ខេត្តព្រះសីហនុ៖ មន្ត្រីអង្គការសង្គមស៊ីវិលក្រៅរដ្ឋាភិបាល ដែលតាមឃ្លាំមើលវិវាទដីធ្លីរុាំរ៉ៃ នៅខេត្តព្រះសីហនុ បានបង្ហាញការហួសចិត្ត ដែលកម្លាំងកងរាជអាវុធហត្ថខេត្តនេះ បានចាប់ឃាត់ខ្លួនប្រជាពលរដ្ឋចំនួន ៥នាក់ និងអ្នកកសែត២នាក់ ទៅតាមបណ្តឹងអ្នកមានទ្រព្យ ឬមានងារជាឧកញ៉ា។
មន្ត្រីស៊ីវិលថា ការចាប់ខ្លួនប្រជាពលរដ្ឋ ដែលប្រមូលផ្តុំគ្នាតវ៉ាស្វែងរកយុត្តិធម៌ដីធ្លី ដោយអហិង្សា របស់កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩នេះ ជាសកម្មភាពបំភិតបំភ័យ គំរាមកំហែង និងបំបិទសិទ្ធសេរីភាព របស់ប្រជាពលរដ្ឋ មិនឲ្យងើបតវ៉ាលើវិវាទដីធ្លី របស់ខ្លួន ដែលត្រូវភាគីម្ខាងទៀត ដែលមានអំណាច នុងមានទ្រព្យរំលោភយក ដោយអយុត្តិធម៌។
មន្ត្រីសង្គមស៊ីវិលផ្តល់ទស្សនថា វិវាទដីធ្លី រវាងប្រជាពលរដ្ឋ ជាមួយភាគីមហខាងទៀត មានងារជាឧកញ៉ា នៅសង្កាត់៣ ក្រុង-ខេត្តព្រះសីហនុព្រះសីហនុនេះ គួរមានការសម្របសមហរួលដោះស្រាតដោយសម្តិវិធី និងឲ្យមានតម្លាភាព។
កម្លាំងកងរាជអាវុធហត្ថ ខេត្តព្រះសីហនុ ក្រោមការបញ្ជាផ្ទាល់ដោយ លោក ហេង ប៊ុនទី ជាមេបញ្ជាការ បានបញ្ជាកម្លាំង របស់ខ្លួន ឲ្យចាប់ខ្លួន លោក ហ៊ុន សុខា ប្រធានក្លឹបអ្នកកាសែតឯករាជ្យ និងលោក កែវ រតនា ចាងហ្វាងកាសែត TN ព្រមទាំងប្រជាពលរដ្ឋចំនួន ៥នាក់ទៀត នាំខ្លួនយកទៅសួរនាំពាក់ព័ន្ធបញ្ហាដីធ្លី រ៉ាំរ៉ៃ មានទីតាំងនៅក្នុងសង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ។
មន្ត្រីកងរាជអាវុធហត្ថ ឲ្យដឹងថា បច្ចុប្បន្ននេះ មនុស្សទាំង ៧នាក់ កំពុងត្រូវមន្ដ្រីអាវុធហត្ថសួរនាំ នៅទីបញ្ជាការដ្ឋានអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីមានវិធានការបន្ដទៀត ពាក់ព័ន្ធបទល្មើសហិង្សាលើអ្នកកាន់កាប់អចលនវត្ថុ ដោយសុច្ចរិត។
ទាក់ទិនរឿងនេះ លោក ហេង ប៊ុនទី មេបញ្ជាការអាវុធហត្ថខេត្តព្រះសីហនុ បានប្រាប់បណ្ដាញព័ត៌មានថា មនុស្សទាំង ៧នាក់ ដែលបានឃាត់ខ្លួនយកទៅសួរនាំ ជាបន្ដបន្ទាប់នោះ គឺមនុស្ស ៥នាក់ដំបូង ត្រូវបានឃាត់ខ្លួននៅវេលាម៉ោង១០ និង៥៥នាទីព្រឹកថ្ងៃទី១៩ ខែកក្កដា។ ហើយបន្តមកទៀត ក៏ឈានទៅឃាត់ខ្លួន មនុស្ស ២នាក់ទៀត ជាអ្នកសារព័ត៌មាន នៅវេលាម៉ោង១២ និង១៥នាទី រសៀលថ្ងៃដដៃលនេះ។
របាយការណ៍ របស់មេបញ្ជាការអាវុធហត្ថ បានបញ្ជាក់ថា មនុស្សទាំង៧នាក់រួមមាន ៖
តាមរបាយការណ៍ របស់ទីបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បង្ហាញថា មនុស្សទាំង ៧នាក់ ដែលកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួននោះរួមមាន ៖
១- លោក ហ៊ុន សុខា អាយុ៤៦ឆ្នាំ មុខរបរប្រធានក្លឹបអ្នកកាសែតឯករាជ្យ ទីលំនៅបច្ចុប្បន្នភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
២- លោក កែវ រតនា អាយុ៣៣ឆ្នាំ មុខរបរចាងហ្វាងកាសែត TN ទីលំនៅបច្ចុប្បន្នផ្ទះលេខ១៨ ផ្លូវលេខ១៣៤ សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទទួលគោក រាជធានីភ្នំពេញ ។
៣- ស្រី្តឈ្មោះ ហង្ស ចិន្ដា អាយុ៥២ឆ្នាំ មុខរបរមេផ្ទះ រស់នៅក្រុម៣ ភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ។
៤- ស្ត្រីឈ្មោះ ហង្ស សុភា អាយុ៤៩ឆ្នាំ មុខរបរមេផ្ទះ រស់នៅក្រុម៣ ភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ។
៥- ស្ត្រីឈ្មោះ សែន លក្ខិណា អាយុ៣២ឆ្នាំ មុខរបរមេផ្ទះ រស់នៅក្រុម៣ ភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ។
៦- ស្ត្រីឈ្មោះ ប៉ែន ស៊ឺណា អាយុ៥៧ឆ្នាំ មុខរបរមេផ្ទះ រស់នៅក្រុម៣ ភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ។
៧- លោក ហេង រយ៉ូង អាយុ៥០ឆ្នាំ មុខរបរប្រជាការពារ រស់នៅក្រុម៣ ភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ៕ ដែន សីមា