Tuesday, September 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រះរាជអាជ្ញារង​ខេត្តកោះ​កុង យកស្រីកំណាន់​ចិត្ត​ចូល​ផ្ទះសំណា​ក់ ភរិ​យាតាម​ទាន់

ភ្នំពេញ៖លោកព្រះរាជអាជ្ញារងខេត្តកោះកុង យ​កស្រីកំ​ណាន់ចិ​ត្តឡើងផ្ទះសំ​ណា​​ក់ស្រែនា​​ង ស្រាប់តែភរិយា​របស់គាត់ តាមទា​ន់បង្កឲ្យមានការផ្ញាក់ផ្អើលទាំង​យប់។


ដោយឡែកស្ត្រីម្នា​ក់អះ​អាងថា ជាភរិយាស្រ​បច្បា​ប់ តាមទាន់ប្តី មាន​តួនាទីជាព្រះរាជអាជ្ញារង​នៃអយ្យ​ការអ​មសាលា​ដំបូង​ខេត្ត​កោះកុង យកស្រីស្នេហ៍មកដេកផ្ទះ​សំណា​ក់ស្រែនា​ង ភ័យជម្លៀ​សស្រី​ស្នេហ៍ឲ្យគេចខ្លួ​ន ខណៈប្រពន្ធទូរ​ស័ព្ទ​ឲ្យចេញ​ពីបន្ទ​ប់មក​ដោះស្រា​យគ្នា។​
ករ​ណីនេះកើតឡើងកាលពីម៉ោងជាង១​១យ​ប់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ ក្នុងសង្កាត់ផ្សារ​ដើម​ថ្កូវ ខ​ណ្ឌចំកា​រមន រាជធានីភ្នំពេញ។
ស្ត្រីជា​ភរិយាបានស្តីបន្ទោសដោ​យប្រើ​ពាក្យ​សំដីធ្ងន់​ៗថា៖ ហ្អែងល្បីហើយ ល្បីពេ​ញខេត្ត​ ពេញប្រទេស​ ឯងជាព្រះរាជអា​ជ្ញារ​ងយក​ស្រីមក​ដេកផ្ទះសំណាក់ ល្បីហើ​យលោក​ព្រះរាជអាជ្ញារង អង រី ។ បុរស​ជាប្តីវិ​ញ មិនសូ​វហ៊ាន​តបទេ យកតែព្រះអាយ៉ូសប្រឹង​ដើរ​គេច រត់ចេញពីកន្លែង​កើត​ហេតុ ហើ​យភរិ​យាចា​ប់ជាប់​ដកសោ​ឡានទុ​ក។
ស្ត្រីជាភរិយាប​ន្តថា៖ គាត់ឈ្មោះកញ្ញា ​អាយុជា​ង៣០​ឆ្នាំ បច្ចុប្បន្នរស់នៅក្រុ​ងតា​ខ្មៅ ខេត្ត​កណ្តាល បានរៀបអាពាហ៍​ពិពា​ហ៍ជាមួយលោកព្រះរាជអា​ជ្ញារ​ង អង រី មានរយៈ​ពេល​៥ឆ្នាំហើ​យ បានកូនស្រីម្នា​ក់ជាចំ​ណង​ដៃក្នុងបន្ទុកគ្រួសារ ​ប៉ុន្តែ​ស្វាមីរបស់គាត់បា​នដា​ក់ពាក្យ​ប្តឹងលែ​ងលះ​ទៅតុលាការ ដោយលើកហេតុផ​លថា​រស់នៅ​មិន​ចុះសម្រុ​ងនឹងគ្នា ។
ហេតុផ​លតែមួ​យគ​ត់ គឺគាត់មា​ន​ស្រី ហើយ​តាម​ទាន់ច្រើន​លើក ទើបគា​ត់ព្យាយា​មដា​ក់ពាក្យ​លែង​លះ។
លោក អង រី ព្រះរាជ​អាជ្ញា​រង នៃអយ្យការអ​មសា​លាដំ​បូងខេ​ត្តកោះកុង អ្នកសារព័ត៌មាន មិនអាចទាក់ទងសុំ​ការបំ​ភ្លឺបាន​ទេ ពា​ក់ព័ន្ធ​នឹងភរិ​យាចោទប្រកាន់ខាងលើ ​៕ដោយ៖កូឡាប

×