Tuesday, September 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហាម​ការប្រើប្រាស់ និង​បញ្ឈប់​ការនាំ​ចូល ប​សុ​ឱសថ​គ្រប់​ប្រភេទ​ដែលមាន​សារធាតុ​ឌី​ក្លូ​ហ្វេ​ណាក់ ដែល​បង្ក​ឲ្យ​ប៉ះពាល់​ដល់​សត្វ​ត្មាត​

​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ បានចេញ​សេចក្តីជូនដំណឹង​ស្តីពី “​ការបញ្ឈប់​ការនាំ​ចូលការចែក​ចាយ​-​ផ្គត់ផ្គង់ និង​ការប្រើប្រាស់​ប​សុ​ឱសថ​គ្រប់​ប្រភេទ​ដែលមាន​សារធាតុ​ឌី​ក្លូ​ហ្វេ​ណាក់ (DICLOFENAC) ឬ​ប្រភេទ​ថ្នាំ​លាយ​ផ្សំ​គ្រប់​ប្រភេទ​ដែលមាន​សារធាតុ​ផ្សំ​ឌី​ក្លូ​ហេ្វ​ណាក់ (DICLOFENAC) ក្នុងការ​ព្យាបាល​សត្វ​គ្រប់​ប្រភេទ​ដែល​អាច​ប៉ះពាល់​ដល់​ជីវិត​របស់​សត្វ​ត្មាត​នៅ​កម្ពុជា​”​។​

​បើតាម​លោក​វ៉េង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម បាន​ថ្លែងថា ក្រសួងកសិកម្ម​រុ​កា្ខ​ប្រមាញ់ និង​នេសាទ បាន​ជូនដំណឹង​ដល់​អគ្គនាយកដ្ឋាន​សុខភាព​សត្វ​និង​ផលិតកម្ម​សត្វ មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​រាជធានី​ខេត្ត ក្រុមហ៊ុន​ធ្វើ​ពាណិជ្ជកម្ម​ប​សុ​ឱសថ អ្នកផ្គត់ផ្គង់​ចែកចាយ​ប​សុ​ឱសថ ភាក់​ងារ​ផ្ដល់​សេវា​បសុព្យាបាល និង​អ្នកប្រើប្រាស់​ប​សុ​ឱសថ​ទាំងអស់​ថា សត្វ​ត្មាត​ជា​សត្វ​កម្រ​មួយ​ប្រភេទ​ដែល​ជិត​ផុត​ពូជ​ទៅហើយ​នៅលើ​ពិភពលោក ។ នៅ​ប្រទេស​កម្ពុ​ជាមាន​សត្វ​ត្មាត​ចំនួន​បី​ប្រភេទ គឺ​សត្វ​ត្មាតផេះ ត្មាត​ត្នោត និង​ត្មាតភ្លើង​សរុប​ប្រមាណ 280 ក្បាល​នៅ​ខេត្តក្រចេះ រតនគិរី​មណ្ឌលគិរី​ស្ទឹងត្រែង​និង​ខេត្តព្រះវិហារ ។ តាមរយៈ​ការស្រាវជ្រាវ​កន្លងមក​បាន​ឲ្យ​ដឹងថា សត្វ​ត្មាត​ជា​សត្វ​ដែលមាន​ភាព​រំញោច​ខ្លាំង​ទៅនឹង​សារធាតុ​ឈ្មោះ ឌី​ក្លូ​ហ្វេ​ណាក់ ហើយ​ការបាត់​បងជីវិត​ភាគច្រើន​គឺ​បណ្ដាលមកពី​ការ ស៊ី​សាកសព​សត្វ​ដែល​បាន​ប្រើប្រាស់​សារធាតុ​ថ្នាំ​នេះ ក្នុងការ​ព្យាបាល​សត្វ​។ ការប្រើប្រាស់​ថ្នាំ​ប្រភេទ​នេះ​បណ្ដាលឱ្យ​សត្វ​ត្មាត​ងាប់​ស្ទើរ​ផុត​ពូជ​នៅតាម​បណ្ដា​ប្រទេស​មួយចំនួន ចាក់​ថ្ងៃ​នៅ​ប្រទេស​ឥណ្ឌា​សត្វ​ត្មាត​ត្រូវ​ចុះ​ចំនួន 90 ភាគរយ នៃ​សត្វ​ត្មាត​សរុប​ចំនួន 40 លាន​ក្បាល​នៅ​ឆ្នាំ 1984​។ បច្ចុប្បន្ន​នៅ​ប្រទេស​កម្ពុជា​បាននិងកំពុង​ប្រើ​ប​សុ​ឱសថ​ប្រភេទ​នេះ ឬ​ប្រភេទ​ថ្នាំ​លាយ​ផ្សំ​គ្រប់​ប្រភេទ​ដែលមាន​សារធាតុ​ឌី​ក្លូ​ហ្វេ​ណាក់ សម្រាប់​ព្យាបាល​សត្វ​នៅឡើយ​។​

​លោក​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម បាន​លើកឡើងថា ដើម្បី​ថែរក្សា​និង​ជៀសវាង​ការប្រើ​ពូជ​សត្វ​ត្មាត​នៅ​កម្ពុជា ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​បានដាក់​ចេញ​នូវ​វិធានការ​ចាំបាច់​មួយចំនួន គឺ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ​និង​ផលិតកម្ម​សត្វ​ត្រូវ​បញ្ឈប់​ការចុះបញ្ជី និង​ការអនុញ្ញាត​នាំចូល​នូវ​ប្រភេទ​ថ្នាំ​ប​សុ​ឱសថ​ឌី​ក្លូ​ហ្វេ​ណាក់ ឬ​ប្រភេទ​ថ្នាំ​លាយ​ផ្សំ​គ្រប់​ប្រភេទ​ដែលមាន​សារធាតុ​ផ្សំ​ឌី​ក្លូ​ហ្វេ​ណាក់ ជាពិសេស​ក្រុមហ៊ុន​ដែល​ធ្វើ​ពាណិជ្ជកម្ម​ប​សុ​ឱសថ ត្រូវ​បញ្ឈប់​ការនាំ​ចូល​ប​សុ​ឱសថ​ឌី​ក្លូ​ហ្វេ​ណាក់ ឬ​ប្រភេទ​ថ្នាំលេប​ផ្សំ​គ្រប់​ប្រភេទ​ដែលមាន​សារធាតុ​ផ្សំ​ឌី​ក្លូ​ហ្វេ​ណាក់​៕​ ​ដោយ​៖​កូ​ឡាប​

×