ពុំដែលមានម្ចាស់ផ្ទះណា ដែលអរសប្បាយគ្រា “ចោរ” លបចូលផ្ទះត្រូវចាប់បាន ហើយ “ព្រលែង” បែបនេះទេ។
ខ្សែវីដេអូ ដែលពាក់លើខ្លួនប៉ូលិសម្នាក់ នាក្រុងញូវយ៉ក អាមេរិក បានថតជាប់ហេតុការណ៍មួយនាថ្ងៃទី ៣០/១២/២០១៧ ខណៈពេលគាត់បានចូលត្រួតពិនិត្យចង្ក្រាននៅផ្ទះពលរដ្ឋម្នាក់ ក្នុងទីក្រុង ហើយក៏រកឃើញ “ជនល្មើស” ដែលពិតជា…ស្មានពុំដល់។
…កំប្រុក១ក្បាល កំពុងសម្ងំស៊ីនំ ក្នុងចង្ក្រានពិតជាផ្ទុះកំហឹងគ្រាត្រូវគេ “រំខាន” ពេលកំពុង “ជប់លៀង”។ វាបានផ្អាកការទំពារនំ ដោយស្ទុះមកវាយប្រហារលើប៉ូលិស។
បន្ទាប់មក “ជនល្មើស” បានស្វែងរកច្រកចេញ តែក៏ត្រូវបានប៉ូលិស “ញឹងជាប់”។ វាត្រូវបានព្រលែងភ្លាមដោយពុំមានរងរបួសអ្វីទេ។
ប៉ូលិសញូវយ៉ក បង្ហោះខ្សែវីដេអូនេះ អមដោយសំណេរថា “យើងខ្ញុំត្រៀម ធ្វើនូវអ្វីៗទាំងអស់ បម្រើឲ្យសុវត្ថិភាពរបស់អ្នក”៕ ចន្ទ្រា