មនុស្សចំនួន ១៩នាក់បានស្លាប់ដោយសារការពុល បន្ទាប់ពីពួកគេផឹកស្រាដែលមានជាតិមេតាណុលខ្ពស់ នៅក្នុងប្រទេសកូស្តារីការ។

ជនរងគ្រោះ មានបុរស ១៤នាក់ និងស្រ្តី ៥នាក់ ដែលមានអាយុចន្លោះ ៣២ ដល់ ៧២ឆ្នាំ។ ការពុលនេះ បណ្តាលឲ្យមនុស្សស្លាប់នៅទីក្រុងជាច្រើនទូទាំងប្រទេសកូស្តារីការ ចាប់តាំងពីដើមខែមិថុនាមកម្លេះ។ នេះបើតាមការបញ្ជាក់របស់ក្រសួងសុខាភិបាលនៃប្រទេសនេះ។
រដ្ឋាភិបាលបានរឹបអូសស្រាចំនួន ៣០.០០០ដប ដែលគេសង្ស័យថាមានផ្ទុកសារធាតុពុល និងមានម៉ាកស្រាជាច្រើនប្រភេទ។
ក្រសួងសុខាភិបាលបានណែនាំប្រជាជនខ្លួនកុំឲ្យទទួលទានស្រាច្រើនម៉ាកពេក ពីព្រោះសំណាកស្រាត្រូវបានគេរកឃើញថា មានការលាយសារធាតុមេតាណុល។
ជារឿងៗស្រាបិតតែងមានផ្ទុកសារធាតុមេតាណុល ដែលអាចធ្វើឲ្យអ្នកផឹកស្រវឹងខ្លាំង។ ការលាយសារធាតុមេតាណុលក្នុងស្រាបិទអាចធ្វើឲ្យអ្នកលក់ចំណេញ ដោយសារតែវាបង្កើនកម្រិតស្រា និងធ្វើឲ្យស្រាខ្លាំង៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ CNN

