ​ណូម​ពរ ស្ថាបនាផ្លូ​វថ្មី របស់ប្រជាពលរដ្ឋ​រស់​នៅសង្កា​ត់លេខ​១ ក្រុង-ខេត្តព្រះសីហនុ​ បានទេ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩នេះ៕ ដោយ៖ ដែន សីមា

spot_img
×